សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​ចុះបង្ក្រាប​គ្រឿង​រក​មិនឃើញ​ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ​ប្តឹង​ថា​សង​តែ​ស្ងាត់ឈឹង​មិន​ទាន់​ទទួល​ពិន័យ?

បែក​រឿង​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​ចុះបង្ក្រាប​គ្រឿង​រក​មិនឃើញ​ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ​ប្តឹង​ថា​សង​តែ​ស្ងាត់ឈឹង​មិន​ទាន់​ទទួល​ពិន័យ?

កំពង់ស្ពឺ ៖​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​បាន អ៊ឹង ឡាយ​ឆាយ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទ​ថា​បាន​ស៊ីដាច់​ប្រាក់ ចំនួន​រាប់សិប​លាន​រៀល រួម​និង​យក​គ្រឿងអលង្ការ​អស់​ជាច្រើន​តម្លឹង​ពី​ស្ត្រី​២​នាក់​ដែល​ត្រូវ​មីង​ក្មួយ​និង​គ្នា​ក្រោមលេស​ចុះ​បង្ក្រាប​គ្រឿងញៀន​មកដល់​ពេលនេះ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ដាក់​ពិន័យ្យ​អ្វី​ឡើយ​។

​ជនរងគ្រោះ​មានឈ្មោះ ហេង ឈៀង ភេទ​ស្រី អាយុ​៣៦ ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​០៣០៥២៨៨១២​ចុះ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៣ និង​ឈ្មោះ សៀវ ហៀ​ង ភេទ​ស្រី កើត​ឆ្នាំ ១៩៨៤ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ព្រឺ​ប្រកប​មុខរបរ​អាជី​វ​កម្ម​(​មាន​បណ្ណ​អនុញ្ញាត​អាជីវកម្ម ស្នូកឃ័រ​លេខ​១៣៩​ម​ទខ​/​ក​ស្ព​ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ របស់​មន្ទី​រទេស ចរណ៍​ខេត្ត និង​លិខិត​ផ្តល់​សិទ្ខិ​តំណាង ចែកចាយ​ឆ្នោត KPW lotory”​។​

​ការប្ដឹង​របស់​ជនរ​ង​គ្រោះ​ខាងលើ បាន​ធ្វើឡើង​បន្ទាប់​ពី​អធិការរង​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅផ្ទះ​បុក​ប៊ីយ៉ា​មួយកន្លែង​តែ​រក​មិនឃើញ​មាន​ថ្នាំញៀន​នោះ​ទេ​នៅ​រសៀល​ថ្ងៃទី​២៨ និង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ ប៉ុន្តែ​ពុំ​បាន​រកឃើញ​គ្រឿងញឿន​នោះ​ទេ​បែ​ទៅ​ជា​រឹបអូស​យក​ទ្រព្យសម្បត្តិ​ពួកគេ​ទៅ​វិញ ។​

​នៅក្នុង​លិខិត​ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ហេង ឈៀង រៀបរាប់​
​ទៀតថា “​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​តុលា​២០១៨ ពេល​ខ្លួន​កំពុង​នៅ​យក​លុយ​ពី​ស្នូកឃ័រ​លោក​ស្រាប់តែ​នគរបាល​ឈ្មោះ​អ៉ឹង ឡាយ​ឆាយ និង​បក្ខពួក​ស្លៀកពាក់​ស៊ីវិល​បាន​ចុះ​មក​លំនៅឋាន​កន្លែង​ប្រកប​អាជីវកម្ម​ខាងលើ ស្ថិតនៅ​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង ដោយ​គ្មាន​ដីកា​ឬ​លិខិតអនុញ្ញាត​ឲ្យ​ចុះ​ឆែកឆេរ​ពី​អាជ្ញាធរ​ណាមួយ​ឡើយ​។​

