សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជម្លោះ​ដីធ្លី​មួយ​នៅ​បន្ទាយមានជ័យ​រវាង​មន្ត្រីនគរបាល​និង​អាជីវករ​កើត​២០​ឆ្នាំ​មិន​ទាន់​ចប់​!

ជម្លោះ​ដីធ្លី​មួយ​នៅ​បន្ទាយមានជ័យ​រវាង​មន្ត្រីនគរបាល​និង​អាជីវករ​កើត​២០​ឆ្នាំ​មិន​ទាន់​ចប់​!

បន្ទាយមានជ័យ ៖ រឿង​រាវ​ជម្លោះដីធ្លី រវាង​លោក​ជូ ផារិន អតីត​នាយការិយាល័យ​កំ​រឹត​ស្រាល​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជាមួយ​លោក ម៉ៅ​សែ ម្ចាស់​ភោគ​នី​យដ្ឋា​ន​ស្ទឹងសែន កើតឡើង​អស់​រយះ​កាល​ជិត​២០​ឆ្នាំ​មកហើយ​។​រហូត​មក​ទាល់​ពេលនេះ នៅតែ​ជា​ចំណុច​ក្តៅ មិនទាន់​បាន​បញ្ចប់ ឬ​ភាគី​ខាង​ណា បានឈ្នះ​ក្តី​នៅ​ឡើយ​ទេ​។

​ដី​ដែល​មាន​ជម្លោះ​នេះ​គឺ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ដោយ​ប្រវត្តិ​ដី​នេះ លោក​ម៉ៅ សែ បាន​ទិញ​ពី​ឈ្មោះ រ៉ៃ ប៊ូ​ន​ធឿន​អតីត​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​ទំហំ​៧១​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ ឯ​ដី​លោក​ជូ ផារិន មាន​ទំហំ​២៣​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ ។​ដូចនេះ​ទាំង​ដី​លោក ជូ ផារិន និង​លៅ​ក ម៉ៅ សែ មាន​ព្រំប្រទល់​មិន​ដល់​បារ៉ែត​ដូចគ្នា ។​ម្ចាស់​ដី​ដែល​នៅ​ពី​ក្រោយ​នេះ​គឺ​ឈ្មោះ ប៉​ម ឡាំ ទើប​គាត់​មាន​ព្រំប្រទល់​ជាប់​នឹង​បារ៉ែត​។​

​លោក​ប៉ម ឡាំង បាន​បំភ្លឺ​ជុំវិញ​ប្រវត្តិ​ដី​នេះ​ថា ដី​គាត់​នៅ​ពីក្រោយ​លោក​ម៉ៅ សែ មូនដំបូង​គាត់​បាន​ទៅ​និយាយ​លក់​ឲ្យ​លោក​ម៉ៅ សែ ដែរ តែ​លោក ម៉ៅ សែ មិន​ទិញ ក្រោយមក​ទើប​ដី​នេះ​គាត់​បាន​លក់​ឲ្យ​លោក ជូ ផារិន​ទំហំ​ដី​៧៦០០​ម៉ែត្រ​ការេ មាន​ព្រំ​ជាប់​នឹង​បារ៉ែត ហើយ​លោក​បញ្ជាក់ថា​គ្មាន​ឯកសា​រណា​
​ដែល​បាន​លក់​ឲ្យ​ម៉ៅ សែ នោះទេ​។​

​លោក រ៉ៃ ប៊ុនធឿន បាន​សរសេរ​ក្នុង​លិខិត​មួយ បញ្ជាក់​អះអាង​នៅ​តុលាការ​
​ថា ដី​ដែល​លោក​លក់​ឲ្យ​លោក ម៉ៅ សែ គឺមាន​តែ​ទទឹង​៧១​ម៉ត្រ​នឹង​បណ្តោយ​១០០​ម៉ែត្រ តែ​មិន​ដល់​បារែត​ទេ​។​

