សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ក្រីក្រ​១៧​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន​

​ពលរដ្ឋ​ក្រីក្រ​១៧​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​បរិវេណ​សាលាបឋមសិក្សា​អូ​រអិល មាន​រៀបចំ​កម្មវិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​១៧​គ្រួសារ ស្ថិតក្រោម​អធិបតីភាព​លោកស្រី ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ព្រះគ្រូ សាន់ លី ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ​ខេត្ត និង​ជា​ប្រធាន​មូលិនិធិ ,​ព្រះគ្រូ​ចៅអធិការ​វត្ត​អូរ​អឹល​, លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ,​លោកស្រី​ប៊ុន គឹម​ហេង អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត , លោកស្រី ខៀវ សុគន្ធា និង​មន្ត្រីរាជការ សប្បុរស់ជន​មួយចំនួនទៀត ។​

​លោកស្រី ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា​៖ អំណោយ​ដែល​ចែក​ជូន​បងប្អួន​នា​ពេល​នេះ គឺជា​ការរួម​គ្នា​រវាង​រដ្ឋបាលខេត្ត ជាមួយ​មូលនិធិ​របស់​សប្បុរស​ជន​ដែល​ដឹកនាំ​ដោយ​ព្រះគ្រូ សាន់ លី ប្រធានមូលិ​ធិ និង​ជា​ព្រះ​មេគណ គណៈធម្មយុត្តិកនិកាយ​ខេត្ត ដើម្បី​ចែក​ជូន​ដល​បងប្អួន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ លោកស្រី​បន្ត​ថា​៖ បើទោះបី​អំណោយ​ទាំងនេះ មានការ​តិចតួចស្តួចស្តើង​យ៉ាងណាក្តី ក៏​វា​អាច​កាត់បន្ថយ​ការខ្វះ​ខាត់រ​បស់​បងប្អួន​បានមួយរយៈ​ផងដែរ  ហើយ​អំណោយ​មនុស្សធម៌​ដែល​ចែក​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​នាពេលនេះ​គឺ មិន​បាន​ប្រកាន់​ឬ​រើសអើង ពី​និន្នាការ​នយោបាយ បក្ខពួក ជាតិ​សាស​ន៏ វណ្ណៈ ពណ៌​សម្បុរ​អ្វី​ឡើយ ឲ្យតែ​ប្រជាពលរដ្ឋ​រងគ្រោះ គឺ​សុទ្ធតែ​ទទួលបាន​នូវ​ការឧបត្ថម្ភ​ស្មើៗ​គ្នា គ្រប់​ក្រុម​គ្រួសារ​នី​មួយៗ​។​

​លោកស្រី​អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ , សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ និង ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការជួយ​ប្រជាពលរដ្ឋ​យើង​នៅ​មូលដ្ឋាន ។​

​ក្នុងនោះ លោកស្រី​អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ​ដល់​បងប្អួន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថា ៖​សួ​ម​បងប្អួន​ទាំងអស់​ត្រួវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន  កុំ​លេង​ល្បែងស៊ីសង ត្រួវ​ចេះ​ស្រលាញ​គ្នា​ទៅវិញទៅមក បើ​យើង​វក់​និង​ល្បែងស៊ីសង វា​នាំឲ្យ​យើង​វិនាស់​អន្តរាយ​ទ្រព្យសម្បត្ត ផ្ទះសម្បែង​ជាដើម ដូច្នោះ​សូម​បងប្អួន​ទាំងអស់កុំ​ប្រព្រិត្ត​ឲ្យសោះ ។

​ជាមួយគ្នា​នោះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​អំណោយ បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ប្រធានមូលិ​ធិ ដែល​លោក​តែងតែ​គិតគូ​ពី​ការលំបាក់​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ពិសេស​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​នាពេលនេះ ។​

​អំណោយ​មនុស្សធម៌ ដែល​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ និង ចាស់ជរា ចំនួន​១៧​គ្រួសារ រួមមាន​អង្ករ ២៥​គីឡូក្រាម ស្រា​ក​១ ,​បំពង់​ទឹ​កក្តៅ​១ ,​ជ្រុញ​១ ,​ឆ្នាំង​១ ,​ខ្ទះ​ឆា​១ ,​ស្ករ​១​គឺ​ឡូ ,​ស្បែកជើង​១​គូ ,​សា​រ៉ុង​១ , ទឹកស៊ីអ៊ីវ​២​ដប ទឹកត្រី​២​ដប និង​ថវិកា​មួយចំនួនទៀត ៕
​អត្ថបទ ទូច សុខន​(​ប៉ៃលិន​)

 

IMG-20160726-WA0011

IMG-20160726-WA0014 IMG-20160726-WA0020

Filed in: ព័ត៌មានជាតិ