សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​ដកហូត​ម៉ូតូ​ទឹក​ដែល​នៅ​ធ្វើ​សកម្មភាព​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​

ចាប់​ដកហូត​ម៉ូតូ​ទឹក​ដែល​នៅ​ធ្វើ​សកម្មភាព​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​

ខេត្ត​ព្រះសីហនុ​ ៖​ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​រដ្ឋបាល​ព្រះសីហនុ​បាន​និង​កំពុង​ចាត់វិធានការ​ក្តៅ​ទៅ​លើ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​ម៉ូតូ​ទឹក នៅតាម​ឆ្នេរ​អូរ​ឈើទាល ។

​អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បានឲ្យដឹងថា រដ្ឋបាល​ក្រុង បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ បាន​ចុះ​ចាប់​ម៉ូតូ​ទឹក​ចំនួន ៤​គ្រឿង ដែល​ចរាចរណ៍​នៅលើ​ផ្ទៃ​សមុទ្រ បៃ​អូរ​ឈើទាល ដែល​ជា​តំបន់​ហាមឃាត់ ដោយ​នាំយក​មក​រក្សាទុក​នៅ​សាលាក្រុង​។​

​លោក អ៊ី សុខ​ឡេង បញ្ជាក់ថា កន្លង​មក​ម្ចាស់​ម៉ូតូ​ទឹក ដែល​បាន​ផ្តល់​សេវា​ម៉ូតូ​ទឹក សម្រសប់​ឲ្យ​ភ្ញៀវទេសច​រជួល​ជិះក​ម្សា​ន្តក្បែរៗ​ឆ្នេរសមុទ្រ ដែល​ជាទី​តាំង​មាន​ភ្ញៀវទេសចរ​ចុះ​ងូតទឹក​លេង គឺ​ធ្លាប់​បាន​បង្ក​គ្រោះថ្នាក់​ជា​ញឹក​ញ​ប់ដ​ល់​អ្នក​ចុះ​ងូតទឹក និង​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ នៅតាម​ឆ្នេរ​អូរ​ឈើទាល​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង បញ្ជាក់ថា​សាលាក្រុង មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានកំណត់​ទីតាំង​ច្បាស់លាស់​ថ្មី ដើម្បី​ឲ្យ​អាជីវករ ដែល​ជា​ម្ចាស់​ម៉ូតូ​ទឹក ឬ​ប្រកប​អាជីវកម្ម​ផ្តល់​សេវា​ជិះ​ម៉ូតូ​ទឹក​ដល់​ភ្ញៀវ​ជិះ​កម្សាន្ត ឲ្យទៅ​ចត​ម៉ូតូ​ទឹក ដើម្បី​ធ្វើ​អាជីវកម្ម នៅ​ទី​រាំង​ថ្មី ទល់មុខ​ឆ្នេរ​អារី​ស្តុន​ជំនួស​វិញ​។​

Filed in: ព័ត៌មានជាតិ