​សូមបញ្ជាក់​ថា ប្រវត្តិ​នៃ​ការប្តឹង​ផ្តល់​គ្នា មាន​ច្រើន​ដំណាក់កាល នៅ​សាលាដំបូង​ខែត្ត​បន្ទាយមានជ័យ​ចៅក្រម លោកទឹត្យ រិទ្ធី បាន​កាត់​ដី​លោក ជូ ផារិន ទំហំ​១២៩០​ម៉ែត្រ​ការេ ឲ្យទៅ​លោក ម៉ៅ សែ ដើម្បី​បង្គ្រប់​ប្រវែង​១០០​ម៉ែត្រ​ដែល​មាន​ក្នង​ប្លង់ ឯ​លោក ជូ ផារិន មិន​បាន​ប្តឹង​ជំទាស់​អ្វី​ដែរ ហើយ​សាលក្រម​នេះ​ក៍​បាន​ចូល​ជា​ស្ថាពរ ព្រមទាំង​បាន​ចុះ​អនុវត្ត វាស់វែង ជូន​លោក​ម៉ៅ សែ ដោយ​បាន​កំណត់​ធ្វើ​របង​ត្រឹមត្រូវ ក្នុង​ឆ្នាំ​២០០៤ ។​

​រហូតដល់​ឆ្នាំ​២០០៧ លោក​ម៉ៅ សែ បាន​ដាក់​ពាក្យបណ្តឹង​ម្តងទៀត ទៅ​អាជ្ញាធរ​ជាតិ​ទំនាស់​ដីធ្លី សុំ​ដី សេវ​ភាព តែ​ត្រូវបាន​ច្រានចោល ។​បន្ទាប់មក​លោក ម៉ៅ សែ ប្តឹង​នៅ​ចៅក្រម លោក ពេជ្រ វិជ្ជា​ធរ សុំ​ដី​សេវ​ភាព​ក្នុង​ឆ្នាំ​២០១៣ តែ​ត្រូវ​ច្រានចោល​។ លោក​ម៉ៅ សែ ក៍​បាន​ប្តឹង​សុំ​ដី​សេវ​ភាព​ម្តងទៀត ទៅ​ចៅក្រម​លោក ថៃ គឹម​នុ​ន្នី​ក្នុង​ឆ្នាំ​២០១៤ តែ​ចៅក្រម​សម្រេច​ច្រានចោល​។ លោក​ម៉ៅ សែ បាន​ប្តឹង​លោក នៅ យ៉ារ័​ត្ន តែ​ត្រូវ​ច្រាន​ចោល​ដូច​គ្នា​។ បើ​និយាយ​ពី​អាណត្តិ​ចៅហ្វាយខេត្ត​វិញ លោក​ម៉ៅ សែ បាន​ប្តឹង​ទាំងអស់​។​ចុង​ក្រោយ​មក​ទៀត​លោក ម៉ៅ សែ បាន​ប្តឹង​នៅ​ចៅក្រម​លោក អ៉ិត សម្ភស្ស សុំ​ដី​សេវ​ភាព ហើយ​ចៅក្រម​នេះ បាន​កាត់​ឲ្យ​លោក ម៉ៅ សែ ឈ្នះ​ទុក​ដី​នេះ​ជា​ដី​សេវ​ភាព​ដូច​បំណង​។​

​បន្ទាប់​ពី​ចាញ់ក្តី​លោក ម៉ៅ សែ នៅ​សាលាដំបូង លោក ជូ ផារិន បាន​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​ហើយ​ខាង​សាលាឧទ្ធរណ៍ ក៍​បាន​កាត់ក្តី​ឲ្យ​លោក ជូ ផារិន ឈ្នះក្តី​វិញ​។ ចំណែក​លោក ម៉ៅ សែ កើតទុក្ខ​មិន​សុខចិត្ត បាន​ប្តឹង​ជំទាស់​នឹង សេចក្តីសម្រេច​នេះ ទៅ​សាលា​កំពូល ដោយ​ដាក់​ក្នុង​ពាក្យបណ្តឹង នៅ​ក្នុង​កម្មវត្ថុ​ប្តឹង​សុំ​ទាមទារ​ដី​សេវ​ភាព ។​

