សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាការ​សម្រេច​ឃុំ​កញ្ញា​យិន​ម៉ា​ណា​នៅ​គុក​ប៉េ​ហ្ស៊ី​ពេល​ម្តាយ​ជនរងគ្រោះ ប្តឹង​ទារ​សំណង​២០​ម៉ឺន​ដុល្លារ​អាមេរិក​…

តុលាការ​សម្រេច​ឃុំ​កញ្ញា​យិន​ម៉ា​ណា​នៅ​គុក​ប៉េ​ហ្ស៊ី​ពេល​ម្តាយ​ជនរងគ្រោះ ប្តឹង​ទារ​សំណង​២០​ម៉ឺន​ដុល្លារ​អាមេរិក​…

ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បង្ក ម​ឡើង​រថយន្ដ​ម៉ាក Rang Rover ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 7777 បើក​លឿន​ដូច​ហោះ​ទៅបុក​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ឌុំ រី​ដា​ពេល​ជិះ​ម៉ូតូ​ទៅ​សាលា​ប៉ើង​ស្លាប់​ទាន់ហន់​ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន នៅតាម​បណ្ដោយ​ផ្លូវ​លេខ ៥២៨ កែង​ផ្លូវ​លេខ ៣១៧ ក្នុង​សង្កាត់​បឹងកក​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ រួច​ជនបង្ក​បើកឡាន​រត់គេចខ្លួន​បាន​ស្រមោល​តែ​បន្សល់​រូប​ក្នុង​កាម៉រ៉ា​សុវត្ថិភាព​ទើប​បែក​រឿង ។

​នៅវេលា​ម៉ោង​ព្រឹក​វេលា​ម៉ោង ៧:៣០​នាទី ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​រ៉ែ​ង​រ៉ូវឺ​( Rang Rover) លោក យិន ង៉ិ​ច​ដែល​ជា​សេដ្ឋី​ម្នាក់​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដែល​ជា​ឪពុក បាន​នាំ​កូនស្រី​របស់​ខ្លួន ជា​អ្នកបេីករថយន្ត​ប​ង្ក​( ដែល​គេ​ស្គាល់​អត្តសញ្ញាណ​តាមរយៈ​កា​ម៉េរា​សុវត្ថិភាព​)​មក​ប្រគល់​ជូន​សមត្ថកិច្ច​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​និតិ​វ​ធី​ច្បាប់​។​

​ក្រោយពី​ធ្វើការ​សាកសួរ​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បញ្ចូន​ខ្លួន​យុវនារី​ដែលរ​ស់​ស្គាល់​តែ​ភាព​ស្រណុក​ហ៊ឺហារ​បន្ត​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ១០:៣០​នាទី​ព្រឹក ថ្ងៃ​ដដែល ដើម្បី​បន្ត​និតិ​វ​ធី​ដល់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​បន្ទាប់​ពី​លោកស្រី​កែវ​សុគន្ធា​រាជអាជ្ញា​រង​ចោទប្រកាន់​បញ្ជូន​ឲ្យ​ចៅក្រម​ស៊ើបសួ​រលោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩​ខែ​មីនា​ឆ្នាំ​២០១៩​នេះ បាន​សម្រេច​ចេញ​ដីការ បង្គាប់​ឲ្យ​ឃុំខ្លួន​កញ្ញា​យិន​ង៉ិ​ច​ម៉ី​ហៅ​យិន​ម៉ា​ណា​នៅ​ពន្ធនាគារ ប៉េ​ហ្ស៊ី (PJ) ជា​បណ្តោះអាសន្ន​រងចាំ​បន្ត​នីតិវិធី​។

​ម្តាយ​ជនរងគ្រោះ​បាន​ដាក់ពាក្យ​ប្តឹង​ទារ​សំណង​២០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ជន​បង្ក​ទៅ​តុលាការ​។​បើ​យោង​តាម​ហ្វេ​សប៊ុក​របស់ “Vanneth Dum” ដែល​ជា​បងស្រី​បង្កើត​របស់ កញ្ញា ឌុំ រី​ដា បាន​បង្ហោះ​សារ​ឲ្យដឹង​ពី​មូលហេតុ​ថា​៖ “​ក្នុងនាម​នាង​ខ្ញុំ​ជា​បងស្រី​បង្កើត​របស់​រី​ដា នាង​ខ្ញុំ​នឹង​ពិភាក្សា និង​ស្នើសុំ​មេធាវី​ដើម្បី​ដោះស្រាយ​ជាមួយ​គ្រួសារ​ជនបង្ក ៤​ចំនុច​ដែល​គ្រួសារ​នាង​ខ្ញុំ​ចង់បាន​៖

