សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​ខេត្ត​ក្រចេះ ជម្រុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ឲ្យ​សកម្ម​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៤

អភិបាល​ខេត្ត​ក្រចេះ ជម្រុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ឲ្យ​សកម្ម​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៤

ក្រចេះ ៖ នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ អញ្ជើញ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​ខុស​ច្បាប់​លើកទី​៤ ឆ្នាំ​២០១៩ ។ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​ធ​ចិន្ត្រៃ​យ៍​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​លោកជំទាវ តំណាង​ស្ថាប័ន អង្គភាព ខេត្ត ស្រុក ឃុំ សង្កាត់ ប្រមាណ​ជាង​៤០០​នាក់ ។​

​ក្នុង​ពិធី​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ លន់ សុផាត បាន​បញ្ជាក់​ពី​ការងារ​ស្តា​នីតិសម្បទា ដោយ​ខេត្តក្រចេះ​មាន​មណ្ឌល​សម្រាប់​ផ្តាច់​សារធាតុ​ញៀន​ចំនួន​០១​កន្លែង ដែល​មានឈ្មោះ “ ម​ជ្ឈ​ប​ណ្ឌ​ល​អប់រំ ព្យាបាល បន្សាប និង​ស្តា​នីតិ​សម្បា​ទា​អ្នកញៀន​គ្រឿងញៀន ក្រចេះ​ឱកាស​ថ្មី ” ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​បរិវេណ ការិយាល័យ​ការពារ និង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ។ ក្នុងនោះ​ស្ថិតិ​ជន​ញៀន​គ្រឿងញៀន​ប្រចាំឆ្នាំ ២០១៨ ដែល​បាន​មក​ទទួល​សេវា​អប់រំ ព្យាបាល បន្សាប និង​ស្តារនីតិសម្បទា នៅ​ក្នុង​មជ្ឈមណ្ឌល រួមមាន ៖ អ្នក​ជាប់​សារធាតុ​ញៀន ៨៣​នាក់ ស្រី​០១ នាក់ សមាហរណកម្ម​ចេញពី​មណ្ឌល ៧៥ នាក់ ស្រី ០១ នាក់ និង​ជន​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល ៣៤​នាក​ប្រុស ។ ដោយឡែក​ចាប់តាំងពី​មណ្ឌល​បើក​ទទួលយក​អ្នកញៀន​គ្រឿងញៀន​មក​ធ្វើការ​ព្យាបាល បន្សាប រហូតមកដល់​ថ្ងៃនេះ ទទួលបាន​អ្នកញៀន​គ្រឿងញៀន ១៦២ នាក់ និង​ការធ្វើសមាហរណកម្ម​ចំនួន ១២៨​នាក់ ។ ហើយ​ការងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៨​នេះ ក៏​ដូចជា​បណ្តា​ឆ្នាំ​កន្លងមក តើ​ង​បាន​លើក​កម្ពសើ​ស្មារតី​សហប្រតិបត្តិកា​រ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ធ្វើឲ្យ​នៅតាម​ប្រំ​ដែន​របស់​ខេត្ត​ទាំង​២ គឺ​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញ ភឿក ប្រទេស​វៀ​ណាម ពុំ​មាន​សកម្មភាព​បទល្មើស​គ្រឿងញៀន​កើតឡើង​ទេ ។

​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ពី​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ចំពោះ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែល​ជា​ប្រធាន​ស្ថាប័ន ពាក់ព័ន្ធ​កងកំលាំង​អនុវត្ត​ច្បាប់ គ្រប់​ប្រភេទ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​អង្គការ​សង្គម​ស៊ីវិល​ដៃគូរ​អភិវឌ្ឍ​ន៏ និង​ប្រទេស​ជា​មិត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម និង​ផុលផុស ក្នុង​ការរួម ចំណែក​ប្រយុទ្ធប្រឆាំង បង្កា​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា ។ និង​ត្រូវ​បន្ត​រួម​គ្នា​ឲ្យបាន​សកម្ម​ក្នុង​ការអនុវត្ត​ផែនកា​រ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ដើម្បី​រួមចំណែក​ក្នុង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ថែរក្សា និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​ថ្មី ឱ្យបាន​ជោគជ័យ ៕ ជាពិសេស អាជ្ញាធរ ភូមិ​-​ឃុំ​-​សង្កាត់ ត្រូវ​ពង្រឹង​ពិនិត្យ​តាមដាន​ពី​សកម្មភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន និង​រាយការណ៍​ពី​អំពី​អ្នកញៀន​គ្រឿងញៀន ដល់​ថ្នាក់លើ​ដើម្បី​បញ្ជូន​យកទៅ​ធ្វើការ​ផ្តាច់ និង​បន្សាប​នៅ​មជ្ឈមណ្ឌល ហើយ​អាណាព្យាបាល​ត្រូវ​ចូលរួម​សហការ​ក្នុង​ការបញ្ជូន​សមាជិក​របស់​ខ្លួន​ឲ្យមក​ព្យាបាល និង​បន្សាប​ផ្តាច់​សារធាតុ​ញៀន​ចេញពី​ខ្លួន ៕
​ដោយ កិះ​ខន​

Filed in: ព័ត៌មានជាតិ