សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឃីម ឡុង​នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ​ថា​ក្រុម​អ្នក​សារព័ត៌​ចុះផ្សាយ​ថា​មាន​ត្រាក់ទ័រ​២​គ្រឿង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹកជា​ដែន​អភិរក្ស័​ជា​រឿង​មិន​ពិត​

​លោក​ឃីម ឡុង​នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ​ថា​ក្រុម​អ្នក​សារព័ត៌​ចុះផ្សាយ​ថា​មាន​ត្រាក់ទ័រ​២​គ្រឿង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹកជា​ដែន​អភិរក្ស័​ជា​រឿង​មិន​ពិត​

(​ខេត្ត​កំពង់ឆ្នាំង​)​បើ​យោង​តាម​ខ្លឹមសារ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ដែល​បាន​ចោទប្រកាន់​ថា លោក ឃីម ឡុង នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ បាន​យក​អំណាច​តួនាទី​របស់​ខ្លួន ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ក្នុងនោះ​រួមមាន​យក​គ្រឿងចក្រ​ឈួសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​ដែន​អភិរក្ស​របស់​រដ្ឋ​ទាំង​កម្រោល ដែល​ស្ថិតនៅ​តំបន់​បឹង​ឆ្នុក​អណ្តែង ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង និង​ថា​លោក​ឃីម ឡុង​កាង​ការពារ រារាំង​មិនអោយ​មាន​គ្រឿងចក្រ​អ្នកផ្សេង​ចូល​ឡើយ ។

​ទើប​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​២០១៩​នេះ មាន​ក្រុម​មាន​សារព័ត៌​ជាច្រើន​អង្គភាព បាន​ចុះ​ថត​ផ្តិត​យក​រូប​ភាពជាក់ស្តែង​អំពី​សកម្មភាព​បទល្មើស​ការឈូសឆាយដី​អភិរក្ស​របស់​រដ្ឋ​និង ថា​នៅពេល​មាន​ត្រាក់ទ័រ ផ្សេង​មក​រកស៉ី​លើ​ទឹកដី​នេះ លោក​ចាប់​យក​ត្រាក់ទ័រ​របស់​គេ​ទៀត​។​

​នៅ​ក្នុង​ខ្លឹមសារ​ព័មាន​ខាងលើ​បាន​សរសេរថា <<​ក្រុម​សារព័ត៌​៥​អង្គភាព​>> ដែល​មក​យក​ព័ត៌មាន​នៅ​ក្នុង​ថ្ងៃនេះ រង់​មើល​ចំណាត់ការ របស់​លោក​ងិន ហ៊ុន ដែល​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត តើ​លោក​មាន​វិធានការ​យ៉ាង​ដូចម្តេច​ចំពោះ​កូនចៅ​របស់​លោក​។​

​ប៉ុន្តែ​បើ​យោង​តាម​ការបកស្រាយ​បំភ្លឺ​របស់​លោក​ឃីម ឡុង​បាន​បកស្រាយ​ថា​ជា​រឿង​មិន​ពិត ដែល​បង្ក​មក​ពី​រឿង​ចាក់រុក អុចអាល​ដែល​កើតឡើង​មក​ពី​ទំនាស់​មួលបង្កាច់​ពី​សំណាក់​មន្ត្រី​ជល​ផ​ក​ជាប់​កិច្ចសន្យា​ដែល​ក្រសួង​បាន​ធ្វើ​ការបញ្ឈប់​ផ្អាក​ការងារ​ពី​អង្គភាព​ទើប​កើត​រឿង​បែបនេះ​។​លោក​ថា​៖​តាមពិត​ការ​ឈូស​ឆាយ​នេះ​មិនមែន​ដី​ព្រៃ​លិច​ទឹក ឬ​ជា​ដី​ដែន​អភិរក្ស​ដូច​ការចុះផ្សាយ​នោះទេ ដី​នោះ​ជា​ដី​ដែល​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ដែល​មាន​ការចុះហត្ថលេខា​ពី​លោក​យិន សា​វ៉េ​ន​អតីត​អភិបាល​ស្រុក​ជល​គី​រី​ទៀតផង ហើយ​ដី​ដែល​ក្រុម​អ្នកសារព័ត៌មាន​នាំគ្នា​ចុះ​ទៅ​ថត​ចុះផ្សាយ​នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​គេ​អាស្រ័័យ​ផល​ជា​រៀងរាល់ឆ្នាំ​។​

​ការ​ដែល​សារព័ត៌មាន​នាំគ្នា​ទៅ​ថត​រូបភាព​ចុះផ្សាយ​នោះ​លោក​ថា​ក្មេងៗ​វា​គ្រាន់តែ​ទៅ​ស៊ីឈ្នួល​វាយ​អង្គប់​ពង្រាប​ដីស្រែ និង​លើកភ្លឺស្រែ​ចាស់​ដែល​រិច​រិល​(​រាប​ទាប​អស់​ទៅហើយនោះ​) អោយ​មាន​កំពស់​ខ្ពស់​ឡើងវិញ អោយ​ម្ចាស់​ដី​គេ​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ជីវភាព​គ្រួសារ​តែប៉ុណ្ណោះ​។ សូម​បងប្អូ​មហាជន​មេត្តា​កុំ​មាន​ការយល់ច្រឡំ​ដូច​ការចុះផ្សាយ​តទៅទៀត​។ ប្រសិនបើជា​ដូច​ការចោទប្រកាន់​មែន​សូម​ធ្វើ​តាម​ច្បាប់ ព្រោះ​ប្រទេស​មាន​ច្បាប់​
(​សូម​ពិនិត្យ​មើល​ឯ​សារ​ខាងក្រោម​)៕

Filed in: ព័ត៌មានជាតិ