សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋ​មន្ត្រី​សាធារណៈការ​ជ្រែ​ផ្លូវដែក​ទៅ​ខេត្ត​សីហនុ​ទុក​ឲ្យ​ឧកញ៉ា​គិត​ម៉េង​វិញ​បន្ទាប់ពី សម្តេច​តេជោ​ប្រកាស​ដក​ទាំង​ស្រុង ទុក​រក​ថៅកែ​ថ្មី​បាន​១​ថ្ងៃ​

​រដ្ឋ​មន្ត្រី​សាធារណៈការ​ជ្រែ​ផ្លូវដែក​ទៅ​ខេត្ត​សីហនុ​ទុក​ឲ្យ​ឧកញ៉ា​គិត​ម៉េង​វិញ​បន្ទាប់ពី សម្តេច​តេជោ​ប្រកាស​ដក​ទាំង​ស្រុង ទុក​រក​ថៅកែ​ថ្មី​បាន​១​ថ្ងៃ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួ​ង​សាធារណការ និង ដឹកជញ្ជូន បាន​សម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​រេ​វ៉េ (Royal Railway) របស់​អ្នកឧកញ៉ា គិត ម៉េង បន្ត​ប្រតិបត្តិ​ការដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ តាម​ផ្លូវ​ដែក​ភាគខាងត្បូង​ដដែល (​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​) និង​សន្យា​ជួយ​រក​ដៃគូ​ជួយ​ទៀត​បន្ទាប់ពី​សម្តេច​តេជោ​ប្រកាសដក បានតែ​១​ថ្ងៃ​ប៉ុណ្ណោះ​។

​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន ចេញ​នៅ​រសៀល​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​បានឲ្យដឹងថា​៖ ការ​ផ្តល់​បន្ត​ប្រតិបត្តិ​ឡើងវិញ​នេះ​ដោយសារ​ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការសិក្សា​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​លើ​លក្ខខណ្ឌ​គិត​យុ​ត្តិ និង​បច្ចេកទេស ពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង​ដំណើរការ​ផ្លូវដែក ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​រេ​វ៉េ​បន្ត​ប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ តាម​ផ្លូវ​ដែក​ភាគខាងត្បូង​ដដែល​។​

​ទន្ទឹម​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងនោះ​អាច​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វ៉េ ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង និង​ភាគខាងត្បូង​ឲ្យ​សមស្រប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​នាំចេញ​និង​នាំចូល ពាណិជ្ជករ កសិករ និង​អ្នកដំណើរ​ឲ្យមាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ និង​ធ្វើឲ្យ មាន​ភាពជឿជាក់ មាន​សុវត្ថិភាព និង​មាន​តម្លៃ​សមរម្យ​។​

​ស្តាប់​ទៅ​ពិរោះ​ដែរ​ព្រោះ​លោក​ទេស​រដ្ឋមន្ត្រី​ស៊ុនចាន់​តាំងពី​ចូលធ្វើ​
​រដ្ឋមន្ត្រីក្រសួង​សា​រណៈការ​និង​ដឹកជញ្ជូន​កាលពី​ឆ្នាំ​២០១៨​គេ​សង្កេតឃើញថា​បានធ្វើ​សកម្មភាព​សូ​វ៉េ​ក្រុមហ៊ុន​រូ​យ៉ាល់​រ៉េល​វ៉េ​របស់​ឧកញ៉ា​គិត​ម៉េង​ជាច្រើន​ដូចជា​សម្រុក​ជួសជុល​ស្តារ​ផ្លូវដែក​ពី​ភ្នំពេញ​បាត់ដំបង​និង​ជាពិសេស​កសាង​ផ្លូវ​រថភ្លើង​សម្រាប់​ដឹក​មនុស្ស​ចូល​ព្រលានយន្តហោះ​ទោះ​បង្ក​ឲ្យមាន​ការក្តៅក្រហា​យ​ព្រោះ​ចង្អៀត​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ក៏ដោយ​។​តែ​បើ​តាម​ការពិនិត្យ​ក្រៅពី​បង្ក​ការលំបាក​ដល់​ភាគី​ដៃគូ​គឺ​ក្រុមហ៊ុន​ថូ​ល​មកពី​អូស្ត្រាលីឲ្យ​រត់ចោលស្រុក​ហើយយ​កក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េល​វ៉េ​(Royal railway Cambodia)​មក​ក្តោប​ក្តាប់​តែឯង​លោក​ឧកញ៉ា​គិត​ម៉េង​អត់​ធ្វើ​អី​សោះ​!?​។​

​ដោយ​មិន​អាច​ទ្រាំ​ភាព​គ្មាន​សម​ត្តភាព​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​ល​វ៉េ​(Royal railway Cambodia)​បាន​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់ ការធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក​របស់​ក្រុមហ៊ុន Royal Railway របស់​អ្នកឧកញ៉ា គិត ម៉េង ដោយ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ ធ្វើឲ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។​

