សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បំពាក់​៖​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ជូន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​

បំពាក់​៖​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ជូន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ចំនួន​៣៥៦ ត្រូវបាន​បំពាក់ និង​ផ្តល់​ជូន​មន្ត្រីរាជការ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ការលើកទឹកចិត្ត​និង​តបស្នង​ចំពោះ​មន្ត្រី​ដែល​បាន​ខិតខំ​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បំពេញ​ភារកិច្ច​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ល្អ​។

​ពិធី​បំពាក់​មេដាយ​នេះ​ធ្វើឡើង​ដោយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេ នៅ​រសៀល​ថ្ងៃ​ទី​២៩​មិនា នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក ឃុន វណ្ណា នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹង ថា ចំពោះ​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ដែល​ត្រូវ​បំពាក់ និង​ផ្តល់​ជូន​មន្ត្រីរាជការ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​នេះ​រួមមាន គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេនា​ចំនួន​១​រូប​, ថ្នាក់​សេនា​ចំនួន​១៧​រូប​,​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​អស្ស​ឬ​ទ្ធិ​ចំនួន​៨០​រូប និង​មេដាយ​ការងារ​ជាច្រើន​រូប​ទៀត​៕

 

 

Filed in: ព័ត៌មានជាតិ