សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​រដ្ឋមន្ត្រី​សាធារណៈការ​ទៅ​ជួប​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ចិន​សម្តេច​តេជោ​ប្រកាសដក​ផ្លូវដែក​ពី​ក្រុមហ៊ុន​ឧកញ៉ា​គិត​ម៉េង​មក​ទុក​រក​ថៅកែ​ថ្មី​វិញ​

​បន្ទាប់​ពី​រដ្ឋមន្ត្រី​សាធារណៈការ​ទៅ​ជួប​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ចិន​សម្តេច​តេជោ​ប្រកាសដក​ផ្លូវដែក​ពី​ក្រុមហ៊ុន​ឧកញ៉ា​គិត​ម៉េង​មក​ទុក​រក​ថៅកែ​ថ្មី​វិញ​

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពន្លឿន​ការចរចា​ជាមួយ​ក្រុម​ហ៊ុន Royal railway របស់​អ្នកឧកញ៉ា គិត ម៉េង​រឿង​ដក​យក​ផ្លូវ​រថភ្លើង​មកវិញ និង​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ជិត​រថភ្លើង​ដោយ​ឥត​គិត​លើ​ផ្លូវ​រថភ្លើង​ទាំង​២ គឺ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ និង​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​យ៉ាងណាក៏ដោយ ជិត​ដល់​ចូលឆ្នាំ​ខ្មែរ​ហើយ ត្រូវ​សម្រេច​សំណូមពរ​ឲ្យ​ខ្ញុំ ដឹក​ប្រជាជន​ទាំង​២​ទិស ទៅ​ចូល​ឆ្នាំ​ដោយ​មិន​បង់ប្រាក់ ព្រោះ​ខ្ញុំ​បាន​សន្យា​ជាមួយ​កម្មករ កម្មការិនី រដ្ឋ​អត់​យក​លុយ​ធ្វើដំណើរ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើសុំ​ក្បាលរថភ្លើង​ឬ​ទូរថភ្លើង​តាមរយះ​ឯកអគ្គរដ្ឋទូត​ចិន វៀតណាម និង​ជប៉ុន ទោះ​ចាស់ក្តី​ដល់កម្ពុជា ដើម្បី​អាច​ដាក់​ដំណើរការ និង​អភិវឌ្ឍន៍​ផ្លូវដែក​របស់​កម្ពុជា​ដែរ​៖«​បើ​មិត្ដ​វៀតណាម សុំ​ឯកអគ្គរដ្ឋទូត​វៀតណាម សល់​បំរុង​ចាស់ៗ ព្រោះ​ផ្លូវ​របស់​យើង​វា​ប៉ុន​គ្នា សុំ​ខ្លះ​មើល ថៃ​ឲ្យ​ខ្លះ​ហើយ វៀតណាម​ឲ្យ​ខ្លះ​មក ហើយ​ឯកអគ្គរដ្ឋទូត​ចិន នៅឯណា ឯកឧត្ដម Wang Wentian សុំ​ក្បាលរថភ្លើង​ខ្លះ​នឹង​…​មើល​អាចាស់ៗ ស្រុក​របស់​លោក​ឯង សុំ​មើល ខ្ញុំ​ត្រូវកា​រ​ពន្លឿន​អា​ហ្នឹង ដឹក​តាមរ​ទះ​ភ្លើង ដឹក​តាម​កប៉ាល​មក ខ្ញុំ​សុំ​ខ្លះ​មក​…​ស្រែក​សុំ​ពី​ហ្នឹង​តែម៉ង សុំ​ទៅ​ទីក្រុង​បាំង​កក សុំ​ទៅ​ហាណូយ សុំ​ទៅ​ប៉េកាំង ហើយ​បើ​សុំ​ទៅ​តូ​ក្យូ​ទៀត​។​ឯកឧត្ដម​រដ្ឋទូត​ជប៉ុន សុំ​ជួយ​បន្ដិច​មើល ឲ្យ​អា​ផ្លូវ​ខ្ញុំ​វា​រត់ វា​រត់​ហើយ មិនមែន​ទុក​នៅ​ភ្នំពេញ​នោះ​ទេ គឺ​រត់​កាត់​ពី​កំពង់សោម ទៅដល់​ប៉ោយ​បែ​ត រត់​ពី​ប៉ោយ​បែ​ត ចុះ​ទៅ​កំពង់សោម ហើយ​មួយ​ថ្ងៃៗ ឲ្យ​វា​មាន​ទៅ​មានមកៗ​»​។​

