សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​ថោង​សា​រ៉ា​ត​ជាប់គុក​ម៉ា​អាយ៉ូ​សរឿង​បាញ់​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​តែ​ប្រពន្ធ​មិន​យល់​ស្រប​ថា​គេ​ធើ​ស៊ី​

​ឧកញ៉ា​ថោង​សា​រ៉ា​ត​ជាប់គុក​ម៉ា​អាយ៉ូ​សរឿង​បាញ់​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​តែ​ប្រពន្ធ​មិន​យល់​ស្រប​ថា​គេ​ធើ​ស៊ី​

​ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​លោក ថោង សារ៉ាត់ សេដ្ឋី​កូនកាត់​ខ្មែរ​វៀតណាម​និង​អង្គរក្ស​៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ នេះ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​រឿង​បាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ង់​សញ្ញា​ត្បូង​កាល​វេលា​ម៉ោង​៧៖១៨​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​ទណ្ឌឹត​ទាំងនោះ​រួមមាន​ឈ្មោះ ទី​១៖ លោក ថោង សារ៉ាត់ ជា​មេក្លោង​, ទី​២៖​ឈ្មោះ ស៊ា​ង វាសនា​, ទី​៣៖​ឈ្មោះ មាស សម្បត្តិ​, ទី​៤៖​ឈ្មោះ កុយ ចាន់ថុល និង​ទី​៥៖​ឈ្មោះ ឈុំ ចិ​ត្រា​។​

​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​កាល​នោះ​គឺ បាន​កើតឡើង ខណៈ លោក​ឧកញ៉ា​ចុះ​ពី​រថយន្ត ឡិច​ស៊ី​ស​៥៧០ ដើម្បី​ដើរ​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​គេ​មិនដឹងថា​តើ​ឧកញ៉ា​ថោង​សា​រ៉ា​ប្តឹង​ឧទ្ធរណ៍​ដែរ​ឬ​អត់​នោះទេ​?​។

​ក្រោយ​ពី​ប្រកាស​សាលក្រម​លោកស្រី ទាវ ធីតា Teav Thida ភរិយា​លោក​ថោង សារ៉ាត់ និង​ក្រុមគ្រួសារ​អង្គរក្ស​របស់​លោក​ថោង​សា​រ៉ា​ត​បាន​ស្រែក​ទ្រហោយំ​រាប់​ពី​អង្គហេតុ​ថា​ពេល​កើតហេតុ​ប្តី​គាត់​នៅ​មូលដ្ឋាន​និង​ថា​ប្តី​គាត់​និង​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​មិន​ដែល​ស្គាល់​គ្នា​ទេ​ហើយ​បាន​ចាត់ទុក​ថា​តុលាការ​មិន​យុត្តិធមិ​និង​បាន​សុំស​ម្ដេច​តេ​ជោ ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែល​ជា​កូនចៅ​ផង​។​

​សូម​បញ្ជាក់​ដែរ​ថា មរណៈភាព​របស់​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ​កាលនោះ បាន​ធ្វើឱ្យ​លោក​ខកខាន​ក្នុង​ការ​ចូល​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​លោក​ចៅក្រម​ស៊ើបសួរ ពាក់ព័ន្ធ​សំណុំរឿង​ទំនាស់​ដីធ្លី​ប្រមាណ​១០​ហិតា​នៅ​ម្តុំ​បឹង​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជាមួយ​ឧកញ៉ា​ម្នាក់ទៀត ។​

លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ត្រូវបាន​លោក​កែវ មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យចូល​ខ្លួន​នៅ​ថ្ងៃ​ទី​៨ ធ្នូ ២០១៤ ដើម្បី​សាកសួ​រលើ​សំណុំរឿង​ព្រហ្មទណ្ឌ បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការចោទប្រកាន់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ រួចហើយ ដែល​ការចោទប្រកាន់​មាន​ពីរ​បទល្មើស ។ ទី​១-​តាម​បទ​ប្បញ្ញត្តិ មាត្រា ៥២៣ ពី​បទ​ធ្វើឲ្យ​អស់​ជំនឿ​លើ​សេចក្តីទុកចិត្ត​តុលាការ និង ទី​២-​តាម​បទ​ប្បញ្ញត្តិ មាត្រា ៥២៤ ពី​បទ​ប្តឹង​ភូតកុហក​ទៅ​អាជ្ញាធរ​តុលាការ ។​

​ប្រភព​បន្តថា បណ្តឹង​ព្រហ្មទណ្ឌ​នោះ គឺ​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ជា​ចុង​បណ្តឹង​ពាក់ព័ន្ធ​ទំនាស់​រឿង​ដី​ទំហំ​ប្រមាណ​១០​ហិកតា នៅ​បឹង​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ដែល​ដី​នោះ​មាន​ទឹកប្រាក់​រាប់លាន​ដុល្លារ​អាមេរិក និង​មាន​ដើមបណ្តឹង​ជា​ឧកញ៉ា​ម្នាក់ទៀត ។ ប៉ុន្តែ​រឿង​នោះ​បាន​ស្ងាត់​ទៅ​វិញ​មិនដឹង​ថា​ជា​យ៉ាងណា​នោះ​ទេ​?៕

Filed in: ព័ត៌មានជាតិ