​សម្តេច​តេជោ​បញ្ជាក់ថា​៖ «​ដើម្បី​ទទួល​បានជោ​ជ័យ​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដែក របស់​យើង​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន Royal Railway Cambodia ក្នុង​ប្រតិបត្តិការ​ផ្លូវដែក​។ រាជរដ្ឋាភិបាល​សម្រេច​ប្រគល់ ការគ្រប់គ្រង​ផ្លូវដែក ទៅឲ្យ​ក្រសួង​សាធារណការ និង​ដឹ​កញ្ជូន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​នីតិវិធី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ មុន​នឹង​ឈាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់ មក​សហការ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើឲ្យ​ប្រព័ន្ធ​ផ្លូវ​ដែកកម្ពុជា ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ មាន​លក្ខណៈ​ទំនើប​ជឿនលឿន​ក្នុង​ការដឹកជញ្ជូន​ទំនិញ អ្នកដំណើរ​ប្រកបដោយ​ជឿជាក់​»​។​

​សម្តេច​តេជោ​បាន​ថ្លែងទៀតថា «​ខ្ញុំ​សុំ​បញ្ជាក់​បន្តិច​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ ណាមួយ​ទៅលើ​ឧកញ៉ា គិត ម៉េង ។ រឿងនេះ​វា​ដូច្នេះ អ្វីដែល ហ៊ុន សែន សង្ស័យ​គឺ​វា​កើត​ឡើង​ពិតមែន […] ខ្ញុំ​ឃើញ​ផ្លូវ​វា​មិន​ទៅ​មុខ​។ ពីមុន​ទោះ​មានការ​ដាច់​ក្តី ដោយ ប៉ុល ពត ក្តី​ក៏​នៅ​ដំណើរការ ប៉ុន្តែ​ដល់​ប្រទេស​សន្តិភាព​បែរជា​ដំណើរការ​អត់​បាន​។ ខ្ញុំ​សួរ​ថា មូលហេតុ​អី​? គ្រាន់តែ​ចរចា​ចាប់ផ្តើម ហើយ​យើង​ទទួល​ចេញ​ខាងក្នុង​១​ឆ្នាំ ២​លាន​ដុល្លារ​ស្រេច​ទៅហើយ គ្មាន​នរណា​គេ​រកស៊ី​អីចឹង​ទេ​។ លុប​កុងត្រា​ចោល ហើយ​សង​លុយ​ទៅ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​វិញ​»​។​អា​ឡូ​វ​បើ​ដក​មួយ​កំណាត់​ទុក​មួយ​កំណាត់​ចឹង​តើរក​អ្នកណា​មក​រកស៊ី​ជាមួ​យ​?​ហើយ​តើ​ធ្វើ​កិច្ចសន្យា​យ៉ាងម៉េច​ក្នុងការ​សង​លុយ​ឲ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​ខ្ចី​គេ​មក​ជួសជុល​ផ្លូវ​ដែក​ឡើងវិញ​?​។

​សូម​បញ្ជាក់​ដែរ​ថា​កាលពី ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន កម្ពុជា ចូល​ជួប​ចរចារ​ជាមួយ​ឯកឧត្ដម លី ស៊ា​វ​ប៉េង (Li Xiaopeng) រដ្ឋមន្ត្រី ក្រសួង​ដឹកជញ្ជូន សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​រក​ជំនួយ​ដែរ​។​ជំនួប​ពិភាក្សា​ការងារ​នេះ​បាន​ផ្តោតជាសំខាន់​លើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ចិន លើ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ (One Belt and One Road Initiative) និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។

​សូមបញ្ជាក់​ថា​ផ្លូវដែ​កម្ពុជា​បានចាប់​កសាង​នៅក្នុង​ឆ្នាំ​១៩២៧​ហើយ​សម្ពោធ​នៅ​ឆ្នាំ​១៩២៩ ក្រោយ​ព្រះអធិបតីភាព​របស់​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស​។​
​ផ្លូវ​ដែក​ដែល​បាន​កសាង​ក្នុង​សម័យ​អាណានិគម​បារាំង​ចាប់ពី​ឆ្នាំ​១៩២៧-១៩៤២

​ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុនី​វង្ស​មាន​៤​ខ្សែ​៖
១. ភ្នំពេញ​ទៅ​ពោធិ៍សាត់ ៖ ១៦៦​គ​.​ម (​ឆ្នាំ​១៩២៩-១៩៣១)​។​២. ពោធិ៍សាត់​ទៅ​បាត់ដំបង​៖ ១០៧,៦​គ​.​ម (​ឆ្នាំ​១៩៣១-១៩៣២)​។​
៣. បាត់ដំបង​ទៅ​មង្គលបុរី​៖ ៥៧,១០​គ​.​ម (​ឆ្នាំ​១៩៣២-១៩៣៣)​។​៤. មង្គលបុរី​ទៅ​ប៉ោយ​ប៉ែត​៖ ៥៨,៨៩​គ​.​ម​(​ឆ្នាំ​១៩៣៣-១៩៤២)​។​
​ផ្លូវដែក​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហនុ​មាន​៣​ខ្សែ​
​ចាប់​កសាង​ពី​ឆ្នាំ​១៩៦០-១៩៦៩៖
១. ភ្នំពេញ​ទៅ​តាកែវ​៖ ៧៥​ឝ​.​ម​(​ឆ្នាំ​១៩៦០-១៩៦៦)​។​២. តាកែវ​ទៅ​កំពត​៖ ៩២​គ​.​ម (​ឆ្នាំ​១៩៦៦-១៩៦៧)​។​៣. កំពត​ទៅ​កំពង់​ផែ​ព្រះសីហនុ ៖ ៩៨​គ​.​ម (​ឆ្នាំ​១៩៦៧-១៩៦៩)​។​

Filed in: ព័ត៌មានជាតិ