សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហាមឃាត់​ការលក់​ឧបករណ៍ និង​ការនេសាទ​នា​រដូវ​បិទ​នេសាទ​

ហាមឃាត់​ការលក់​ឧបករណ៍ និង​ការនេសាទ​នា​រដូវ​បិទ​នេសាទ​

ខេត្ត​ព្រៃវែង​៖ លោក អូន ស៊ី​ណាត ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង បាន​ចេញ​គោលការណ៍​ណែនាំ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល និង​មន្ត្រី ក្រោម​ឳ​វាត​ទូទាំង​ខេត្ត​បាន​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់ លើ​ការងារ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ជលផល​នា​រដូវ​បិទ​នេសាទ​ឲ្យមាន​ប្រសិទ្ធិភាព​បំផុត ។​

​អនុវត្ត​ទៅ​តម​គោលការណ៍​ណែនាំ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត លោក​ហ៊ុន សា​វី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​ពាមរ​ក៏ បាន​ស្នើសុំ​ពី​អភិបាល​នៃ​គណៈ​អភិបាល​ពាមរ​ក៏ ដើម្បី​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទ​ល្មើស ដោយ​មាន​ការសហការ​ជាមួយ​លោក ខុន ភី ប្រធានការិយាល័យ​បរិស្ថាន​ស្រុក និង​លោក សែន មុនី និង​លោក ជា សំណាង អនុប្រធាន​គណកម្មកា​រ​ផ្សារ អ្នក​លឿង ដែល​ចាំបាច់​ត្រូវ​ចេញ​សេចក្ដីណែនាំ​ហាមប្រាម​មិន​ឲ្យ​អាជីវករ​ក្នុង​ផ្សារ​ធ្វើ​ការលក់ដូរ​នូវ​ឧបករណ៍​នេសាទ​នា​រដូវ​បិទ​នេសាទ​នេះ​មួយរយៈ​សិន គឺជា​វិធានការ​ចាំបាច់​បំផុត​។​

​នេះ​ជា​លើក​ទី​១ ហើយ​ដែល​អង្គភាព​ជលផល​ខេត្ត​ព្រៃវែង​មាន​វិធានការ​ក្ដៅ​បែបនេះ ហើយ​រហូត​មកដល់ពេលនេះ​នៅ​មិនទាន់​ដឹង​ទេ​ថា “​ក្រុម​អាជីវករ​លក់ដូ​រ​ក្នុង​ផ្សារ​បាន​អនុវត្ត​គោល​ការ​នេះ​បាន​កម្រិត​ណា​នៅឡើយ​ទេ​”​។​

​លោក​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត បាន​សង្កត់ធ្ងន់ថា​ជា​ការចាំបាច់ ត្រូវតែ​មាន​ការចូលរួម​សហការ​គ្នា​ពី​សំណាក់​អាជីវករ​លក់ដូរ​នៅ​ផ្សារ គឺ​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការលក់​ឧបករណ៍​នេសាទ នា​រដូវ​បិទ​នេសាទ​នេះ បើ​ពុំ​ដូច្នេះ​ទេ ទាំង​អ្នក​លក់ និង​អ្នកប្រព្រឹត្ត​បទល្មើស នឹង​ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា វិធានការ​ហាមឃាត់​ចំពោះមុខ​នេះ​គឺ មាន​លូ​ស្បៃ​មុង សម្រាប់​ចាប់​កូន​ត្រី អាជីវករ​ត្រូវ​តែ​បញ្ឈប់​លក់​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈម​ចំពោះ​ការផ្តន្ទាទោស ដូច​ទៅ​នឹង​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ផ្ទាល់​ផងដែរ​៕

 

 

IMG-20160726-WA0005 IMG-20160726-WA0007 IMG-20160726-WA0008 IMG-20160726-WA0009

Filed in: ព័ត៌មានជាតិ