​ពេល​កំពុង​ឆែកឆេរ​នោះ​លោក​អ៊ឹង ឡាយ​ឆាយ បាន​ចាប់យក​ទូរស័ព្ទដៃ​របស់​ខ្លួន​(​ម្ចាស់​បណ្តឹង​) ព្រោះ​ខ្លាច​គាត់​ថត​សកម្មភាព​របស់​ពួកគេ ។ លោក​អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​បាន​រើកកាយ​និង​រឹបអូស​យក ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដូចជា​លុយ​នៅ​ក្នុង​ទូដែក​និង​លុយ​នៅ​ក្រៅ​ទូដែក​មាន​លុយ ក្នុង​ថង់​ខ្មៅ​២​ថង់​(​លុយ​តុងទីន​)​សរុប​ស្មើនឹង​ទឹកប្រាក់​២៩.៩៩២.៥០០​រៀល និង ១០០​ដុល្លារ​។​គ្រឿងអលង្ការ​ក្នុង​ទូដែក​មាន​ខ្សែក​មាស​១​ខ្សែ​ខ្សែដៃ​មាស​១​ខ្សែ (​សរុប ៤​តម្លឹង​)​និង​គ្រឿង​ប្លាទី​ន​មានដូចជា​ខ្សែក ចំនួន​៣​ខ្សែ ចិញ្ចៀន​៤​វង់ ខ្សែដៃ​១​ខ្សែ បន្តោង​១ ទូ​ឆ្នោត​ស្មើ​នឹង​ទឹកប្រាក់​១.០០០​ដុល្លារ ទូរស័ព្ទ​សាំ​ស៊ុង​១ និង​អា​ហ្វូន​៦ ផ្លឹស​១ ។​

​ក្រោយ​ពី​ដកហូត​ជនរងគ្រោះ បានទាមទារ​ថត​កំណត់​ហេតុ​នេះ​ទុក​ដើម្បី​ចង់​ដឹង​ពី​កំណត់ហេតុ​នោះ​តែ​ឈ្មោះ អ៊ឹង ឡាយ​ឆាយ និង បក្ខពួក​មានបំណង​ទុច្ចរិត​មិន​យល់ព្រម​ឲ្យ​ថត​នោះទេ ។​ពួកគេ​បាន​ឃាត់ខ្លួន​ជន​រងគ្រោះ​ទាំង​២​នាក់ ចោទប្រកាន់​ដោយ​សំអាងថា គាត់​បាន​ផ្តល់​ជម្រក​ឲ្យគេ​ប្រើប្រាស់​គ្រឿងញៀន​ស្របពេល​ដែល ពួកគេ​មិន​បាន​រកឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់​អំពី​ការចោទប្រកាន់​ខាងលើ​ឡើយ​។​

​នៅ​ថ្ងៃ​២៨ ខែតុលា​ដដែល ឈ្មោះ​អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​៤​នាក់​បាន​នាំ​ខ្លួន​ម្នាក់​ចំណោម​២​នាក់​(​ហេង ឈៀង​) ត្រឡប់​ទៅ​លំនៅឋាន​និង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ជា​លើក​ទី​២ ហើយ​បាន​ដកហូតយក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​បន្ដថែមទៀត​ដូច​ជា​លុយ​ក្នុង​កាបូប​២​លាន​រៀល​និង​៦០០​ដុល្លារ​។​ហើយ​ក្រោយមក​ក៏​នាំខ្លួន ត្រឡប់មកវិញ ហើយ​ពួកគេ​នៅតែ​បន្ត ឃាត់​ខ្លួន​អស់​រយៈពេល​ជិត​៤០​ម៉ោង គិត​ចាប់ពី​រសៀល​ថ្ងៃទី​២៨​តុលា​ដល់​យប់​ថ្ងៃ​ទី​២៩​ទើប​ដោះលែង​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ។​

