សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម្ចាស់​ឡាន​រ៉ែ​ង​រ៉ូវឺ​លេខ​2AF-7777 បុក​នារី​ម្នាក់​ប៉ើង​ស្លាប់​បដិសេធ​ការទទួលខុសត្រូវ​តែ​ទាមទារ​ឲ្យ​ស​មត្ត​កិច្ច​តាម​ចាប់​មក​ផ្តន្ទាទោស​អ្នកបង្ក​ដែរ​!

​ម្ចាស់​ឡាន​រ៉ែ​ង​រ៉ូវឺ​លេខ​2AF-7777 បុក​នារី​ម្នាក់​ប៉ើង​ស្លាប់​បដិសេធ​ការទទួលខុសត្រូវ​តែ​ទាមទារ​ឲ្យ​ស​មត្ត​កិច្ច​តាម​ចាប់​មក​ផ្តន្ទាទោស​អ្នកបង្ក​ដែរ​!

ភ្នំពេញ​៖ នារី​រង​ម្នាក់​ដែល ជា​និស្សិត​ផង​នោះ​បាន​ស្លាប់​ទាន់ហន់​ដោយសា​រថយន្ត​ស៊េរី​ទំនើប ម៉ាក Rang Rover ពាក់​ផ្លាកលេខ​ភ្នំពេញ 2AF-7777 បុក​ពេល​កំពុង​ជិះ​ម៉ូតូ​ប៉ើង​ដូច​ក្រដាស នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​។

​តាមរយៈ​រូបភាព​វីដេអូ​កាំ​មេ​រ៉ា​សុវត្ថិភាព ដែល​ត្រូវបាន​គេ​បំពាក់​នៅក្បែរ​កន្លែង​កើតហេតុ និង​ដែល​ត្រូវ​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម Facebook មាន​រយៈពេល​ជិត​១​នាទី បាន​ឃើញ​រថយន្ដ Rangrover មួយ​គ្រឿង​នេះ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេល​មកដល់​ផ្លូវ​បែក​ជា​៤ ក៏​បាន​បុក​នារី​រងគ្រោះ​ពេញ​មួយ​ទំហឹង បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង​ឯ​រថយន្ត​បើក​រត់គេច​បាត់ស្រមោល​។​

​មហាជន​បាន​ទទូច និង​អំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជួយ​តាម​ចាប់​អ្នកបើករថយន្ដ​បង្ក​យកមក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​នារី​រងគ្រោះ​។​នារី​រងគ្រោះ​មាន​ឈ្មោះ​ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​ហ្វេ​សប៊ុក​របស់លោក ផែង វណ្ណៈ បាន​បង្ហោះ​មុននេះ​ថា “​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ដ Range Rover 2AF-7777 ដែល​បុក​និស្សិត​ស្លាប់​ហេ​ី​យ​
​ម្ចាស់​រថយន្ត​ឈ្មោះ សេង ពិ​ទូ អាស័យដ្ឋាន​ផ្ទះ​លេខ ១៦ ផ្លូវ​លេខ ១៣០ សង្កាត់​ផ្សារ​ថ្មី ៣ ខណ្ឌ ដូនពេញ រាជធានី ។​

​តាម​គណនី​ហ្វេ​ស​បុក​«Pitou Seng» បាន​ចេញ​មុខ​បញ្ជាក់ថា​បាន​លក់ ប្រមាន 3 ឆ្នាំ​ហេ​ី​យ ហើយ​គាត់​បាន​សរសេរ​រៀបរាប់ថា​៖«​ខ្ញុំបាទ សេង ពិទូរ្យ សូម​ប្រកាស​ជា​សាធារណៈ​ថា ឡាន Range Rover លេខ 2-AF 7777​ដដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​និស្សិត​ម្នាក់​បាន​ស្លាប់ បច្ចុប្បន្ន​មិន​មាន​ជា​ឡាន​របស់ខ្ញុំ​ទេ ដោយសារ​ឡាន​នេះ​ខ្ញុំ​បាន​លក់ ប្រមាន 3 ឆ្នាំ​ហេ​ី​យ ដោយឡែក បច្ចុប្បន្ននេះ ថ្ងៃកេ​ី​ត​ហែត ខ្ញុំ​កំពុង​បំពេញបេសកកម្ម​នៅ សហព័ន្ធរុស្ស៊ី​។ សូម​បង ប្អូន​ជ្រាប​ជា​ព័ត៌មាន​។ ក្នុង​ពេល​នេះ​ផង​ដែរ ខ្ញុំ​សូម​ឲ្យ​ម្ចាស់​ឡាន​បច្ចុប្បន្ន សូម​ចេញមុខ​មក​ដោះស្រាយ ជាមួយ​គ្រួសារ សព និង ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។​»

​លោក​ឧត្តមសេនីយ៍ឯក​សថេត​ស្នងការ​នគរបាល​រាជធានិ​ភ្នំពេញ​បាន​ប្រកាស​ថា​នឹង​តាម​ចាប់​ជនបង្ក​ឲ្យខាងតែបាន​។​ចឹង​ចាំ​មើល​តិច​មើល​!?

 

Filed in: ព័ត៌មានជាតិ