សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​ពុករលួយ​អតី​មេ​ប៉េអឹម​ខេត្តរតនៈគិរី​ស្នងការរង​នគរបា​ល​ខេត្តកណ្តាល​នឹង​ដឹង​ក្នុង​ចុងខែ​មេសា​!

រឿង​ពុករលួយ​អតី​មេ​ប៉េអឹម​ខេត្តរតនៈគិរី​ស្នងការរង​នគរបា​ល​ខេត្តកណ្តាល​នឹង​ដឹង​ក្នុង​ចុងខែ​មេសា​!

រាជធានី​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មិនា​នេះ​បានឲ្យដឺងថា ករណី​លោក គឹម រស្មី អ​.​ប​.​ព បាន​ស៊ើបអង្កេត​ជិត​ចប់​រួចរាល់​ហើយ​នៅសល់តែ​ចំនួន​២​ក្រុម​ទៀត​ប៉ុណ្ណោះ ខណៈ​ដែល​បី​ក្រុម​បានបញ្ចប់​ការស៊ើបអង្កេត​ហើយ​បញ្ជូន លទ្ធផល​មក អ​.​ប​.​ព ដែល​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ខែ​មេសា​ខាង​មុខ​នេះ​។ ចំណែក​ករណី​លោក​ស្នងការរង ស្រេង សុខា ក្រុម​ការងារ​ស៊ើបអង្កេត​អាច​នឹង​ធ្វើការ​សន្និដ្ឋាន​ដំណាច់​ខែ​មេសា​នេះ​ដូចគ្នា ។

​ការប្រកាស​របស់​លោក​ទេស​រដ្ឋមន្ត្រី​ឱម យ៉ិនទៀង ធ្វើ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី​៤៤ អាណត្តិ​ទី​២ នៅ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ អ​.​ប​.​ព ក្រោម​អធិបតីភាព​លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ។​

​សេចក្តីប្រកាស​ព​តិមាន​ក៏​នា​ឲ្យដឹងថា​ពាក្យប្ដឹង​ក្នុង​ខែ​មីនា ២៦​ពាក្យ អានាមិក ៩​ពាក្យ​ស្មើ ១០% នៃ​ពាក្យ​ប្ដឹង​ជា​ពាក្យ​ប្ដឹង ឬ​យក​ប្រាក់​បញ្ចូល​ក្រប​ខណ្ឌ​ពី​ជាង ១​ពាន់​ដុល្លារ​អាមេរិក ដល់​ជិត ១​ម៉ឺន​ដុល្លារ​អាមេរិក ។​

​អ​.​ប​.​ព បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង ២១​ករណី​ថា មិន​មាន​តម្រុយ​នៃ​អំពើ​ពុករលួយ ឬ​អាច​ជា​បទល្មើស​ផ្សេង​ដែល​មិន​ស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់ អ​.​ប​.​ព ទេ​។ មាន​បុត្រ ៧​ករណី​ដែល អ​.​ប​.​ព បាន​ស្នើសុំ​ឲ្យ​សាមី​ស្ថាប័ន​អង្គភាព​និង​បុគ្គល​ធ្វើការ​បំភ្លឺ​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ ២៣​លើក​។​

​ករណី​លោក គឹម រស្មី លោក​ប្រធាន​មជ្ឈមណ្ឌល​ពុករលួយ និង​លោកស្រី
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារកម្ម​បាន​ជម្រាបជូន​អង្គប្រជុំ​នូវ​លទ្ធផល​ដែល​ក្រុម​ស៊ើបអង្កេត ចំនួន ៣​ក្រុម បាន​បំពេញ​ហើយ នៅ​តែ​ក្រុម​ទី​៤ និង​ក្រុម​ទី​៦ ដែល​អាច​បញ្ចប់​នៅ​បំណាច់​ខែមេសា ឆ្នាំ​២០១៩​។ ករណី​លោក​ស្នងការរង​ឧត្តមសេនី​យ៍​ត្រី ស្រេង សុខា ក្រុម​ការងារ​ស៊ើបអង្កេត​អាច​នឹង​ធ្វើការ​សន្និដ្ឋាន​នៅ​ដំណាច់​ខែ​មេសា ឆ្នាំ​២០១៩​។​

​នាយកដ្ឋាន​អប់រំ​បង្ការ​និង​ទប់ស្កាត់​បាន​រៀបចំ​គម្រោង​របស់ អ​.​ប​.​ព សម្រាប់​ប្រជុំ​សិក្ខាសាលា​ជា​មួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឆ្នាំ​២០១៩ ដោះស្រាយ​បាតុភាព​ពាក្យ​ប្ដឹង​នៅ​តាម​គ្រឹះស្ថាន​សិក្សា​និង​ការផ្សព្វផ្សាយ​ជា​ទូទៅ​ការកែទម្រង់​ថ្មី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ។​

​លោក តុ​ប សំ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​គាំទ្រ​រាល់​ចំណាត់ការ​របស់ អ​.​ប​.​ព ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើពុករលួយ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ គាំទ្រ​ពេញទំហឹង​នូវ​ការជំរុញ​ការងារ អ​.​ប​.​ព នៅ​តាម​ចំណុច​ដែល​ត្រូវ​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព របស់​ជាតិ​ក្នុង​យុទ្ធសាស្ត្រ​ប្រឆាំង​ការសំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០១៩ -២០២៣ ដែល​បាន​ដាក់​សម្ភោ​ធ កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ។​

Filed in: ព័ត៌មានជាតិ