​បើ​តាម​ជនរងគ្រោះ​អ្វី​ដែល​ហួសចិត្ត​គឺ​ក្នុងចំណោម​គ្រឿងអលង្ការ​ប្លាទី​ន ទូរស័ព្ទ​សាំ​ស៊ុង​បាន​ត្រឡប់​មក​វិញ​។​តែ​ចំណែក​ទូរស័ព្ទ​អាយ​ហ្វូន​៦​ផ្លឹស​បាត់​?​ចំណែក​គ្រឿងមាស​ត្រូវបាន​ពួកគេ​ដូរ​មក​ជា​របស់​ក្លែងក្លាយ​សុទ្ធសាធ​?​។ រីឯ​ប្រាក់​ដែល​ពួកគេ​ដកហូត​យក​ក៏​មិន​បាន​ប្រគល់​មក​ឲ្យ​វិញ​ដែរ​។​ប្រភព​ខាងលើ​ឲ្យដឹងថា​ក្រោយ​មក​មាន​បក្ខពួក​របស់លោក អ៊ឹង ឡាយ​ឆាយ បាន​មក​សម្លុត​ពួកគេ​បើសិនជា​គាត់​ហា៑ន​ប្តឹង​ទាមទារ​ប្រាក់​ពី​ពួកគេ ពួកគេ​នឹង​បញ្ជូន​រឿង​ទៅ​តុលាការ​ភ្លាម ។​ចំណែក​ប្រាក់​ដែល​គេ​ដកហូត​យក​ពី​ការឆែកឆេរ​នោះ​បក្ខពួក​របស់​គេ​នឹង​យក​ទៅ​ចែក​គ្នា​ដោយ​អះអាង​ថា ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​គាត់​បាន​ត្រឡប់ទៅផ្ទះ​វិញ​។​

​នៅ​ក្នុង​ការប្តឹង​នេះ គឺ​ជនរងគ្រោះ​ទាមទារ​យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ទាំងអស់​ត្រឡប់មកវិញ​ស្មើ​នឹង​ចំនួន​ទឹកប្រាក់​៣១.៩២២.៥០០​រៀល​និង​៦០០ ដុល្លារ​ព្រមទាំង​ទារ​សំណង​គ្រឿងអលង្ការ​ខ្សែក​មាស​១​ខ្សែ ខ្សែដៃ​មាស​១​ខ្សែ​ចំនួន ៤​តម្លឹង ទូរស័ព្ទ​អា​ហ្វូន​៦​ផ្លឹស​រួម​ទាំង​សំណង ជំងឺ​ចិត្ត​និង​សេវា​មេធាវី​ថែមទៀត​។​ក្រោយ​ពី​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​សម្តេច​ក្រឡាហោម ស ខេង រួច​មក​ក្រុម​ការងារ អធិការកិច្ច​ក្រសួងមហាផ្ទៃ បាន​ចុះមក​បើក​ការស្រាវជ្រាវ​និង​អង្កេត​ហើយ​ទទួលបាន​លទ្ធផល ដែល​មិន​នឹកស្មាន​ដល់ គឺ​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ បាន​ឆ្លើយ​សារភាព​ពី​ទង្វើ​របស់​ខ្កួន​និង​បក្ខពួ​កថាពិតជា​បាន​យកលុ​យ​មក​ចែក​គ្នា​ចាយ​នៅ​ថ្នាក់​ស្រុក​អស់​មួយចំនួន​និង​ឲ្យទៅ​មេៗ​អស់ហើយ ?​។​

​លោក អ៊ឹង ឡាយ​ឆាយ បាន​ឆ្លើយ​សារភាព​កំហុស នៅ​ចំពោះមុខ​ក្រុមអធិការកិច្ច ហើយ​សន្យាថា​នឹង​ប្រគល់​លុយ​និង​មាស​ទៅឲ្យ​ម្ចាស់​បណ្តឹង​វិញ នា​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ការសន្យា​នេះ​មិន​ដឹង​ថា លោក អ៊ឹង ឡាយ​ឆាយ ឆ្លើយ​អោយ​រួច​តែ​ពី​ម៉ាត់​នៅ​ចំពោះមុខ​ក្រុម​អធិការកិច្ច​ក៏​មិនដឹង​?​។​
​ទង្វើ​របស់​លោក អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​នេះ​មិនគួរណា​ដាក់​ត្រឹម​វិន័យ រដ្ឋបាល​នោះ​ទេ​គួរតែ​លុបឈ្មោះ​ចេញពី ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​។​

​ទា​ក់ទង់​ព័ត​មាន​ខាងលើ សា​រពតិ​មាន​យើង មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក អ៊ឹង ឡាយ​ឆាយ អធិការរង​ស្រុក​ភ្នំស្រួច​ដែល​កំពុង​រង​ការចោទប្រកាន់​បាន​នោះទេ​៕

Filed in: ព័ត៌មានសំខាន់