សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្ទុះ រឿងអាស្រូវ ខ្វែងគំនិត​គ្នា រវាង​សម្តេច​សង្ឈ ធំៗ និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​រឿង​តែង តាំង​ប្រធាន​មន្ទីរ​

​ផ្ទុះ រឿងអាស្រូវ ខ្វែងគំនិត​គ្នា រវាង​សម្តេច​សង្ឈ ធំៗ និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​រឿង​តែង តាំង​ប្រធាន​មន្ទីរ​

​ភ្នំពេញ ៖​រឿង​នេះ​ផ្តើមចេញ​ពី សម្ដេច​សង្ឃ​មាន​ឥទ្ធិពល​នៅក្នុង​ព្រះរាជាណាចក្រ​រួមទាំង​សម្ដេច​សង្ឃនាយក​ន​ន្ទ ង៉ែត​ផង​ដែរ​កាលពី​ថ្ងៃ​ទី ១៨​មករា ឆ្នាំ​២០១៩ បាន​ស្រុះស្រួល​គ្នា​ធ្វើ​លិខិត​មួយ​ច្បាប់​បិណ្ឌបាត​ពី​លោក ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួង​ធម្មការ​និង​សាសនា​ដើម្បី​តែងតាំង​លោក សែ​ល សារឿ​ន ជា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ​ជំនួស​លោក ផន ដាវី ដែល​ដល់​អាយុ​ចូលនិវត្តន៍ ។

​ប៉ុន្ដែ​លោក​រដ្ឋមន្ដ្រី ហ៊ឹម​ឆែម មិន​បាន​យកចិត្តទុកដាក់​ស្ដាប់​តាម​សម្ដេច​សង្ឃ​ដែល​សុំ​បិណ្ឌា​ត​នោះទេ ឡើយ បែ​ជា លោក​សម្រេច តែងតាំង​លោក​ទេព គង្គា ជំនួស​ទៅវិញ ធ្វើឲ្យ​មន្ត្រី​សង្ឈ​នៅ​ទូទាំង​រាជធានី​បដិសេធ មិន​ធ្វើការ​ជាមួយ ។​

​យោង​តាម​ខ្លឹមសារ​នៃ​លិខិត​ស្នើរ​សុំ​របស់​សម្ដេច​នាយក​ន​ន្ទ ង៉ែត រួម​និង មន្ត្រី សង្ឈ​ជាន់ខ្ពស់​ជាច្រើន​អង្គ​ទៀត បាន​បញ្ជាក់​ពី​មូលហេតុ​ថា លោក សែ​ល សារឿ​ន បច្ចុប្បន្ន​ជា​អនុប្រធាន​ការិយាល័យ នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ ។ លោក​មាន​ចំណេះដឹង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​យ៉ាង​ជ្រៅជ្រះ មាន​បទពិសោធន៍​ការងារ​ច្រើន​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​កន្លងមក មាន​ឆន្ទៈ​និង​ឧត្តមគតិ​មោះមុត​ក្នុង​ការបមនរើ​ជាតិ សាសនា និង​មាន​ទំនាក់​ទំ​នាង​ល្អ​ក្នុង​ជួរ​មន្ដ្រី​សង្ឃ​និង​មន្ដ្រីរាជការ​យ៉ង​ល្អប្រសើរ ។​

​ប៉ុន្តែ លោក ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួង​ធម្មការ​និង​សាសនា មិន​បាន​ទទួលយក​ការ​បិណ្ឌ បាត ពី​មន្ត្រី សង្ឈ​ជាន់​ខ្ពស់​នោះទេ ។​កាលពី ថ្ងៃទី​១​មិនា ឆ្នាំ​២០១៩ លោក រដ្ឋមន្ត្រី​បាន ចេញ​សេចក្តីសម្រេច តែងតាំង លោក​ទេព គង្គា ជំនួស ជា​ប្រធាន ធម្មតា ថ្មី​ទៅ​វិញ ធ្វើឲ្យ មន្ត្រី​សង្ឈ​រួមទាំង ចៅអធិការ នៅ​ទូទាំង រាជធានី​ភ្នំពេញ ប្រកាស មិន​សហការ​ធ្វើការ​ជាមួយ​ប្រធាន មន្ទីរ​ធម្មការ​ថ្មី​នោះឡើយ​។​តា​ប៉ុនណឹង​អំពល់​ដល់​តេជោ​ទៀត​!?​។​

Filed in: ព័ត៌មានជាតិ