សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​ជះ​ខ្លិនស្អុយ​អា​សោច​ន៍​ច្រាសខ្យល​នូវ​បញ្ជី​ឈ្មោះ​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​ថ្នាក់​សុទ្ធតែ​មេៗ​គ្រា​ក់ៗ​យក​លុយ​ពី​ជនជាតិ​យួន​រកស៊ី​បទល្មើស​នេសាទ​រាប់ម៉ឺ​ដុល្លា​ក្នុង​១​ឆ្នាំៗ​នៅ​ខេត្ត​ពោធិ៍សាត់​

បែកធ្លាយ​ជះ​ខ្លិនស្អុយ​អា​សោច​ន៍​ច្រាសខ្យល​នូវ​បញ្ជី​ឈ្មោះ​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​ថ្នាក់​សុទ្ធតែ​មេៗ​គ្រា​ក់ៗ​យក​លុយ​ពី​ជនជាតិ​យួន​រកស៊ី​បទល្មើស​នេសាទ​រាប់ម៉ឺ​ដុល្លា​ក្នុង​១​ឆ្នាំៗ​នៅ​ខេត្ត​ពោធិ៍សាត់​

ពោធិ៍សាត់ ៖ ប្រភព​ព័ត៌មាន​ពី​ខេត្ត​ពោពធិ៍សាត់​បាន​រាយកាណ៍​ថា​៖​ពួក​មន្ត្រី​ជំនាញ​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រសួង​កសិកម្ម​និង​មន្ត្រី​ជំនាញ​ជលផល​នៅ​ខេត្តពោធិ៍សាត់​ទទួល​សំណូក​ពី​ឈ្មួញ​នេសាទ​យួន​ឈ្មោះ​ខ្មែរ​។​

​មន្ត្រី​ដែល​រង​ការ​ចោទថា​ស៊ីសំណូក​ដើម្បី​បក​ឲ្យមាន​បទល្មើស​នេសាទ​នោះ​មាន​ជាអាទិ៍​៖​មេៗ​ជលផល​ចាប់ពី​ថ្នាក់​អគ្គនាយកដ្ឋាន​ជលផល​លោក​អេង ជា​សាន ហុង ហ៊ី និង​លោក​ឡាយ វិទូ​បញ្ជា​ការរង​អាវុធ​ហ​ត្តខេ​ត្ត ។​

​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត លោក​ឡាយ វិសិដ្ឋ លោកនាយ​ខណ្ឌ​ជលផល​ខេ​ត លោក​ភុំ វិមល​និង​មន្ត្រី​ថ្នាក់ក្រោម​ចាប់ពី​នាយ​ផ្នែក​លោក​ច្រឹង តាំង​លី និង​លោក​ស្វៃ សំអាត នាយ​សង្កាត់​លោក​ភេ​ម សុខុន និង​លោក​លឹម សុ​ក្រិត​នៅ​ស្រុក​ក្រគរ​និង​នៅ​ស្រុក​កណ្ដៀង​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្ត​ពោធិ៍សាត់​មួយចំនួន​បាន​ទទួល​លុយ​ពី​ឈ្មោះ​ហួន ធី​ជនជាតិ​យួន​(​មានឈ្មោះ​ខ្មែរ​)​និង​ជា​មេខ្លោង​កាង និង​រត់ការ​ប្រមូល​លុយ​ពី​អ្នករកស៊ី​បទល្មើស ទូក​នេសាទ​អូស​អួន​ជាង​១០​វង់​នៅ​និង​ទូក​អូស​យ៉ាំង​កាវ​ជាច្រើន​វង់​របស់​ជនជាតិ​យួន​នៅ​កំពង់​លួង​ទៅធ្វើ​សកម្មភាព​នៅ​ចំ​ណុប​កោះ​ក្អែក រាំ​ទិល​ក្នុង​តំបន់​បឹង​ទន្លេសាប​រាប់ម៉ឺន​ដុល្លារ​រៀងរាល់ឆ្នាំ​។​

​ប្រសិនបើ​វា​ជា​ការពិត​ដូច​ឯកសា​ទទួលបាន​មែន​បញ្ជាក់​ថា​មន្ត្រី​ទាំងនោះ​បាន​ផ្គើន​ទៅនឹង​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​និង​អភិក្រម​ទាំង​៥ ចំណុច​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ងូតទឹក​ឆ្លុះកញ្ចក់​ដុសក្អែល​ព្យាបាល​និង​វះកាត់​ហើយ​ដែល​ដំណាក់កាល​នេះ​សម្ដេច​តេជោ​ហ៊ុន សែន​កំពុងតែ​ឈាន​ចូលដល់​ដំណាក់កាល​អនុវត្ត​អភិក្រម​ទី​៥​នេះ​។​ប៉ុន្តែ​ពួក​មន្ត្រី​ជើង​១០​ទាំងនោះ​ហាក់​មិន​ខ្លាចញញើត​នូវ​បទបញ្ជា​និង​អភិក្រម​ទាំង​៥​របស់​សម្ដេច​បន្តិច​សោះឡើយ​។​គិត​ម៉េច​ចុះបើ​ផ្គើន​ចឹង​?៕

Filed in: ព័ត៌មានជាតិ