សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ចំនួន ៧ នាក់​ចូល​ប្លន់ និង​បាញ់​សំឡុត​ម្ចាស់ផ្ទះ​យក​ទ្រព្យសម្បត្តិ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​

ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ចំនួន ៧ នាក់​ចូល​ប្លន់ និង​បាញ់​សំឡុត​ម្ចាស់ផ្ទះ​យក​ទ្រព្យសម្បត្តិ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​

​ក្រចេះ ៖ ក្រុម ចោរ​លួច​មាន​ស្ថាន​ទំងន់ទោស ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី បានធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​បាន​វាយ​ម្ចាស់ផ្ទះ និង​បាញ់ប្រហារ ដើម្បី​យក​ទ្រព្យសម្បត្តិ​ហេតុការណ៍ នេះ​កើតឡីង​នៅ​វេលា​ម៉ោង ២០ និង​៣០​នាទី ថ្ងៃទី​២៤ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ស្រែ​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​អាវុធ​ហ​ត្ត​ស្រុក​ស្នួល​បានឲ្យដឹងថា ករណី​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ចំនួន​៧​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​គ្រប់​ដៃ​និង​អាវុធ​វែង ១ ដើម​ហើយ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចូល​ក្នុងផ្ទះ​យក​អាវុធខ្លី​ភ្ជង់ និង​វាយ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ សួង ហុង ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ ត្រូវ​ក្រុមចោរ​វាយ និង​អាវុធខ្លី​ត្រូវ​ចំ​សៀតផ្កា ខាងឆ្វេង​រង​របួស​ហើយ​ក្រុមចោរ​ទាំងនោះ​បាន​យក​អាវ​ចង​កូនប្រុស​ជនរងគ្រោះ​ឈ្មោះ តាំង វ៉ាន់​ធី អាយុ​១៦​ឆ្នាំ ។ ហើយ​ខណៈ​ដែល​ពួកចោ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​ប្ដី​ជនរងគ្រោះ​ឈ្មោះ តាំង ម៉ា​នី អាយុ​៤១​បាន​ជិះ​ម៉ូតូ​មកដល់​ផ្ទះ​ត្រូវបាន​គ្រុមចោរ​បាញ់ ១ គ្រាប់​តែ​ខុស ហើយ​ជនរងគ្រោះ​បាន​រត់​រួច ។​

​អាវុធហត្ថ​បាន​បន្តទៀតថា ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរប្លន់​យក​ពី​ម្ចាស់ផ្ទះ​នោះ រួម​មាន​ខ្សែដៃ​មាស​ចំនួន​២​ដំឡឹង​ក្រវិល​ផ្លាក​ទីន ១ ជី ចិញ្ចៀន​ផ្លាក​ទីន ១ ជី ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង និង​លុយ​មួយចំនួនទៀត ហើយ​ក្រោយពី​ពួក​វា​ធ្វើ​សកម្មភាព​ប្លន់​រួច​រត់គេចខ្លួន ដោយ​ផ្លោះ​តាម​របង​ផ្ទះ​ខាងគ្រោយ​ចេញទៅ​បាត់ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ៕
​ដោយ កិះ ខន​

 

IMG_5319 IMG_5318 IMG_5320

Filed in: Uncategorized