សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ឋាម​ពល​សន្យា​ថា​ឆ្នាំ​២០២០​ប្រជាជន​កម្ពុជា​លែង​ខ្វះ​អគ្គិសនី​ប្រើ​ហើយ​

​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ឋាម​ពល​សន្យា​ថា​ឆ្នាំ​២០២០​ប្រជាជន​កម្ពុជា​លែង​ខ្វះ​អគ្គិសនី​ប្រើ​ហើយ​

​ភ្នំពេញ ៖ ក្នុងពេល​ដែល​ប្រជា​ពលរដ្ឋ កម្ពុជា​បាននិងកំពុង​ខ្វះខាត​អគ្គិសនី និង​ទឹក​ប្រើប្រាស់ នៅ​រសៀល​ថ្ងៃ​ទី​២២​មិនា​២០១៩​លោក ទី នរិន្ទ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បានប្រកាសថា ចាប់ពី​ឆ្នាំ​២០២០​តទៅ ក្រសួង​រ៉ែ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ទៀត នឹង​មាន​វិធានការណ៍​ដោះស្រាយ មិន​ធ្វើ​ឲ្យ​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ទៀតឡើយ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ផែនការ​ថាមពល​សាធារណៈ (​អគ្គិសនី​)​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទី នរិន្ទ មានប្រសាសន៍ថា “​ក្នុងនាម​ខ្ញុំ​ក្រសួង​រ៉ែ និង​ថាមពល ខ្ញុំ​សន្យា​នៅ​ទី​នេះ​ហើយ​ថា នៅ​ឆ្នាំ​នេះ ឆ្នាំ​២០២០ ហើយ​បន្ដ​ទៀត មិន​កើត​ទៀត​ទេ ព្រោះ​យើង​រៀនសូត្រ​នៅ​ថ្ងៃនេះ ពី​គ្រោះរាំងស្ងួត​” ។​

​លោក ទី នរិន្ទ បានបញ្ជាក់​ថា ក្រុម​ការងារ​បច្ចេកទេស ផ្គត់ផ្គង់​អគ្គិសនី របស់​ប្រទេស​តួ​ក​គី នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ មីនា ស្អែក​នេះ ដើម្បី​សិក្សា​ផ្លូវទឹក និង​ការប្រើប្រាស់​អគ្គិសនី របស់​ប្រជាជន​ខ្មែរ ដើម្បី​នាំ​យក​នាវា​ផលិត​អគ្គិសនី ពី​ប្រទេស​តួ​ក​គី ដែល​អាច​ផលិត​ថាមពល​២០០​មេកា​វ៉ាត់ មក​ផ្គត់​ផ្គត់​នៅ​ទីក្រុង​ភ្នំពេញ ។​

​ឆ្លៀត​ឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​លើកឡើង​ថា វា​រី​អគ្គិសនី នៅ​ខេត្ត​ពោធិ៍សាត់ មាន​កម្លាំង​ថាមពល​៨០​មេកា​វ៉ាត់ ដែល​កំពុង​ស្ថិត​ក្នុង​កា​រ​ចរចារ ក៏ប៉ុន្ដែ​ការចរចារ​នេះ​សម្រេចបាន​៩៥% ក្នុង​ការសាងសង់​វា​រី​អគ្គិសនី ដូច្នេះ​ការសាងសង់ នឹង​ធ្វើឲ្យ​ទាន់ពេលវេលា នៅ​ឆ្នាំ​២០២២ ខាងមុខ ។​

​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​ប្រើប្រាស់​អគ្គិសនី សរុប​៩៣០០​លាន​គីឡូវ៉ាត់ម៉ោង ពោល​គឺ​២៥,៥​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ថ្ងៃ​។ កំណើន​នៃ​ការប្រើប្រាស់ កើនឡើង​យ៉ាង​គំហុក ចាប់ពី​ខែ​មករា និង​ខែកុម្ភៈ​កន្លងមក ដោយ​ឈាន​ដល់ ៣១​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ថ្ងៃ​។​

​សូម​រំលឹក​ថា តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​អំឡុង​ខែ មីនា​-​មេសា​-​ឧសភា ឆ្នាំ​២០១៩​នេះ កម្ពុជា​មាន​ភាព​ក្តៅ​ហួតហែង​ជាខ្លាំង ខុសប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ ដែល​នាំឲ្យ​មាន​គ្រោះរាំងស្ងួត ។ ក្នុងនោះ​សីតុណ្ហភាព​ឡើង ទៅ​ដល់​ក្នុង​រង្វង់ ៤០​អង្សា​សេ​៕

 

Filed in: ព័ត៌មានជាតិ