សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​- ក្រុងព្រះសីហនុ ប្រវែង ១៩០​គម​បញ្ជារ​ឲ្យ​សង់​អគារ​សម្រាប់​ប្រជុំ​អាស៊ាន​នៅ​ក្រុង​សីហនុ​ឆ្នាំ​២០២២

​នាយករដ្ឋមន្ត្រី​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​- ក្រុងព្រះសីហនុ ប្រវែង ១៩០​គម​បញ្ជារ​ឲ្យ​សង់​អគារ​សម្រាប់​ប្រជុំ​អាស៊ាន​នៅ​ក្រុង​សីហនុ​ឆ្នាំ​២០២២

កំពង់ស្ពឺ​៖ ក្នុងឱកាស​អញ្ជើញ​ចូលរួម​បើ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ជាមួយ​លោក​ខុង សៀន​យ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា នៅ​ឆ្នាំ​២០២២ នឹង​បើក​កិច្ចប្រជុំ​អាស៊ាន​ជាមួយ​សមាជិក​គ្នាឯង​នឹង​ធ្វើឡើង​នៅ​ខេត្តសៀមរាប ប៉ុន្តែ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន ជាមួយ​ដៃគូ​នឹង​ធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ​។

​ដើម្បី​សម្រួល​សម្ដេច បាន​ឲ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួង​ដែនដី សហការ​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ការបទេស​ខ្មែរ​កសាង​អគារ​ដ៏​ប្រណិត​មួយ នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ដើម្បី​បើក​កិច្ចប្រជុំ​អាស៊ាន នៅ​ឆ្នាំ​២០២២​ខាងមុខ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​បានឲ្យដឹងថា​៖​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ នេះ មាន​ប្រវែង​សរុប ១៩០​គ​.​ម ០១០​ម ដោយ​ត​ភ្ជាប់​ពី​ភូមិ​ទី​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​ទី​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឆ្លងកាត់​រាជធានី​ភ្នំពេញ (​ប្រវែង ៨,៣០​គ​.​ម​) ខេត្ត​កណ្តាល (​ប្រវែង ៩,១០​គ​.​ម​) ខេត្ត​កំពង់ស្ពឺ (​ប្រវែង ៨០,៨០​គ​.​ម​) ខេត្ត​កោះកុង (​ប្រវែង ១,៩២​គ​.​ម​) និង​ខេត្ត​ព្រះសីហនុ (​ប្រវែង ៨៩,៨៩​គ​.​ម​) ដែល​មាន​ទទឹង​តួ​ផ្លូវ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែកជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ហើយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០​គ​.​ម ទៅ ១២០​គ​.​ម ក្នុង​មួយ​ម៉ោង​។​

​ផ្លូវ​ល្បឿន​លឿន​នេះ មាន​រៀបចំ​ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន ២៦៣​កន្លែង ស្ពាន​តូច​ចំនួន ៥​កន្លែង (​ប្រវែង​សរុប ១០៥​ម៉ែត្រ​) ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០​កន្លែង (​ប្រវែង​សរុប ៦.០១៥​ម៉ែត្រ​) និង​សាងសង់​ផ្លូវ​ប្តូរ​ទិស​ចរាចរណ៍​ចំនួន ៦​កន្លែង ផ្លូវ​ប្រសព្វ​ចំនួន ២៨​កន្លែង ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន​ចំនួន ២៣៧​កន្លែង និង​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០​កន្លែង សាងសង់​តំបន់​សេវាកម្ម (​ចំណត​ឈប់សម្រាក​) ចំនួន ៣​កន្លែង ចំណត​រថយន្ត​ចំនួន ១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ ចំនួន ៤​កន្លែង និង​បញ្ជរ​បង់ប្រាក់ ចំនួន ៨​កន្លែង ព្រមទាំង​បំពាក់​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញា​ចរាច​រណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍​ផងដែរ​។​

​គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេ​ម​បូឌាន ភីភី​អេស​អេច​វី អិច​ប្រេស​វ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និង​ផ្តល់​ការប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២.០០០​លាន​ដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយ​គិត​ចាប់ផ្តើម​ពី​ខែ​មីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០២៣​។​

​លោក​រដ្ឋមន្ត្រី​វាយតម្លៃថា​៖​ការ​សាង​ង​សង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ដើម្បី​ជួយ​សម្រួល​ការធ្វើ​ចរាច​រ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ​តាម​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ និង​ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ដ្រ និង​ដង្ហើម​សេដ្ឋកិច្ច ដ៏​សំខាន់​បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​បណ្តាញ​មួយ​ត​ភ្ជាប់​ផ្លូវ​ទូទាំង​ប្រទេស​របស់​ជាតិ និង​អន្តរជាតិ​រាប់ពាន់​គីឡូម៉ែត្រ ជាមួយ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​របស់​មហា​អនុ​តំបន់​មេគង្គ (​បាងកក​-​ភ្នំពេញ​-​ហូជីមិញ​) អនុ​របៀង​សេដ្ឋកិច្ច​ខាងត្បូង (​បាងកក​-​ភ្នំពេញ​-​ត្រពាំង​គ្រៀល​-​ថា​ប៊ូ​លី​ឡាវ​) និង​របៀង​សេដ្ឋកិច្ច​ឆ្នេរ​ខាងត្បូង (​បាងកក​-​ចាំ​យាម​-​ព្រែក​ចាក​-​ហា​ទៀង​-​ណា​ម​កាន​វៀតណាម​) ក៏ដូចជា ត​ភ្ជាប់​ផ្លូវ​ហាយវេ​អាស៊ាន ជាពិសេស ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ ទាំង​៣ របស់​កម្ពុជា (​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ​) ផងដែរ​។​

Filed in: ព័ត៌មានជាតិ