សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​សខេង​បង្ហើប​ពី​មូលហេតុ​រំលាយ​គណបក្សនយោបាយ​មួយ​!

​សម្តេច​ក្រឡាហោម​សខេង​បង្ហើប​ពី​មូលហេតុ​រំលាយ​គណបក្សនយោបាយ​មួយ​!

ភ្នំពេញ​ ៖ អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយសារ​បក្ស ប្រឆាំង​ការបោះឆ្នោត​កាលពី ឆ្នាំ​២០១៣ ហើយ​កៀងគរ​ប្រជាពលរដ្ឋ​ពី បណ្ដា​ខេត្ត​នានា ឲ្យ​ប្រមូលផ្ដុំ​គ្នា​ឡើង​មក​ធ្វើ​បាតុកម្ម នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដួលរំលំ​អ្នកឈ្នះឆ្នោត ។​នេះ​បើ​តាម​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។

​ក្នុង​ពិធីបុណ្យ​បញ្ចុះ ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ក្រាំង​ចេតិយ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​៖ មាន​អ្នកខ្លះ​ចង់​នាំយក​កម្ពុជា ទៅរក​ភ្លើងសង្គ្រាម​ឡើងវិញ ។​

​សម្ដេច​ក្រឡាហោម​វាយតម្លៃថា ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា មាន​ការបោះឆ្នោត ២​ដង ដែល​ល្អ​បំផុត គឺ​ឆ្នាំ​២០១២ បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ គ្មាន​អ្នកណា​របកស្បែក​ម្នាក់​ទេ ។​ឆ្នាំ​២០១៣ ក៏​ដូចគ្នា​ដែរ ហើយ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ក៏​អត់​មាន​មនុស្ស​ស្លាប់ យើង​ក៏​ចាត់ទុកថា ល្អ​ដែរ ។ “​ដល់​ហើយ​មាន អា​គណបក្ស​មួយ​នោះ ឥឡូវ​រំលាយ​បាត់​ហើយ ម៉េច​បាន​រំលាយ មិន​មែន​នៅ​ស្ងៀមៗ​រំលាយ​ទេ វា​មាន​ហេតុ មាន​ផល​របស់​វា ។​

​រំលាយ​ដោយសារ​អី ដោយសារ​គេ​បោះឆ្នោត ល្អ​ម្ល៉ឹងៗ អត់​មាន​មនុស្ស​ស្លាប់ អត់​មាន​អី​ផង អន្តរជាតិ​ទទួល​ស្គាល់ ពេញ​ពិភពលោក នៅ​ឆ្នាំ​២០១៣ តែ​មក​គៀងគរ​ប្រជាពលរដ្ឋ ពី​ព្រៃវែង​ផង ពី​កំពង់ចាម ពី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ ជាដើម ។​ល​។ ដើម្បី​ទៅ​ធ្វើ​បាតុកម្ម បំផ្លាញ់​ការបោះឆ្នោត ហើយ​ផ្ដួល​អ្នក​ដែល​ឈ្នះឆ្នោត​” ។​

​សម្ដេច​បន្តថា “​យើង​សួរ​ថា អាហ្នឹង​វា​ប្រជាធិតេយ្យទេ វា​អត់​ប្រជាធិបតេយ្យ​ទេ ហើយ​ផ្ដួល​ទៅ សួរ​ថា​ខ្មែរ​យើង​បាន​សុខ​ទេ អ្នក​នោះ​ឡើង​មក​ជំនួស អ្នក​ដែល​ត្រូវ​ដួល ឧបមា​ថា គេ​ផ្ដួល​គណបក្ស​ប្រជាជន​ចុះ សួរថា គណបក្ស​ប្រជាជន​សុខចិត្ត​ទេ គឺ​អត់​សុខចិត្ត​ទេ ពីព្រោះថា បោះឆ្នោត​ខ្លួន​ឈ្នះ ហើយ​បោះ​ឆ្នោត​យ៉ាង​ល្អ តាម​ស្តង់ដារ​អន្តរជាតិ ហើយ​ដល់​គេ​មក​បំផ្លាញ​លទ្ធផល មក​ផ្ដួល​យើង​សួរ​ថា​សុខចិត្ត​អត់ អត់​សុខចិត្ត ។ អត់​សុខចិត្ត​មានអី មានតែ​ប្រឆាំង ដល់​ប្រឆាំង​វា​មិន​ទៅ​វឹកវរ​បែកបាក់​ស្រុកទេស សារជាថ្មី រឿង​នេះ​ហើយ​ដែល​គណបក្ស​មួយ​នោះ ត្រូវ​ប្រឈម​ការរំលាយ​” ។​បញ្ហា​នេះ​សម្ដេច បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំ​គាំទ្រ​។​

