សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រី​ម្នាក់​ធ្លាក់​ពីលើ​អគារ​កំពស់​រហូតដល់​១០​ជាន់ ស្លាប់​លើ​កំនរ​ខ្សាច់​មិនដឹង​អត្តឃាត​ឬ​ធ្វើឃាត​?

​ស្រី​ម្នាក់​ធ្លាក់​ពីលើ​អគារ​កំពស់​រហូតដល់​១០​ជាន់ ស្លាប់​លើ​កំនរ​ខ្សាច់​មិនដឹង​អត្តឃាត​ឬ​ធ្វើឃាត​?

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ឃើញ​ដេកស្លាប់​លើ​កំនរ​ខ្សាច់​យ៉ាង​អាណោច​អធម៌​ដោយសារ ធ្លាក់​ពីលើ​អគារ​មួយ​កន្លែង មាន​កំពស់​រហូតដល់​១០​ជាន់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ កែង​និង​ផ្លូវ​លេខ​២៧៨ ត្រង់​ចំណុច​ខាងកើត​វត្ត​មហាមន្ត្រី ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន ។

​សព​ស្ត្រី​រងគ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដែល​ជា​កម្មករសំណង​នៅ​ទីតាំង​ខាងលើ ។​ប្រជាពលរដ្ឋ​ជិតខាង​និយាយថា​៖
​មុនពេល​កើតហេតុ មាន​ឭ​សំឡេង​លាន់​តែឌឹម​លើ​ដីខ្សាច់ ពេលនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ចេញ មក​មើល ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​លើ​គំនរ​ដីខ្សាច់​បាត់ទៅហើយ ចំណែក​ផ្ទៃមុខ​ស្ត្រី​រូប​នោះ​មាន​ស្នាម​បែក​មុខ និង​មាន​ឈាម​ផង​ដែរ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ បាន​យក​ខ្សែ​មក​ពទ្ធ័ជុំវិញ​សព រួច​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោ​ល​សល្យ​វិឆ័យ​សព​រងគ្រោះ​ខាងលើ ។ តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិនទាន់​បញ្ចាក់​បាន​នូវ​មូលហេតុ​ថា​ជា​អត្តឃាត​ឬ​គេ​ធ្វើឃាត​ឬ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ ។ ដោយ​ពុំ​ទាន់​ឃើញ​មាន​សាច់ញាតិ​បងប្អូន សមត្ថកិច្ច​បាន​ឲ្យ​រថយន្ត​សាមុយ​ដឹក​កម្ក​ល់​នៅ​ត្ត​ស្ទឹងមានជ័យ រង់ចាំ​សាច់ញាតិ​មក​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

Filed in: សន្តិសុខសង្គម