សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​មាស វណ្ណៈ​ប្រធាន​ការិយាល័យ​សណ្ដាប់ធ្នាប់ ខេត្តសៀមរាប ទឹកមាត់​សាប​រឿង​ឡាន​ចូល​ក្រុង សង្ស័យ​ប្រព្រឹត្ត​អំពើរ​ពុករលួយ ?

​លោក​មាស វណ្ណៈ​ប្រធាន​ការិយាល័យ​សណ្ដាប់ធ្នាប់ ខេត្តសៀមរាប ទឹកមាត់​សាប​រឿង​ឡាន​ចូល​ក្រុង សង្ស័យ​ប្រព្រឹត្ត​អំពើរ​ពុករលួយ ?

សៀមរាប ៖ លោក មាស វណ្ណៈ មិន​មាន​សម​ត្តភាព គ្រប់គ្រង​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង​សៀមរាប​ទេ ឬ​ក៏​មិន​ស្តាប់ លោក​នួន​ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប ឯកឩត្ដម​ទៀ សី ហា អភិបាល​នៃ​គណ​អ​ភិល​ខេត្ត​ដែល​ខំប្រឹង ទាំង​កម្លាំងកាយ​ចិត្ត ធ្វើ​ផ្លូវ​ពង្រីក​អោយ​ធំ​ចាក់​ដីក្រហម ឫ​ចាក់​បេតុង​ផ្លូវ​កៅស៊ូ​ដើម្បីអោយ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ធ្វើ​ចរាចរណ៍ ដើរ​ក​ម្សាន​បាន​ស្រួល ក៏ដោយ​។​

​ផ្ទុយទៅវិញ​ក្រោម​ការទទួលខុសត្រូវរ​បស់​លោក មាស​វណ្ណៈ មិន​មាន​ចិត្ត​ទប់ស្កាត់​ឡាន​យី​ឌុប​ប្រភេទ​យក្ស​របស់ ថៅកែ​ធំៗ​ឡើយ​។ នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​មិនា ២០១៩​នេះ​ឡាន​ដឹក​ទំនិញ​ពេញ​ក្រ​ពុង​បី​គ្រឿង មក​ចត​សាង​ទំ​ទិញ​និង​ជញ្ជូន​ចូល​ឃ្លាំង នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ។​

​សូមបញ្ជាក់​ថា​ឡានធំៗ​មក​ចត​នៅ​ទីនេះ មួយអាទិត្យ គឺ​៤​ឫ​៥​ថ្ងៃ​ធ្វើ​អោយ​ចរាចរណ៍​មិនអាច​ដំណើរការ​បាន​ស្រួល​ទេ ពលរដ្ឋ​រអ៊ូរទាំ​ខឹង​ដល់​ថ្នាក់​ដឹង​នាំ ក្រុង​និង​ខេត្ត​។
​អ្នក​យក​ព័ត៏មាន​បាន​ទូរសព្ទ​ទៅ​លោក មាស​វណ្ណៈ ពេល​សួរថា ឡាន​ដឹង​ទំ​ទិញ​ធំៗ​ត្រូវ​សាង​អីវ៉ាន់​នៅទីណា​? លោក​វណ្ណៈ​ឆ្លើយថា សាង​នៅ​បូរី​សៀង ណាំ​។ ចុះ​បើ​ឡាន​ទាំងនោះ​ចូល​ក្រុង​? លោក​វណ្ណៈ​ឆ្លើយថា ត្រូវ​ធ្វើ​កិច្ចសន្យា​! ចុះបើ​កូនចៅ​លោក​មក​យក​តែ​លុយ ឡានធំ​នៅតែ​ចូល​មក​ក្រោយ​ផ្សារ​ធំថ្មី​។ លោក​មិន​ឆ្លើយ​សំនួរ​នេះ​គ្រាន់តែ ថា​ចាំ​ប្រើ​កូនចៅ​មក​មើល ។​

​បើ​តាម​ស្តាប់​មានន័យ​ថា​៖​ជា​សម្ដី​គ្មាន​គ្រាប់ ឫ​ហៅថា​ទឹកមាត់​សាប មិន​ទ​ទូល​ខុស​ត្រូវ​ដែល ឯកឩត្ដម ស្នងការ​នគរបាល​ខេត្ត ប្រគល់​ភារៈកិច្ច​អោយ ៗ​ទប់ស្កាត់​មិន​អោយ​ឡានធំ​ចូល​ក្រុង តែ​ជាក់ស្ដែង​ឡានធំ​ចូល​រាប់​ឆ្នាំ​ហើយ លោ​កមាស​វណ្ណះ ធ្វើ​មិនដឹង​សង្ស័យ​ទុក​ឃុប​ឃឹត​ប្រព្រឹត្ត​បំពើ​ពុករលួយ​ហ្ម៉ង​?​។​

Filed in: ព័ត៌មានជាតិ