​សូមបញ្ជាក់​ថា​៖​លោក​កឹម​សុខា​មេគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ទាំង​កណ្តាល​អាធ្រាត​ថ្ងៃទី​២២​កញ្ញា​ឆ្នាំ​២០១៧​យក​ទៅ​ឃុំ​នៅ​គុក​ត្រពាំងផ្លុង​ដោយ​ចោទ​ថា​ក្បត់ជាតិ​ដោយ​ផ្អែក​តាម​ខ្សែ​វិដេអូ​និយាយ​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣​ថា​អាមេរិក​បង្រៀន​ឲ្យធ្វើ​បដិវត្តន៍​បែប​យូ​ហ្គោ​ស្លា​វី​?​។​

​ក្រោយមក​ក៏​មាន​គណបក្ស​ហ្វុស៊ិនប៉ិច​ដែល​រក​មួយ​ជើងម៉ា​ក្នុង​សភា​គ្មាន​គ្មាន​នោះ​បាន​ដាក់​ពាកក្យប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ក្រសួង​មហាផ្ទៃ​ហើយ​ក្រសួង​មហាផ្ទៃ​បាន​ប្តឹងទៅ​តុលាកា​រកំ​ពំ​ពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៧​ព្យួរ​ធ្វើ​នយោបាយ​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​និង​ក្រោយ​មក​ក្រសួង​មហាផ្ទៃ​និង​គជប​ដក​យក​កៅ​មាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាង​៥០០០​នាក់​បាត់​ចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​និង​កៅអី​តំណាង​រាស្រ្​៥៥​កៅអី​ត​ឲ្យទៅ​គណបក្ស​ហ្វុស៊ិនប៉ិច​បាត់​។​ដល់​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨​គណបក្ស​ប្រជាជន​កម្ពុជា​ស៊ី​ផុយ​!​។​

​ទាក់ទង​បញ្ហា​ឈ្នះ​១០០​ភាគរយ​នេះ​ដែរ​សម្ដេច​ក្រឡាហោម​ស​ខេង​ឲ្យដឹងថា​៖ ដល់​ពេល​រំលាយ​ហើយ ចោទ​ថា​កម្ពុជា ងាក​ទៅរក​របប​ឯក​បក្ស គឺ​មាន​បក្ស​តែ​មួយ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​គណបក្សនយោបាយ​ជិត ៥០​គណបក្ស ហើយ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៥០០០​អង្គការ ។​

​សម្ដេច​ថ្លែង​បញ្ជាក់ថា ប្រជាធិបតេយ្យ​កម្ពុជា នៅតែ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ មិន​ដូច​អ្នក​មួយចំនួន លើកឡើងថា កម្ពុជា​បាត់បង់​លទ្ធិប្រជាធិបតេយ្យ ឬ​ដើរ​ថយក្រោយ​ឡើយ ។​ប្រសាសន៍​ម​ស្តេច​ក្រឡាហោម​ស​ខេង​មិនដឹងថា​តើ​សហគមន៍​អឺរ៉ុប​ដែល​ចោទ​ថា​កម្ពុជា​បាន​ដើរ​ថយក្រោយ​រឿង​រំលោភ​សិទ្ធមនុស្ស​និង​លិទ្ធិប្រជាធិបតេយ្យ​យល​ស្រប​តាម​ដែរ​ឬ​អត់​នោះ​ទេ​?៕

Filed in: ព័ត៌មានជាតិ