សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រៃ​អង់​តែ​ន​កំពុង​ទទួល​រង​ការកាប់បំផ្លាញ​ពី​ពួក​ឈ្មួញ​កាឡេ​ថង ដោយសារ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រយា​?!

ព្រៃ​អង់​តែ​ន​កំពុង​ទទួល​រង​ការកាប់បំផ្លាញ​ពី​ពួក​ឈ្មួញ​កាឡេ​ថង ដោយសារ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រយា​?!

កំពង់ធំៈ​ កាល​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥​មិនា​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​រាយការណ៍​ថា​៖​មាន​កាឡេ​ថង ២​គ្រឿង​បើក​ដឹកឈើ​មូល​កាត់មុខ​ស្នាក់ការ​មេព្រៃ គល់​ស្ពាន​បាក់ស្នារ​យ៉ាង​រំភើយ ឯ​លោក ឈាង មាលា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធើ​មិនដឹង​។

​ដោយសារ​មេព្រៃ​ពុករលួយ​តំបន់​ព្រៃ​អង់​តែ​ន​ដែល​ជា​ព្រៃ​សំរាប់​រង្វាស់​ទឹក​វាលទំនាប​អាស៊ី​ម៉ូ​សុង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​កំពង់​ទទួលរង​នូវ​ការកាប់បំផ្លាញ​យ៉ាង​រង្គាល​។​ពួក​ឈ្មួញ ប្រមាណ​ជាង​បួន​ភូមិ​គឺ​ភូមិ ទ​ក់ ល្អក់ ត្រពាំង​ព្រីង តា​មិញ ដែល​ស្ថិត​ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​ដឹកជញ្ជូន​តាម​គោយន្ត​កាឡេ​ថង​។ មហាជន​បាន​និយាយ​រឹះ​គន់​ចំៗ​ទៅលើ​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​ចាប់ពី​ចំនុច​ផ្លូវបំបែក​៤៤ ទៅ​ដល់​ផ្សារ​កំពង់ថ្ម​ថា​មិន​ដែល​ឃើញ​មាន​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ការកាប់​បំផ្លាញ​នឹង​ដឹកជញ្ជូន​ផល​និង​អនុផល​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​អង់​តែ​ន​ម្តងណា​ឡើយ​។​

​មិនដឹង​លោក ប៊ុន សុធី នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​.​បាន​ពី​សកម្មភាព​របស់​លោក ឈាង មា​លា ដែល​បើក​ភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​កាប់​ដឹកជញ្ជូន​ឈើ​កាត់​មុខ​ស្នាក់ការ​បែបនេះ​ដែរ​ឬ​អត់​? ពួក​ក្រុម​កាឡេ​ថង​បួន​ភូមិ​ខាងលើ​កំពុង​កាប់បំផ្លាញ និង​ដឹកជញ្ជូន​រាល់ថ្ងៃ​រាល់​យប់​យកទៅលក់​អោយ​ពួក​អ្នក​ដាក់​ម៉ាស៊ីន​ថា​សជ​ច្រៀក​ឈើ​អត់​ច្បាប់​នៅ​ភូមិ​កំពង់​ស្ដេច ស្រុក​បារាយណ៍ ដែល​មាន​លោក ហេង កា​ម៉ិច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍​ជា​អ្នកទទួលខុសត្រូវ​។​

​ពាក់ព័ន្ទ​រឿងរ៉ាវ​បទល្មើស​ការកាប់បំផ្លា​ញ​តំបន់​ព្រៃ​អង់​តែ​ន​នេះ​បងប្អូន​
​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ទទូច​សុំ​សំណូមពរ​ទៅ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ជួយ​ហៅ​មន្ត្រី​ពាក់ព័ន្ធ​ខាងលើ​ទៅ​ធ្វើ​ការណែនាំ និង​ងូតទឹក​ដុសក្អែល​អោយ​ផង​៕

 

Filed in: ព័ត៌មានជាតិ