សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណីយ៍​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ដោយ​ចោទ​ថា​ចោ​លួចឡាន​ជនដៃដល់​ចូលខ្លួន​ហើយ​!

​ករណីយ៍​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ដោយ​ចោទ​ថា​ចោ​លួចឡាន​ជនដៃដល់​ចូលខ្លួន​ហើយ​!

ព្រៃវែង ៖ លោក ជឺម រ​តន​: កូន​លោក​ឧកញ៉ា ជឹម សុខ ដែល​ល្បី​ពេញ Facebook ថា​ជាំ​ជនដៃដល់​រឿង​បាញ់ប្រហារ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​ចោទ​ថា​ជា​ចោរលួច​ឡាន បាន​ចូលខ្លួន​មក​ទទួល​ទោស​ហើយ នៅ​ល្ងាច​ថ្ងៃទី ២៦ មីនា ២០១៩ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​។

​សូមបញ្ជាក់​ថា​ក្រោម​ការបញ្ជា​ផ្ទាល់​ពី អគ្គស្នងការ​នគរបាល​ជាតិ លោក នាយ​ឧត្តមសេនីយ៏ នេត​សាវឿ​ន​មកដល់​ថ្ងៃ​ទី​២៦​មិនា​មនុស្ស​ចំនួន​៩​នាក់ ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន ហើយ ។​

​អ្នក​ពាក់​ពន្ធ័​សមត្តកិច្ច​ចែកជា​៣​ក្រុម​។​ក្រុមទី​១​គឺ​ភាគី​ម្ចាស់​ឡាន​អ្នកលក់​,​ក្រុមទី​២​ដៃ​ជើង​ដៃ​បក្ខពួក​មេការ​លោក​ឧកញ៉ា​ជឹម​សុខ​,​ក្រុមទី​៣​សុទ្ធតែ​ជា​សមត្ថកិច្ច​នគ​របាល​ខេត្តព្រៃវែង​។​ក្នុងនោះ​រួមមាន​៖​ទី​១,​ឈ្មោះ​សេង​ឈិន ជា​ម្ចាស់​បណ្ដឹង​ផ្ដល់​ព័ត៌មាន​មក​ឈ្មោះ ផាន់ សុ​ឌី ឲ្យជួយ​ចាប់ចោរ​លួចឡាន​។ ២,​ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ​។​៣​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះ ស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​ដែល​ជួល​រថយន្ត​នោះ​ឲ្យទៅ​ជនជាតិ​ចិន សម្រាប់​ជិះ និង​ជា​ម្ចាស់​ដើម​៤,​ឈ្មោះ វ៉ែន ប៊ុន​សារៈ អ្នករួមដំណើរ​។​

៥,​លោក​អនុសេនីយ៍ឯក​ជា​ឡា​ឌី​ន​មេ​ប៉ុស្តិ៍​កំពង់​សឹង ជា​អ្នកដឹកនាំ​កម្លាំង​និង​ផ្ដល់​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។​៦,​ឈ្មោះ អ៊ូ ប៊ុត​ទី​ឃី​យ៉ាត់ ជា​មេការ​បេន​ទួល​ខ្លូត របស់​លោក​ឧកញ៉ា​ជឹម​សុខ​។​៧,​អនុសេនីយ៍ទោ ជឹម វិន មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម​សុខ និង​ជា​ជនដៃដល់​។​៨,​ឈ្មោះ​ភាព ផានី ជា​ពលរដ្ឋ​ដែល​ផ្ដល់​ព័ត៌មាន​មក​ប៉ុស្តិ៍​ថា​ចោរ​លួច​ឡាន​។​

​ប្រភព​បាន​ឱ្យដឹងថា ជន​ពាក់ព័ន្ធ អាច​នឹង​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត គឺ​មិន​ទាន់​អស់​ទេ ខណៈ​សមត្ថកិច្ច​បាន​រៀបចំ​ឯកសារ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​សុំ​គោល​ការឃាត់​បន្ត​។​

