សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្ដេច​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​៧​ចំណុច​សម្រាប់​បង្ក្រាប​គ្រឿង​ញៀន​បន្ទាប់ពី​សម្តេច ក្រឡា​ហោម ស ខេង ថា មជ្ឈមណ្ឌល​កំសាន្ត រ៉ុក មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​

​សម្ដេច​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​៧​ចំណុច​សម្រាប់​បង្ក្រាប​គ្រឿង​ញៀន​បន្ទាប់ពី​សម្តេច ក្រឡា​ហោម ស ខេង ថា មជ្ឈមណ្ឌល​កំសាន្ត រ៉ុក មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​

​ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៧​ចំណុច​សំខាន់ៗ សម្រាប់​អនុវត្ត​ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤ រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​បើ​តាម​សារលិខិត​កំណត់​ផែនការ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​បែងចែក​ចាត់កា​រងារ​អនុវត្ត​ផង​ដែរ រួមមាន​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ជា​ប្រធាន​យុទ្ធនាការ និង​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​អនុប្រធាន​យុទ្ធនាការ​។​

​មាន​ការកត់សម្គាល់ថា​យន្តការ​បង្ក្រាប​គ្រឿងញៀន​ដែល​ដាក់ចេញ​សម្រាប់​ឆ្នាំ​២០១៩​នេះ​បាន​កើតឡើង​ក្រោយពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ឋផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​បាន​បង្ហើប​ឲ្យដឹងថា​៖​ការបង្ក្រាប​គ្រឿងញៀន​មួយ​សំបុក​ធំ​នៅ​ក្លឹប​កំសាន្ត​រ៉ុក មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​សមត្ថកិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ហើយ ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺជា​យុទ្ធសាស្ត្រ​របស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​យើង ដែល​យើង​ត្រូវ​ប្រឹងប្រែង​កាត់បន្ថយ​ឲ្យបាន​នៅក្នុង​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​បន្តទៀត ដោយហេតុ​ថា មកដល់​ពេលនេះ​មិន​ត្រឹម​តែ​នៅ​រាជធានី​ភ្នំពេញ​ទេ សូម្បីតែ​នៅ​តាម​បណ្តា​ខេត្ត ការប្រើប្រាស់ ការជួញដូរ​គ្រឿងញៀន​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​។​

​ជាក់ស្តែង​យើង​បាន​ឃើញស្រាប់​ហើយ​ដូចជា​នៅ​ក្លឹប​កម្សាន្ត រ៉ុក ក្លឹប​កម្សាន្ត​មួយទៀត​នៅ​ខេត្ត​សៀមរាប​គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន ហើយ​អ្នក​ដែល​ប្រើប្រាស់​ទាំងនោះ ភាគច្រើន​គឺជា​ស្រទាប់​យុវជន​ដែល​នេះ​ជា​ការបំផ្លាញ​ដល់​ធនធានមនុស្ស​របស់​យើង ប៉ះពាល់​ទៅ​ដល់​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ ដោយ​ពួកគេ​អាច​ក្លាយទៅជា​ចោរលួច​ចោរប្លន់ កំពុល​ទៅ​ដល់​សន្តិសុខ​សង្គម​និង​ខាតបង់​ទ្រព្យសម្បត្តិ ក្នុង ការ​ស្ដារនីតិសម្បទា​យុវជន​ទាំងនេះ​មកវិញ​។​

