សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ងាត់ៗ​លោក​ប្រាក់​គឹម​សេង​ទទួលបាន​ប្រាក់​ជិត​២​ម៉ឺន​ដុល្លា​រដាក់​ក្នុង​កុង​ធនាគារ​របស់​ប្រពន្ធ​បន្ទាប់ពី​លេចឮ​ឈ្មោះ​រៀប​ដី​ឲ្យ​ឈ្មួញ​?

​ស្ងាត់ៗ​លោក​ប្រាក់​គឹម​សេង​ទទួលបាន​ប្រាក់​ជិត​២​ម៉ឺន​ដុល្លា​រដាក់​ក្នុង​កុង​ធនាគារ​របស់​ប្រពន្ធ​បន្ទាប់ពី​លេចឮ​ឈ្មោះ​រៀប​ដី​ឲ្យ​ឈ្មួញ​?

កំពង់ឆ្នាំង​៖ តើ​ជា​ការពិត​ដែរឬទេ ដែល​ប្រភព​ព័ត៌មាន​ដែលជា​អ្នក​ស្និទ្ធ​ជាមួយ​លោក​ប្រាក់​គឹម​សេង និយាយថា ថ្មីៗ​នេះ​លោក​ប្រាក់​គឹម​សេង​បានទទួល​ប្រាក់​២ ម៉ឺន​ដុល្លារ​អាមេរិក​ពី​ឈ្មួញ​ដែល​រៀបចំ​ដី​ម្នាក់​?​។

​មូលហេតុ​គឺ​ដោ​សារ​លោក​ប្រាក់​គឹម​សេង​បានទទួល​ការ​ពឹងពាក់​ពី​ឈ្មួញ​អ្នករៀបចំ​ដី​ម្នាក់​ឲ្យ​រៀបចំ​ដី​នៅ​ចំណុច​ភ្នំ​ជឺ​ប្រះ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ផ្ទៃដី​សរុប​២៥០ ហិតា​។​នៅក្នុង​នោះ​ដី​ដែល​មាន​ប្លង់​ត្រឹមត្រូវ មាន​ត្រឹមតែ​៦៥​ហិតា​តែប៉ុណ្ណោះ រីឯ​ដី​១០០ ហិតា​ជាង​ទៀត​នោះ​គឺ​សុទ្ធតែ​ជា​ដីព្រៃ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​បើ​ចឹង​តើ​ហេតុ​អ្វី​លោក​ប្រាក់​គឹម​សេង​មាន​សិទ្ធិ​រៀបចំ​ដី​លក់​ដី​នោះ​ឲ្យទៅ​ឈ្មួញ​បើ​ដី​ជាង​១០០ ហិកតា​នោះ​គឺ​សុទ្ធតែ​ជា​ដី​ព្រៃ​របស់​រដ្ឋ​?​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្តទៀតថា លោក​ប្រាក់​គឹម​សេង​នេះ ធ្លាប់​មាន​រឿងអាស្រូវ​ជាច្រើន​ករណី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ដីធ្លី​តាំង​ពី​លោក​នៅ​ធ្វើជា​ប្រធាន​សហគមន៍​ក្នុង​ភូមិ​កោះ​ខ្ទុំ​មកម្ល៉េះ​។​មូលហេតុ​ដើម​ចង​ដែល​អាច​ឲ្យ​លោក​ប្រាក់​គឹម​សេង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​តាមចិត្ត​នោះ​ដោយសារតែ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​ត្រូវបាន​លោក​ប្រាក់​គឹម​ស្រេង​សែនព្រេន​រួចរាល់​អស់ហើយ​មិន​អាច​កាច់​លោក​ប្រាក់​គឹម​សេង​ឲ្យ​ឈឺ​បានទេ​!​។ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ធ្លាប់មាន​បញ្ហា​ជាមួយនឹង​លោក​ប្រាក់​គឹម​សេង​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រឿង​លោក​ប្រាក់​គឹម​សេង​ចុះ​រៀបចំ​ដី​ឲ្យ​ឈ្មួញ​នេះ​។ ព្រោះ​រយៈកាល​កន្លងមក​លោក​ប្រាក់​គឹម​សេង​ធ្លាប់​បាន​ត្រូវ​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ប្ដឹង​ពាក់ព័ន្ធ​ជាមួយ​នឹង​ការទិញ​ដី​គេ​ហើយ​មិន​ឲ្យ​លុយ​នៅក្នុង​ទឹកដី​ភូមិ​កោះ​ខ្ទុំ​និង​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​នេះ​រួច​មក​ហើយ ប៉ុន្តែ​គ្មាន​ឃើញ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចាត់កា​រលើ​សំណុំរឿង​ក្ដី​របស់​ប្រជាពលរដ្ឋ​ប្ដឹង​លោក​ប្រាក់​គឹម​សេង​នេះ​បាន​ឡើយ​។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ​ភ្នាក់ងារ​របស់​អង្គភាព​សារពត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​ប្រាក់​គឹម​សេង​ជា​ច្រើនលើក​ច្រើនសា​ពេល​តេ​ចូលគ្មាន​អ្នកលើក​។​

​ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើសុំ​ដល់​លោក​អភិបាល​ស្រុក​ទឹកផុស​លោក​ម៉េង ហាក់​ជាពិសេស ឯកឧត្តម​ឈួ​រច័ន្ទ​ឌឿ​ន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា ជួយ​អន្តរាគមន៍​ដាក់​មន្ត្រី​មក​ស៊ើបអង្កេត​អោយបាន​ស៊ី​ជំរៅ ចំពោះ​រឿង​លោក​ប្រាក់​គឹម​សេង​នេះ​ផង​។​

​សូមបញ្ជាក់​ថា​អាណាចក្រ​កំពង់ឆ្នាំង​នេះ​កើត​រឿង​អាស្រូវ​ច្រើន​ដែល​ធ្វើអោយ​អាជ្ញាធរ​ខេត្ត​ឈឺក្បាល​។ បើ​និយាយ​រឿង​ទំនាស់​ដីធ្លី​វិញ​គឺជា​ប្រធានបទ​ក្ដៅគគុក​តែម្ដង ហើយ​ច្រើន​កើតចេញ​ពី​ក្រុម​មន្ត្រី​មានអំណាច មាន​លុយ​រំលោភ​យក​ប្រជាពលរដ្ឋ​លួច​លក់​អោយ​ឈ្មួញ​៖​ដូច​ជា​ដី​អធិការដ្ឋាន​ស្រុក​ជល​គី​រី ដី​អតីត​ទា​ហ៊ាន​K88​នៅ​ភ្នំ​បង្គោល​កី​ស្រី​ម៉ៅ​ក្នុង​ឃំ​ុ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដី​អតីត​បន្ទាយ​យោធា​នៅ​ខាងក្រោយ​ទីតាំង​សាលាស្រុក​កំពង់​ត្រឡាច និង​ដី​បឹង​ធម្មជាតិ​ឈ្មោះ​បឹង​សំរោង​ដែល​មាន​ទីតាំង​នៅ​ខា​លិច​ផ្សារ​ថ្នល់ទទឹង​ក្នុង​ឃំ​ុ​តា​ជេស ស្រុក​កំពង់ត្រឡាច​ជាដើម ដែល​ដី​ទាំងនោះ​ត្រូវបាន​គេ​ឃុបឃិត​ជា​ប្រព័ន្ធ​លួច​កល់​អោយ​ឈ្មួញ​អង្កន់​ពុះ​ឡូត៍​លក់​តំលៃ​រាប់​ម៉ឺន​ដុល្លា​ក្នុង​១​ប្លង់ៗ​។​

​ដី​នៅ​ស្រុក​ទឹកផុស​រាប់ម៉ឺន​ហិច​តា​នៅក្នុង​ឃុំ​ជៀប​ដូច​ជា​ដី​នៅ​តំបន់​ភ្នំ​សូរិយា​ចំណុច​រ៉ាក់​ចំបក់ ដី​ចំណុច​ច្រម៉ុះជ្រូក ដី​ចំណុច​អន្លុង​ជ្រូក ដី​ចំ​ណុ​អូ​នា​ល ដែល​ជា​ដី​សហគមន៍​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រិត​ត្រូវបាន​ពួក​ឈ្មួញរ​ស៊ី​រៀប​ដី​លក់​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រំលោភ​យក​ដី​រដ្ឋ​ទាំងនោះ​លក់​អោយ​ឈ្មួញ​អស់​ផងដែរ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា មេ​ឈ្មួញ​ល្បីៗ​ដែល​ពូកែ​ខាង​រកស៊ី​រៀប​ដី​លក់​នៅ​ឃុំ​ជៀប​រាល់ថ្ងៃ​មានឈ្មោះ ប្រាក់ គឹម​សេង ឈ្មោះ នុត មឺ​យ ឈ្មោះ​នុត រ៉ា​(​ស្រី​)​បុគ្គល​ទាំង​ប៉ុន្មាន​នាក់​ខាងលើ​គឺជា​ជើង​ខ្លាំង​ខាង​អូសទាញ​ទាក់ទង​ម៉ូយ​ធំៗ​អោយ​ទំលាក់​លុយ​អោយ​មក​ទិញ​ដី​នៅ​តំបន់​ខាងលើ​។ ឈ្មួញ​ធំៗ​ទាំងនោះ​មក​ពី​ភ្នំពេញ​ដែល​មាន​ងារ​និង​ឋានន្ត​តរ​ស័ក្ដិ​សុទ្ធតែ​ឯកឧត្តម សុទ្ធតែ​ឧ​កញ្ញ៉ា​ពាក់​សុទ្ធតែ​ផ្កាយ​ចាប់ពី​ផ្កាយ​៣​ឡើង​។​

 

    

Filed in: ព័ត៌មានជាតិ