១៖ កាត់ទោស​ជនបង្ក​ទៅ​តាម​អ្វី​ដែល​បាន​ប្រព្រឹត្តិ ដោយ​គោរព​តាម​ច្បាប់​ដែល​បានចែង​។​២៖ ចង់​អោយ​ជន​បង្ក​មក​អុច​ធូប​សុំ​ខមាទោស​មុខ​ផ្នូរ​ប្អូនស្រី​ខ្ញុំ​(​សូម​បញ្ជាក់​ដែរ​ថា​លោក​ផែង​វណ្ណៈ​បានប្រកាសថា​នាំ​លុយ​៥០០០​ដុល្លារ​ជា​លុយ​ជនបង្ក​ទៅ​ចូល​បុណ្យសព​ដែរ​)​។​

៣ ៖​ចង់​អោយ​គ្រួសារ​ជនបង្ក​ចេញ​ថ្លៃ​សិក្សា​ចំពោះ​សិស្ស​និស្សិត​ក្រីក្រ​២៣​រូប​ស្មើនឹង​អាយុ​រី​ដា ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការសិក្សា ដើម្បី​ជា​ការលើក​កំពស់​ការអប់រំ ។​បើទោះបី​បាត់បង់​រី​ដា​ម្នាក់​ដែល​ជា​ធនធានមនុស្ស តែ​មាន​នៅ​តែ​មាន​ការបណ្ដុះ​ធនធានមនុស្ស​បន្តទៀត ហើយ​នេះ​ក៏​ចង់បង្ហាញ​ពី​ការចែករំលែក​ទៅ​អ្នក​ដែល​ស្រលាញ់​ការសិក្សា​ក្នុង​នាម​រី​ដា​ជា​ឈាម​ខ្មែរ​ដូច​គ្នា​។​

៤៖ ទាមទារ​ប្រាក់​សំណង​២០​ម៉ឺន​ដុល្លា បើ​ទោះ​ជា​ប្រាក់​សំណង​ច្រើន​លើសលប់​យ៉ាងណា​ក៏​មិន​អាច​ស្មើ​នឹង​ការ​បាត់បង់​ជីវិត​ប្អូនស្រី​នាង​ខ្ញុំ និង​ភាពឈឺចាប់​របស់​គ្រួសារ​ដែរ​”​។​

​បងស្រី​បង្កើត​របស់ កញ្ញា ឌុំ រី​ដា ដោយ​បញ្ជាក់ ទាំង​អារម្មណ៍​សោកស្តាយ ថា​៖ “​កាន់តែដឹង​រឿងរ៉ាវ​ច្រើន បន្ទាប់​ពី​ប្អូន​លាចាក​លោក​ទៅ ក្នុង​ខែ​៥​នេះ​គាត់​នឹង​ទៅ​ធ្វើការ​នៅ​ខេត្ត​កំពង់សោម​ហើយ​ក្នុង​មុខងារ​យ៉ាង​ល្អ ព្រមទាំង​មាន​គំរោង​ទៅ​ក្រៅប្រទេស​ទៀត ឱ​ទេវតា​កាន់តែ​អោយ​ខ្ញុំ​ពិបាក​កាត់ចិត្ត​ទៀតហើយ មិន​ដឹង​និយាយ​អ្វី​អោយ​ត្រូវ​ទេ​ពេលនេះ ប្អូន​ទៅ​ចោល​អ្វីៗ​ទាំងអស់​ដែល​បាន​គ្រោងទុក​។​

​បើ​អាច​ប្តូរ​បាន​ខ្ញុំ​សុខចិត្ត​ស្លាប់​ជំនួស​ប្អូន​វិញ ព្រោះ​អនាគត​កំពុង​លេចឡើង​យ៉ាង​ត្រចង់​ហើយ បែរ​ជា​មច្ចុរាជ​គ្មាន​ប្រណី​ដល់​ក្មេង​ស្រី​កំសត់​ម្នាក់​នេះ​សោះ​។ តើ​អោយ​រពឹង លើ​អ្វី​ទៀត បាត់បង់​ជំហ​ដ៏​ធំ​មួយ​ហើយ មហា​សែនស្តាយ​ប្អូន​។​”​កញ្ញា​ឌុំ​រីដា​ត្រូវបាន​សាច់ញាតិ​ធ្វើ​បុណ្យ​បញ្ចុះ​កាលពី​ថ្ងៃ​ទី​២៨​មិនា​នៅ​ស្រុកកំណើត​។​

Filed in: ព័ត៌មានជាតិ