​សម្តេច​បន្តថា ជា​យុទ្ធសាស្ត្រ​និង​ជា​ភារកិច្ច​របស់​យើង យើង​មិន​ទុក​អោយ​គ្រឿងញៀន ត្រួតត្រា​យើង​ទេ យើង​ត្រូវតែ​ជា​អ្នកត្រួតត្រា​គ្រឿងញៀន កាត់បន្ថយ​និង​លប់បំបាត់​ឲ្យបាន​លើ​បញ្ហា​គ្រឿងញៀន​នេះ ។​ដូច្នេះ​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​សមត្ថកិច្ច​របស់​យើង​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ ហើយ​សមត្ថកិច្ច​របស់​យើង មិន​ត្រូវ​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ជាដាច់ខាត​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លងមក​នេះ​កម្លាំង​ប៉ូលីស​ជាច្រើន​នាក់ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត​Rock ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយបាន​ឃាត់​មនុស្ស​រាប់រយ​នាក់ និង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ ជិត​៥០​គីឡូក្រាម ហើយ​ក្រោយមក​ទៀត ពោល​គឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច ថ្ងៃទី​១១ ខែ​មីនា លោក​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុក​រូបនេះ ត្រូវ​ប៉ូលិស​នាំខ្លួន​ពី​គេហដ្ឋាន ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ទល់មុខ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ផ្ទៃ​ប្រទេស​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដ៏​ពេញនិយម​កណ្ដាល​ទីក្រុង​ភ្នំពេញ ។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុងឱកាស​អញ្ជើញ​បើក​សន្និបាត ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ បាន​ថ្លែង​ដោយ​ការងឿងឆ្ងល់​ថា ករណី​បង្រាប​គ្រឿងញៀន​មួយចំនួន សមត្ថកិច្ច​ចាប់បាន​តែ​គ្រឿងញៀន​ទេ ឯ​មនុស្ស​វិញ​មិន​ដែល​ចាប់បាន​សោះឡើយ​៖ «​ករណី​ខ្លះ​ចាប់បាន​តែ​គ្រឿងញៀន តែ​មនុស្ស​មិន​ដឹង​នៅឯណា​? ករណី​ខ្លះ​គ្រឿងញៀន ១០​គីឡូក្រាម អត់​ដឹង​ថា​របស់​អ្នកណា​។ អញ្ចឹង​បាន​ថា​ក្នុង​ករណី​ស្រាវជ្រាវ វា​មាន​បទល្មើស​មាន​ផលិត ចរាច​រណ៍ ស្តុក​ទុក ចែកចាយ និង​ប្រើប្រាស់​»​។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន កើតឡើង​តាម​របៀប​៥​យ៉ាង​គឺ ការផលិត ការ​ចរាចរ ការ​ស្តុក​ទុក ការ​ចែកចាយ និង​ការប្រើប្រាស់​។ លោក​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រើ​វិធី​កំណត់​បទល្មើស​ទាំង​៥​យ៉ាងនេះ ដើម្បី​រកឲ្យឃើញ​ច្បាស់​ថា តើ​នរណា​ជា​មេខ្លោង​នៃ​ការបង្កើត​បទល្មើស​គ្រឿង​នោះ​។​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​បញ្ជាក់បន្ថែម​ថា «​អញ្ចឹង​ករណី​គ្រឿងញៀន ១០​គីឡូក្រាម ផលិត​នៅ​ឯណា នៅក្នុង​ស្រុក ឬ​នាំចូល​ពី​ប្រទេសក្រៅ ចរាចរណ៍​តាម​ផ្លូវ​ណា មក​ដល់​កន្លែង​ណា អ្នកណា​អ្នក​ចាប់ ស្តុក​ទុក​នៅ​កន្លែង​ណា ចែកចាយ​នៅ​កន្លែង​ណា ប្រើប្រាស់​នៅ​កន្លែង​ណា ទៅរក​អា​ប្រើប្រាស់​ហ្នឹង​….​។ កាលណា​មាន​ករណី​គ្រឿងញៀន ត្រូវ​ប្រើប្រាស់​៥​ចំណុច​ហ្នឹង ដើម្បី​ស្រាវជ្រាវ បើ​មិន​អញ្ចឹង​វា​បាត់ដាន​»​។​លោក កែ គឹមយ៉ាន បាន​ផ្តាំ​ថា អ្នក​ដែល​រកស៉ី​ទាក់ទង​នឹង​ករណី​គ្រឿងញៀន សូម​ប្រុងប្រៀប​ឲ្យ​ហើយ​ទៅ តែ​លោក​មិន​បង្ហើប​ថា នឹង​ធ្វើ​ចំណាត់ការ​បែបណា​នោះ​ទេ​។​

​សូម​បញ្ជាក់​ដែរ​ថា យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ បទល្មើស​គ្រឿងញៀន​សរុប ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​មាន​ចំនួន ៨.០០២​ករណី ដោយ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ ចំនួន​១៦,២១៦​នាក់ និង​គ្រឿងញៀន​ជាង​កន្លះ​តោន (​គឺ​ប្រមាណ ៥៣៦​គីឡូក្រាម​)៕

Filed in: ព័ត៌មានជាតិ