​នៅ​ក្នុង​សាលដិកា​របស់​តុលាកា​រ​កំពូល លេខ​៣២​ចុះ​ថ្ងៃ​ទី​០៩​ខែ​សីហា​ឆ្នាំ​២០១៨ សាលា​កំពូល​បាន​សម្រេច​ប្រគល​ដី​ទំនាស់​នេះ​ប្រគល់​ឲ្យទៅ​លោក​ម៉ៅ សែ គ្រប់គ្រង​និង​អាស្រ័យ​ផល​ដោយ​ស្របច្បាប់​។ តែ​ក្នុង​កម្មវត្ថុ​បណ្តឹង​របស់​លោក​ម៉ៅ សែ ទាមទារ​ដី​សេវ​ភាព​ពី​ឈ្មោះ ជូ ផារិន បានន័យថា ដី​សេវ​ភាព គឺ​អាច​បើកផ្លូវ បើក​របង​ឲ្យ​ភាគី​ដែល​ទាមទារ អាច​ចេញចូល​បាន​ដោយ​សេរី​។​ចុះ​ហេតុអ្វី​បាន​ជា​តុលាការ​កំពូល កាត់​ប្រាគល់​ដី​នេះ​ឲ្យទៅ​លោក ម៉ៅ សែ​គ្រប់គ្រង​ទៅវិញ​។​

​លោក​ជូ ផារិន ក្រោយ​ពី​សាលា​កំពូល បាន​កាត់ក្តី​ដី​នេះ​ឲ្យ​លោក ម៉ៅ សែ លោក​ក៍​បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់ សុំ​ឲ្យ​សាលាកំពូល​ជំនុំជំរះ​សាជាថ្មី​ម្តងទៀត ។​តែ​ដោយសារ​ខាង​សាលា​កំពូល មាន​ការយឺតយ៉ាវ មិនទាន់​បាន​ជំ​រះ​ជាថ្មី ។​ទើប​នៅ​ថ្ងៃទី​២៨​ខែ​មីនា​ឆ្នាំ​២០១៩ មានដិ​កាចុះអនុវត្ត ប្រគល់​ដី​នេះ​ឲ្យ​លោក ម៉ៅ សែ​។ តែ​មិន​បាន​ចុះ​អនុវត្ត​ទេ ដោយ​លោក ជូ ផារិន បាន​ដាក់​ពាក្យបណ្តឹង សុំ​ផ្អាក​នៅ​ការអនុវត្តន៍​នេះ ទាន់ពេលវេលា នៅ​ចៅក្រម​លោក ជួន វណ្ណះ កាលពី​ថ្ងៃ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១៩ ។​

​តទៅ​ទៀត​គេ​នៅ​មិនទាន់​ដឹងថា ជម្លោះ​ក្តីក្តាំ​ដីធ្លី រវាង​បុរស់​ខ្លាំង​ទាំងពីរ​ខាងលើ មិនដឹង​អ្នកណា​ជា​អ្នក​ចុះចាញ់ រត់ចោល​សមរភូមិ​នោះទេ ។​បើ​តាម​អ្នកវិភាគ បានឲ្យដឹងថា ចុង​ក្រោយ​អស់​ខោ អស់​អាវ​ដូចគ្នា​មិន​ខាន​។​លោក ណ​យ ប៊ុន​សួន ប្រធាន​ភូមិបាល​ក្រុង​សិរីសោភ័ណ បាន​បង្ហើប​ប្រាប់ថា ដី​លោក​ម៉ៅ សែ​មាន​គ្រប់​ចំនួន​ក្នុង​ប្លង់ មិន​បាត់បង់​អ្វី​ទេ​។ លោក​ម៉ៅ សែ មិន​អាច​ទំនាក់ទំនង​សុំ​បំភ្លឺ​បានទេ​៕

Filed in: ព័ត៌មានជាតិ