សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកម្មជន​ហ្វេ​សប៊ុក​ផែង​វណ្ណៈឌឺ​មេបក្ស​យុវជន​ខ្មែរ​ពេជ្រ​ស្រស់​ថា​មិន​អាច​ធើ​ប្រដាប់​អី​ខ្លួន​ឡើយ​រឿង​ឡាន​រ៉ែ​ង​បុក​និស្សិត​ស្រី​ស្លាប់​ឡើយ​!

​សកម្មជន​ហ្វេ​សប៊ុក​ផែង​វណ្ណៈឌឺ​មេបក្ស​យុវជន​ខ្មែរ​ពេជ្រ​ស្រស់​ថា​មិន​អាច​ធើ​ប្រដាប់​អី​ខ្លួន​ឡើយ​រឿង​ឡាន​រ៉ែ​ង​បុក​និស្សិត​ស្រី​ស្លាប់​ឡើយ​!

ភ្នំពេញ​ ៖​ លោក​ផែង​វណ្ណៈ​ដែល​គេ​ស្គាល់​ថា​សកម្មជន​ហ្វេ​សប៊ុក​ល្បី​ឈ្មោះ​បាន​បង្ហោះ​សារ​ដោយ​ប្រើ​ពាក្យអសុរស​ដាក់​លោក​រដ្ឋមន្ត្រី​ពេជ្រ​ស្រស់​តាម​ហ្វេ​សប៊ុក​របស់ខ្លួន​រិះគន់​លោកផែង​វណ្ណៈ​ករណីយ៍​ចេញមុខ​យកលុយ​៥០០០​ដុល្លារ​អាមេរិក​ទៅ​ចូល​បុណ្យ​សព​យុវនារី​ឌុំ​រីដា​និស្សិត​ឆ្នាំ​ទី​៤​សកល​វិទ្យាល័យ​ប៉ា​រ៉ា​ហ្ក​ណន​(​ហ្សា​មិន​)​ដែល​ត្រូវ​ឡាន​ស៊េរី​ទំនើប​បុក​ស្លាប់​ទាន់ហន់​កាលពី​រសៀល​ថ្ងៃ​ទី​២៦​មិនា​នៅតាម​ផ្លូវ​ក្នុង​សង្កាត់​បឹង​កក់​ទី​១​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។

​លោក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ​ស្រស់​បាន​បង្ហោះ​សារ​ថា ៖(​តើ​ជនបង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក ផែង វណ្ណៈ ? បានជា​លោក ផែង វណ្ណៈ ក្លាយទៅជា​ជន​នាំសារ​ឲ្យ​ឃាតករ​សម្លាប់​និស្សិត​ឆ្នើម​ទៅវិញ​? ចុះ​ហេតុអ្វី​មិន​នាំ​ជនបង្ក​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព​ជនរងគ្រោះ បែរ​ជា​ឲ្យ​អ្នក​មិន​មែន​ជា​ជន​បង្ក​ទៅ​ជំនួស​ខ្លួន​វិញ​? ។​

​បើ​តាម​ខ្ញុំ​ដឹង​ចរិក​លោក ផែង វណ្ណៈ គឺ​នឹង​ស្រែក​ជំ​ទាល​រកមុខ​អ្នកបង្ក​ឲ្យទៅ​ទទួលទោស ប៉ុន្តែ​លើក​នេះ គឺ​ផ្ទុយ​ស្រលះ ដោយសារ​ជន​បង្ក​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ខ្លួន បែរ​ជា​លោក ផែង វណ្ណៈ មិន​ស្រែក​ជំ​ទាល​រក​ជនបង្ក​ទេ ថែម​ទាំង​ស្ម័គ្រចិត្ត​ធ្វើ​ជា​ព្រាប​នាំសារ​យក​ថវិកា​ជូន​គ្រួសារ​សព​ជនរ​គ្រោះ​ទៀតផង​។​

​ខ្ញុំ​ចង់​ប្រាប់​ទៅ​លោក ផែង វណ្ណៈ និង​ក្រុម​អ្នកបង្ក​ថា​លុយ​មិន​អាច​ទិញ​ជីវិត​មនុស្ស​បាន​ឡើយ ហើយ​លោក ផែង វណ្ណៈ គួរឲ្យ​យោបល់​ទៅ​ជនបង្ក​ឲ្យចេញ​មុខ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ទើប​ជា​ការប្រសើរ​។​ដូច្នេះ​ករណី​នេះ បើ​មិន​ប្រយ័ត្ន​ទេ​គឺ​លោក ផែង វណ្ណៈ ក៏​អាច​មាន​ទោស​ដែរ គឺ ជាប់​ពី​បទឃុប​ឃឹ​តសមគំនិត និង​ពី​បទ​លាក់​បំពួន​ឃាតករ​។ ពេជ្រ ស្រស់ ២៧ / ០៣ /២០១៩))
​លោក​ផែង​វណ្ណៈ​តប​វិញ​ចុកៗ​ទៅកាន់​ពេជ្រ​ស្រស់​ថា​…! ។​

