សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គយ​ចុះ​ចាប់​ឡាន លួច​កាត់ត តំឡើង​ខុស​បច្ចេកទេស​នៅ​ពោធិ​សែន​ជ័យ​ដែល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​មិន​បង្ក្រាប​?

គយ​ចុះ​ចាប់​ឡាន លួច​កាត់ត តំឡើង​ខុស​បច្ចេកទេស​នៅ​ពោធិ​សែន​ជ័យ​ដែល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​មិន​បង្ក្រាប​?

ភ្នំពេញ​៖ មន្ត្រី​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​បាន បើក​ប្រតិបត្តិការ ចុះបង្ក្រាប​យានដ្ឋាន​តម្លើង និង​ត​រថយន្ត​មួយ​កន្លែង​ធំ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​បាន​រថយន្ត​តម្លើង​ខុស​បច្ចេកទេស​ចំនួន​១៥​គ្រឿង ។

​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖ ខាង​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ក្នុង​សប្តាហ៍​នេះ បាន​ចុះ​ព័ទ្ធ​យានដ្ឋាន​តម្លើង និង​ត​រថយន្ត​មួយ​កន្លែង​ធំ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ចាប់​បាន​រថយន្ត​១៥​គ្រឿង​ចង្កូត​ឆ្វេង ក្នុងនោះ មាន​រថយន្ត​៣​គ្រឿង​តម្លើង​ហើយ​១០០​ភាគរយ ដែល​មួយ​គ្រឿង​ពាក់​ផ្លាកលេខ​ក្លែងក្លាយ រីឯ​១២​គ្រឿង​ទៀត​កំពុង​តម្លើង និង​ត​។​

​មន្ត្រី​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន​ថា រថយន្ត​ទាំង​នេះ​មាន​ឆ្នាំ​ផលិត​ពី​២០០៤ ដល់​២០១១ និង​មាន​ម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid) ហើយ​យើង​បាន​ស្ទូច​ដឹក​យក​មក​រក្សាទុក​ក្នុង​ឃ្លាំង​។​

​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​យានដ្ឋាន ដែល​ធ្វើ​សកម្មភាព​យក​បំណែក ឬ​គ្រឿងបន្លាស់​មក​ត​ជា​រថយន្ដ​ទេសចរណ៍ និង​យានដ្ឋាន​ដែល​យក​គ្រឿងបន្លាស់ មក​តម្លើង​ជា​រថយន្ដ​ដឹក​ចង្កូត​ស្ដាំ​ខុសច្បាប់ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​។​គេ​មិនដឹងថា​ហេតុ​អី​ខាង​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​មិនដឹង​រៀអ​ហ្នឹង​ចឹង​?៕

Filed in: ព័ត៌មានជាតិ