សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ដឹកជញ្ជូន​បង្ហើប​រឿង​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​តែ​មិន​ប្រាប់​ទីតាំង​!?

​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ដឹកជញ្ជូន​បង្ហើប​រឿង​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​តែ​មិន​ប្រាប់​ទីតាំង​!?

ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ បាន​ថ្លែង​បង្ហើប​ឲ្យដឹងថា រាជធានី​ភ្នំពេញ​នឹង​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ តែ​មិន​ទាន់​ប្រាប់​ទីតាំង​និង​ពេលវេលា​សាងសង់​ឡើយ​។

​ពេល​ចុះ​ត្រួតពិនិត្យ​ស្ពាន​ជ្រោយចង្វារ​ទី​១ (​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​) ដើម្បី​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣​មេសា​ខាង​មុខ​នេះ លោក ស៊ុន ចាន់ថុល ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖ «​សម្តេច​បាន​ស្នើសុំ​ឱ្យ​មិត្ត​កូរ៉េ​ជួយ​សាងសង់​ស្ពាន​មួយ​ដែរ​នៅ​ភ្នំពេញ ដោយសារ​មាន​ស្ពាន​ចិន ស្ពាន​ជប៉ុន ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​ភ្នំពេញ​។​

​អ៊ីចឹង​! យើង​ត្រៀម បន្តិចទៀត ក្រែងលោ​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​»​។​ទាក់ទង​រឿង​ជំនួយ​សង់ស្ពាន់​ផ្លូវ​នេះ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បន្ថែមថា បើ​មាន​ប្រទេស​ណា​ផ្សេង​ទៀត ចង់​ជួយ​សាងសង់​ស្ពាន​នៅ​កម្ពុជា​ដែរ​នោះ គឺ​រាជរដ្ឋាភិបាល​ស្វាគមន៍​ទាំងអស់ ដោយ​ពុំ​មាន​ការរើសអើង​ឡើយ ឱ្យតែ​គោរព​អធិបតេយ្យភាព​កម្ពុជា​។​

​សូម​រំលឹក​ថា​កាលពី​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ​នេះ​លោក ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ លោក មួន ចេ​អ៊ីន បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ នៅ​កម្ពុជា​ដែល​ក្នុងនោះ​បាន​ផ្តល់​ថវិការ​៧០០​លាន​ដុល្លារ​សម្រាប់​ជួយ​កិច្ចអភិវឌ្ឍន៍​រយះពេល​៣​ឆ្នាំ ។ នៅមុន​ដំណើរ​ទស្សនកិច្ច​នេះ មានការ​រំពឹងថា ភាគី​ទាំង​២​កម្ពុជា​កូរ៉ែ នឹង​ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ភ្ជាប់​ពី ពី​តំបន់​ជ្រោយចង្វារ ទៅ​កាន់​តំបន់​ស្វាយជ្រំ​អ​រីយ៍​ក្សត្រ​។ ប៉ុន្តែ​ភាគី​ទាំង​២ មិន​បាន​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការសាងសង់​ស្ពាន​នេះ​ឡើយ​។​

​គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វា​-​ស្វាយជ្រុំ​នេះ កន្លងមក​ត្រូវបាន​ភាគី​ចិន សិក្សា​ចប់​ម្តង​រួចហើយ ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​នេះ គឺ​ស្ថិត​ក្រោម​ការសិក្សា​គម្រោង​របស់​ភាគី​កូរ៉េ​វិញ​ម្តង​៕

Filed in: ព័ត៌មានជាតិ