សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម្ចាស់​ក្ស​ត្រីអ៊ូ​បុល​រតនា​ព្រះរាម​ស្តេច​ថៃ យាង​ចូលរួម​ពិធីមង្គលការ​កូនស្រី​ពៅ​លោក ថាក់ស៊ីន នៅ​ហុងកុង​

​ម្ចាស់​ក្ស​ត្រីអ៊ូ​បុល​រតនា​ព្រះរាម​ស្តេច​ថៃ យាង​ចូលរួម​ពិធីមង្គលការ​កូនស្រី​ពៅ​លោក ថាក់ស៊ីន នៅ​ហុងកុង​

ហុងកុង​៖ បាន​ប្រព្រឹត្តទៅ នៅឯ​ទីក្រុង​ហុងកុង ក្រោម​ការយាង​ចូលរួម ពី សំណាក់​ព្រះរាម​ស្តេច​ថៃ គឺ​ព្រះ​នាង​ម្ចាស់​អ៊ូ​បុល​រតនា​( Ubolratana)​ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន​នៅ​ហុង​ក្នុង​ពិធី​ពិធីមង្គលការ​កូនស្រី​ពៅ របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត់ ។

​សារព័ត៌មាន​ស្ត្រេត​ថែម​( Straits Times) បានឲ្យដឹងថា​៖​ក្នុងអំឡុង​ពិធី​រៀប​មង្គលការ​របស់ កូនស្រី​ពៅ​លោក ថាក់ស៊ីន គឺ​អ្នកនាង​ប៉ែ​តុង​តន​សិណា​វ៉ាត​( Paetongtarn Shinawatra) ហៅ​អ៊ីង​( Ing )​នៅ​ឯ​សណ្ឋាគារ Rosewood ក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន នា​ថ្ងៃ​សុក្រ​ទី​២២​មិនា​គេ​ក៏​បាន​ឃើញ​នូវ​ព្រះរាជ​វត្តមាន​របស់ ព្រះ​នាង​ម្ចាស់ Ubolratana ដែល កន្លងទៅនេះ ធ្លាប់​បាន​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់ គណបក្ស​ថៃ​រក្សា​ជាតិ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ត្រកូល​ថាក់ស៊ីន ផ្ទាល់​រហូត​ត្រូវ​បាន​របប​សឹក​ប្តឹង​រំលាយ​គណបក្ស​នោះ​ចោល​បន្ទាប់ពី​មហាក្សត្រ​ថៃ ព្រះបាទ មហាវិច្ឆិ​រ៉ា ឡុងកន ដែល ត្រូវ ជា ព្រះអនុជ​របស់​ទ្រង់​មិន​យលស្រប​។​

​គួរ​ជម្រាប​ថា ក្នុង​ពិធី​មង្គលការ​ខាងលើ​ក៏​មាន​វត្តមាន​លោកស្រី យី​ង​ឡាក់ ស៊ីណា​វាត់ ប្អូនស្រី​លោក ថាក់ស៊ីន ដែល សព្វ ថ្ងៃ​កំពុង​រស់​នៅ​ក្រៅ​ស្រុក​ដោយ​និរទេស​ខ្លួន ដែរ​។​លោក​ថាក​ស៊ិន​ថា​លោក​ចង់​ធ្វើ​ពី​ធី​ក្រោយ​ការបោះ​ឆ្នោត​តែ​ខ្លាច​អត់​កន្លែង​អង្គុយ​ព្រោះ​ពេលនោះ​គណបក្ស​ភឿ​ថៃ​នឹង​ឈ្នះ​ឆ្នោត​!?​។​

​កាលពី​ថ្ងៃ​ទី​១៩​មិនា​ឆ្នាំ​២០១៩​កាសែត​ហុងកុង​បាន​ផ្សាយ​ថា​អាជ្ញាធរ​ថៃ​បាន​
​ស្នើ​សុំ​រដ្ឋាភិបាល​ចិន​ចាប់​លោក​ថា​ស៊ីន​និង​លោកស្រី​យី​ង​ឡា​ក់​ថ្វើ​ប​ត្យា​បន័​មក​ទទួលទសនៅ​ស្រុកថៃ​ស្រុកថៃ​។​តែ​ព​តិមាន​នេះ​ត្រូវបាន​តុលាកា​រថៃ​បដិសេធ​ថា​មិន​មានពតិ​មាន​គ្របើគ្រាន់​ក្នុង​រឿង​នេះ​ទេ​៕

Filed in: អន្តរជាតិ