​សូមបញ្ជាក់​ថា អំពើ​បាញ់សម្លាប់ មនុស្ស យ៉ាង​សាហាវឃោឃៅ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២៣,០០​នាទី​យប់ ថ្ងៃទី​២៣​មីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។ ដោយ​ចោទ​ជនរងគ្រោះ​ថា​ជា​ចោរ លួច​ឡាន ហើយ​ម្ចាស់​ឡាន​បាន ទូរ​សព្វ័​ប្តឹង សមត្ថកិច្ច ប៉ូលីស និង​កងរាជអាវុធហត្ថ ចោទ ជនរងគ្រោះ ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​លួច​ឡាន ។​

​កូន​លោក​ឧកញ៉ា​ជឹម​សុខ​និង​ក្មួយ​បូក រួម​ទាំង​មេ​ប៉ុស្តិ៍​កំពង់​សឹង​ដែល​ដេញ​ស្ទាក់​បាន​និង បាញ់ សម្លាប់​បុរស​ម្នាក់​និង​របួស​ម្នាក់​នៅ​ស្រុក​បាភ្នំ​ត្រុវបាន​គេ​រាយការណ៍​ថា បើទោះបីជា ជនរងគ្រោះ​លើកដៃ​សំពះអង្វរ​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច​នៅ​តែ​បាញ់​សម្លាប់​ជនរងគ្រោះ​ដដែល ។​

​មូលហេតុ មក​ពី​ជនរងគ្រោះ ទិញ​រថយន្ត​បង់លុយ​មិន​ទាន់​គ្រប់ ហើយ​ម្ចាស់​ដើម បាន​យក​រថយន្ត​នោះ​ទៅ​ជួល​ឲ្យ​ជនជាតិ​ចិន​។​ធ្វើឲ្យ​អ្នក​ទិ​ញខឹង បាន​ស្កាត់​ទៅ​យក​រថយន្ត​ពី​ជនជាតិ​ចិន ទាំង​ទទឹងទិស រួច​បើក គេច​មក​ស្រុក​កំណើត ។​ម្ចាស់​ឡាន​ដើម​ស្រាវជ្រាវ​តាម​ប្រពន្ធ័​កំណត់​គោលដៅ​(GPS)​ដេញ​ពីក្រោយ ប្ដឹង​សមត្ថកិច្ច ដោយ​បំភ័ន្ត​ថា​ចោរៗ​ទើប​សមត្ថកិច្ច​ស្ទាក់​បាញ់សម្លាប់​អ្នក​ទិញ​រថយន្ត​តែ​ម្ដង​។​

​ព្រោះ​ស្មានថា ចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។ ម្ដាយ​ជនរងគ្រោះ​អះអាង​ថា​កូន​គាត់​បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ។​ដោយ​បង់​រំ​លោះ នៅ​ខ្វះ​លុយ ៣.០០០​ដុល្លារ​ទៀត​។ ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​។​

​សម្ដេច ស ខេង នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ បាន​តាម​គេហទំព័រ​ហ្វេ​សប៊ុក​ថា “​ខ្ញុំ​មាន​ការសោកស្តាយ​ប្រកប​ដោយ​សមាណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្រោយ​ទទួលបាន​ព័ត៌មាន​មក​ថា លោក ម៉ន វុ​ធ បាន​ទទួលមរណភាព ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ កាលពី​ម៉ោង​២៣:០០​នាទី​យប់​ថ្ងៃទី​២៣​ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​”​។​

​សម្ដេច​បន្ដថា “​ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​គ្រួសារ​សព និង សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោក ម៉ន វុ​ធ បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា “​ក្នុងនាម​ក្រសួង​មហាផ្ទៃ ខ្ញុំ​សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព ក៏​ដូចជា​ក្រុម​គ្រួសារ ដែល​មាន​ការពាក់ព័ន្ធ និង​ជូន​សង្គមជាតិ​យើង​ទាំងមូល​”៕

 

Filed in: ព័ត៌មានជាតិ