សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​សមត្តកិច្ច​ណាចេញ​មុខ​ស្រាវជ្រាវក​រ​ណីយ៍​បែក​ឯកសារ​សូកលុយ​សមត្តកិច្ច​ដើម្បី​ប្រព្រឹត្តបទ​ល្មើស​នេសាទ​នៅ​ទន្លេរ​សាប​ខេត្ត​ពោធិសាត់​?

​តើ​សមត្តកិច្ច​ណាចេញ​មុខ​ស្រាវជ្រាវក​រ​ណីយ៍​បែក​ឯកសារ​សូកលុយ​សមត្តកិច្ច​ដើម្បី​ប្រព្រឹត្តបទ​ល្មើស​នេសាទ​នៅ​ទន្លេរ​សាប​ខេត្ត​ពោធិសាត់​?

ពោធិសាត់ ​៖ ​ដោយសារ​មាន​ការឃុបឃឹត​ពិ​សមត្តកិច្ច​ជំនាញ​និង​អាជ្ញាធរ បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប ក្នុង​អាណាចក្រ​ខេត្តពោធិ៍សាត់​គឺ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ​ខ្មែរ ហួន ធី ទាំងស្រុង ។

​ប្រជា​នេសាទ​រាយការណ៍​ថា​៖​បច្ចុប្បន្ន នៅ តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​បទល្មើស អួន ហ៊ុំ ច្រើនជាង​៥០​វង់ ។​បុរស​ឈ្មោះ ហួន ធី ជា​អ្នក​បោះ​មេ តាមរយៈ​ការចុះ​ប្រមូល លុយ​ពី​ម្ចាស់ អួន ហ៊ុំ យក​ទៅ​ចែករំលែក ឲ្យ​សមត្ថកិច្ច​គ្រប់ ផ្នែក គ្រប់​ជាន់ថ្នាក់ ។​

​យោង​តាម​ការ​បែកធ្លាយ អំពី​ការបែងចែក ផល​លាភ ជូន​មន្ត្រី នៅ​ខេត្ត​ពោធិ៍សាត់ ជាពិសេស បណ្តា​ស្រុក ជាប់​បឹង​ទន្លេសាប គឺ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា មេ (​ទំនង​ជា​ថ្នាក់ដឹកនាំ​ខេត្ត​) ក្នុង​មួយ​វង់ អួន ហ៊ុំ ត្រូវ​បង់ ១៦​លាន​រៀល ។ សាក​គណនា​មើលថា តើ បើ មាន អួន ហ៊ុំ ៥០​វង់ មេ​នោះ ទទួលបាន​ប្រាក់​ប៉ុន្មាន​?

​រីឯ​មន្ត្រី​ផ្សេងៗ​ទៀត ដូចជា​អគ្គនាយក​រដ្ឋបាល​ជល​ផល ក្នុង​មួយ​វង់​បាន​៣​លាន​រៀល ចុះបើ ៥០​វង់ បាន​ប៉ុន្មាន​? នៅ​មាន​មន្ត្រី តាម​ផ្នែក​ជំនាញ​ជលផល ដែល​មួយ​វង់​នៃ អួន ហ៊ុំ ត្រូវ​ទទួលបាន​ផល​លាភ យ៉ាងហោចណាស់ ២​លាន រៀល ។​

​ការ​បែកធ្លាយ​លិខិតស្នាម​បែងចែក​ផល​លាភ​នេះ ធ្វើ​ឲ្យ​បុរស​ឈ្មោះ ហួន ធី ក្តៅក្រហាយ​ជាខ្លាំង ហើយ​បាន​បញ្ជា​ឲ្យដៃ​ជើង ដែល​លេង ហ្វេ​សប៊ុក ក៏ដូចជា គេហទំព័រ​ខ្លះ ជេរ​ប្រមាថ​ដោយ​គ្មាន​មូលដ្ឋាន​លើ​គេហទំព័រ ឬ​បណ្តាញ​ផ្សព្វផ្សាយ​នានា ដែល​បាន​ចុះផ្សាយ អំពី​លិខិតស្នាម បែងចែក ផល​លាភ​នោះ ។

​ទង្វើ​ឃុប​ឃឹត​ប្រព្រឹត្ត​ពុករលួយ​បំផ្លាញផល​មច្ឆជាតិ​វា​ជា​រឿង​អាម៉ាស់ មិនមែន​សម្រាប់​បុគ្គល​ឈ្មោះ ហួន ធី នោះទេ ប៉ុន្តែ​វា​ជា​ការទទួលខុសត្រូវ របស់​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់​ក្រោម​ការដឹកនាំ​របស់​លោក​ម៉ៅ​ធនិន​ដែល​ជា​ក្មួយ​សាច់ថ្លៃ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ផងដែរ ។

​បើ​យោង​តាម​អភិក្រម​ទាំង​៥​ដែល​នាយករដ្ឋមន្ត្រី​ដាក់ចេញ​ករណីនេះ គួរតែ​មាន​ការស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់​ថា តើ​អ្វី​ដែល​ហួន ធី​បានធ្វើ វា​ជា​ការពិត ឬ​យ៉ាងណា​? ពីព្រោះថា មាន​មនុស្ស​យ៉ាងតិច ២០​នាក់ ស្ទើរ​គ្រប់​ស្ថាប័ន ដែលជា​អ្នក​ទទួលបាន​ផលប្រយោជន៍​ពី​ហួន ធី ក្នុង​រឿង បទល្មើស​នេសាទ​អួន ហ៊ុំ តែមួយ​មុខ​ប៉ុណ្ណោះ ។​

Filed in: ព័ត៌មានជាតិ