​សូមបញ្ជាក់ថា​ក្នុង​វេទិកា​នោះ​សម្តេច​តេជោ​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់ ការធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក​របស់​ក្រុមហ៊ុន Royal Railway របស់​អ្នកឧកញ៉ា គិត ម៉េង ដោយ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ ធ្វើឲ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។​

​សម្តេច​តេជោ​៖ «​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដែក របស់​យើង​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន Royal Railway Cambodia ក្នុង​ប្រតិបត្តិការ​ផ្លូវដែក​។ រាជរដ្ឋាភិបាល​សម្រេច​ប្រគល់ ការគ្រប់គ្រង​ផ្លូវដែក ទៅឲ្យ​ក្រសួង​សាធារណការ និង​ដឹ​កញ្ជូន​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​នីតិវិធី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ មុន​នឹង​ឈាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់ មក​សហការ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើឲ្យ​ប្រព័ន្ធ​ផ្លូវ​ដែកកម្ពុជា ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ មាន​លក្ខណៈ​ទំនើប​ជឿនលឿន​ក្នុង​ការដឹកជញ្ជូន​ទំនិញ អ្នកដំណើរ​ប្រកបដោយ​ជឿជាក់​»​។​

​សម្តេច​តេជោ «​ខ្ញុំ​សុំ​បញ្ជាក់​បន្តិច​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ ណាមួយ​ទៅលើ​ឧកញ៉ា គិត ម៉េង ។ រឿងនេះ​វា​ដូច្នេះ អ្វីដែល ហ៊ុន សែន សង្ស័យ​គឺ​វា​កើត​ឡើង​ពិតមែន […] ខ្ញុំ​ឃើញ​ផ្លូវ​វា​មិន​ទៅ​មុខ​។ ពីមុន​ទោះ​មានការ​ដាច់​ក្តី ដោយ ប៉ុល ពត ក្តី​ក៏​នៅ​ដំណើរការ ប៉ុន្តែ​ដល់​ប្រទេស​សន្តិភាព​បែរជា​ដំណើរការ​អត់​បាន​។ ខ្ញុំ​សួរ​ថា មូលហេតុ​អី​? គ្រាន់តែ​ចរចា​ចាប់ផ្តើម ហើយ​យើង​ទទួល​ចេញ​ខាងក្នុង​១​ឆ្នាំ ២​លាន​ដុល្លារ​ស្រេច​ទៅហើយ គ្មាន​នរណា​គេ​រកស៊ី​អីចឹង​ទេ​។ លុប​កុងត្រា​ចោល ហើយ​សង​លុយ​ទៅ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​វិញ​»​។

​ទន្ទឹម​និង​ការប្រកាស​ដក​ផ្លូវ​រថភ្លើង​ពី​ក្រុមហ៊ុក​ឧកញ៉ា​គិត​ម៉េង​ដែល​១០​ឆ្នាំ​ជាង​អត់​បាន​ធ្វើ​អី​សោះ​នោះ​កាលពី ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម លី ស៊ា​វ​ប៉េង (Li Xiaopeng) រដ្ឋមន្ត្រី ក្រសួង​ដឹកជញ្ជូន សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជំនួប​ពិភាក្សា​ការងារ​នេះ​បាន​ផ្តោតជាសំខាន់​លើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ចិន លើ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ (One Belt and One Road Initiative) និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។​

Filed in: ព័ត៌មានជាតិ