​សូមបញ្ជាក់​ថា​ក្រោយពី​កើតហេតុ​យប់​ដោយសារ​មានកា​ម៉េរា​សុវត្ថិភាព​អ្នកលេង​បណ្តញ​សង្គម​បាន​បង្ហាញថា​រថយន្ត​បង្កហេតុ​ជា​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉ែ​ង​រ៉ូវឺ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AF77777​។ ក្រោយ​បន្តិច​ក្រោយមក​លោក​ផែង​វណ្ណៈ​បាន​បង្ហោះ​ឈ្មោះ​សេង​វិទូ​ថា​ជា​ម្ចាស់​រថយន្ត​នោះ ។ បន្ទាប់មក​លោក​សេង​វិទូ​ម្ចាស់​រថយន្ត​ដែល​ជា​នាយ​ទា​ហ៊ាន​ផ្កាយ​មួយ​ផង​បាន​បដិសេធថា គេ​មិន​បាន​បើក​ឡាន​នោះ​ទេ​គឺ​កំពុង​រៀន​នៅ​រុស្ស៊ី​ហើយ​គេ​បាន​លក់​ឡាន​៣​ឆ្នាំ​មកហើយ ។ ដោយ​ការតាមដាន​របស់​សមត្តកិច្ច​និង​អ្នកលេង​បណ្តាញ​សង្គម​ទើប​ដឹងថា អ្នក​ទិញ​ឡាន​ឈ្មោះ​យិន​ង្គិ​ចជា​ថៅកែ​សណ្ឋាគារដ៏​ធំ​ឈ្មោះ​អឹម​ប្រេស​អង្គរ​នៅ​ខេត្ត​សៀមរាប​ហើយ​ក៏​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​ផងដែរ​។​

​ឯ​ជន​បង្ក​ត្រូវបាន​គេ​ថា​ជា​កូនស្រី​មានឈ្មោះ យិន​ម៉ា​ណា​ដែល​មាន​អាយុ​១៦​ឆ្នាំ និង​ឮ​ថា មាន​សញ្ជាតិ​អាមេរិក​ផង​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​បាន​យក​រថយន្ត​ទៅ​លាក់ទុក​នៅហ្គា​រ៉ាស​ឈ្មោះ ឯក​វុទ្ធី​ផ្ទះ​លេខ​១១១១​ផ្លូវ​សឡា​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​ហើយ​ត្រូវបាន​សមត្តកិច្ច​ស្ទូច​យក​ទៅ​ទុក​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​។ តែ​អ្វី​ដែល​ស្ទើ​ក្លាយ​ជា​បាតដៃ​ខ្នងដៃ គឺ​លោក​យិន​ង៉ិ​ច​ដែលជា​ឪពុក នៅ​ព្រឹក​ថ្ងៃទី​២៧​មិនា​ពេល​មក​ជួប​នគ​របាល​ចរាចរ​រាជធានី​បាន​បដិសេធ​ប្រាប់​កាសែត​ថា ៖ អ្នក​បើក​ឡាន​មិន​មែន​កូនស្រី​គាត់​ទេ​គឺជា​តៃកុង​ឡាន ព្រោះ​គាត់​រវល់​ទៅ​ខេត្ត​? តែ​មិនដឹងថា​តៃកុង​ឡាន​ឈ្មោះ​អី​? បើ​ចឹង​មែន​នោះ​គេ​ដោះស្រាយ​ស៊ី​ផុយ​ព្រោះ​សេដ្ឋី​ផង​។​

​រឿង​គ្រោះថ្នាក់​ចរាចរ​បុក​ស្លាប់​ហើយ​រត់​មួយ​នេះ​នៅ​ព្រឹក​ថ្ងៃទី​២៧​មិនា​ពេល​ចែក​ស​ញ្ញាប​ត្រ័ស​ម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បាន​ជម្រុញ​ឲ្យ​ស​មត្ត​កិច្ច​តាម​ចាប់​ជន​បើកបរ​បង្កហេតុ​មក​ផ្តន្ទាទោស​។​ឯ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ​ស៊ីផា​ន​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​សាធារណៈជន​សមត្តកិច្ច​រួម​គ្នា​ប្រឆាំង​អ្នកបើកបរ​ដែល​មាន​ឥរិយាបថ​ឃោរឃៅ​ធ្វេសប្រហែស​និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សាធារណៈជន​។​

​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា​៖​មិន​ត្រឹមរ​ក​យុត្តិធម៍​ដល់​ជន​រង​គ្រោះ​ទេ​គឺ​វិធានការណ៍​និង​ការ​ទប់​ស្គាត់​ការពារ​ជា​សាធារណៈ ។ លោក​ផៃ​ស៊ីផា​ន​ក្នុងនាម​រាជរដ្ឋាភិបាល​បាន​បង្ក​រួចខ្លួន​ក្រោយពី​គេ​ចេញ​សំណង​រដ្ឋប្បវេណីយ៍​ជូន​ជន​រងគ្រោះ​ដែរឬទេ​?​។ ប្រសិនបើ​មិន​ភ្លេច​ទេ កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​ស្រី​ចិន​ម្នាក់​ដែល​បើក​ឡាន​បុក​ចោរឆក់​ទូ​សព្ទ័​ស្លាប់​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់គុក​៣​ខែ​និង​ឲ្យ​សង​ជម្ងឺ​ចិត្ត​គ្រួសារ​សព​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក​ណោះ​!​ចុះ​រឿងនេះ​?៕

Filed in: ព័ត៌មានជាតិ