សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ល្បែងស៊ីសង​​ខុស​ច្បាប់​ ក្នុងក្រុុង​​ប៉ោយប៉ែត​ ជាឆ្នាំងបាយ​របស់សមត្ថកិច្ច​ប៉េអឹម ឈ្មោះ តែម ប៉ូឡា និងលោក ហម ម៉ុត?

ល្បែងស៊ីសង​​ខុស​ច្បាប់​ ក្នុងក្រុុង​​ប៉ោយប៉ែត​ ជាឆ្នាំងបាយ​របស់សមត្ថកិច្ច​ប៉េអឹម ឈ្មោះ តែម ប៉ូឡា និងលោក ហម ម៉ុត?

សេចក្តីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​​ក្រុង​ប៉ោយប៉ែត នៃខេត្ត​បន្ទាយ​មានជ័យ បានឲ្យ​ដឹងថា ៖ សព្វថ្ងៃ​នេះ នៅក្នុង​អាណាចក្រ​​ក្រុង ប៉ោយប៉ែត បាន រាយការណ៍​ឱ្យ​ដឹង​ថាៈ ទីតាំង​បន​ល្បែង ស៊ីសង​តាម​ប្រព័ន្ធអន​ឡាញ ដ៏ធំមួយ កន្លែង​ថិតនៅ​ចំណូច​ផ្លូវចូល​លីហ៊ូវ ក្នុង ភូមិក្បាល​ស្ពាន១ សង្កាត់-ក្រុងប៉ោយ ប៉ែតគេ​ដឹង​ថាៈ ស្ថិត​ក្រោម​ការ​គ្រប់ គ្រង​ពីសំណាក់​លោក​សក្តិ ៣ តែម ប៉ូឡា ជាមេ​បញ្ជា ការរង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ។

ទីតាំងល្បែងស៊ីសង របស់លោកតែម ប៉ូឡា មិនដែលមាន នរណាហ៊ានទៅក្បែរទេ មិនដឹងជា លោកតែម ប៉ូឡា បង់សេវាឱ្យស្ថាប័ន ពាក់ព័ន្ធប៉ុន្មាននោះទេក្នុង១ខែៗ ទើប អ្វីៗអាចដំណើរការដោយរលូន មិន ដែលមានការបង្ក្រាប? ។ប្រជាពលរដ្ឋ រស់នៅក្នុងក្រុង ប៉ោយប៉ែត ដែលមើល ឃើញពីភាពអនាធិបតេយ្យ នៃបន ល្បែងស៊ីសងខុសច្បាប់ ប្រឆាំងនឹង គោលនយោបាយភូមិ-ឃុំ មានសុវត្តិ ភាពរបស់រដ្ឋាភិបាលនេះ បានសម្តែង ការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះការ បើកទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ។

ជាក់ស្តែងបនល្បែងស៊ីសង តាមប្រព័ន្ធ អនឡាញ ដោយក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក៏ដូចជានៅប្លុកក្រោយ កាស៊ីណូ ហ្គ្រេនដាយ មិនស៊ីធី គឺមាន ទីតាំងបនល្បែងស៊ីសង តាមប្រព័ន្ធអន ឡាញជាច្រើនកន្លែង គេមិនដឹងថា ៖ ក្នុងមួយកន្លែងៗ ត្រូវបង់ សេវាឱ្យសមត្ថ កិច្ចនិងអាជ្ញាធរប៉ុន្មាននោះទេ ក្នុង១ ខែៗ ។ប្រជាពលរដ្ឋសំណូមពរឱ្យលោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយ មានជ័យ មេត្តាចុះពិនិត្យមើលភាពអនា ធិបតេយ្យ នៃបញ្ហាបនល្បែងស៊ីសង គ្រប់ប្រភេទ ជាពិសេសបនល្បែងស៊ី សងតាមប្រព័ន្ធ អនឡាញ ដែលកំពុង រីកដុះដាលដូចផ្សិត នៅលើទឹកដីក្រុង ប៉ោយប៉ែត ផ្ទុយពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពផង។  ព្រោះ បញ្ហាល្បែងស៊ីសងនេះ គឺជាប្រភពនាំ ឱ្យមានបទល្មើសក្នុងសង្គម អំពើហិង្សា ក្នុងគ្រួសារ គួរឱ្យព្រួយបារម្ភផងដែរ បើរំពឹង លើ ចៅហ្វាយក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន និងលោក ហម ម៉ុត មេ បញ្ជាការកងរាជអាវុធហត្ថ មូលដ្ឋាន ក្រុងប៉ោយប៉ែត កក់ក្តៅ ដូចអាំងផេះ ព្រោះគេ មិនបានចាត់វិធានការបង្ក្រាប បនល្បែងស៊ីសងទាំងនោះ ឱ្យមាន ប្រសិទ្ធភាព តាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពនោះទេ ។

ជុំវិញ​ សេចក្តីរាយការណ៍​ខាងលើនេះ សារព័ត៌មាន​ដំណឹងភ្នំពេញ ពុំអាចស្វែងរកការបំភ្លឺ​ពីលោក តែម ប៉ូឡា និងលោក ហម ម៉ុត បាននៅឡើយទេ ៕

dpn2014_01_25c

Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់