សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពេល​លោក គីម រស្មី អស់​តំណែង​ជា​មេ​ប៉េអឹម ខេត្តរតនគិរី​បែកធ្លាយ​រឿង​ពុករលួយ​សូកប៉ាន់​រាប់ម៉ឺន​ដុល្លារ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ក្នុង​សំណុំ រឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​វរជន​ខ្មែរ ឈ្មោះ ហង្ស សេរី​ឧត្តម កាលពី​៧ ឆ្នាំ មុន

ពេល​លោក គីម រស្មី អស់​តំណែង​ជា​មេ​ប៉េអឹម ខេត្តរតនគិរី​បែកធ្លាយ​រឿង​ពុករលួយ​សូកប៉ាន់​រាប់ម៉ឺន​ដុល្លារ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ក្នុង​សំណុំ រឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​វរជន​ខ្មែរ ឈ្មោះ ហង្ស សេរី​ឧត្តម កាលពី​៧ ឆ្នាំ មុន

ការិយាល័យ​និពន្ធ យើងខ្ញុំ កាលពីពេលថ្មីៗ​នេះ​បាន​ទទួល​ព័ត៌មាន សេចក្តីរាយការណ៍ ព្រម ទាំង​ឯកសារ​នៃ​សំណុំរឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត វរជន​ខ្មែរ ឈ្មោះ ហង្ស សេរី​ឧត្តម កាលពី​០៧​ឆ្នាំមុន នៅ​ខេត្ត​រតនៈ គិរី ដែល​រហូត​មកដល់ពេលនេះ​ក្រុមគ្រួសារ សាច់ញាតិ សព លោក សេរី​ឧត្តម នៅ​ពុំទាន់​ទទួលបាន​នូវ​យុត្តិអម៌​ពី​ស្ថាប័ន តុលាការ​នៅ​ឡើយ ខណ​:​ជនសង្ស័យ​ដៃដល់​ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី ត្រូវបាន តុលាការ​ដោះលែង​អោយ​រស់នៅ​ដោយ​មាន​សេរីភាព​មក​ដល់ សព្វថ្ងៃនេះ ។​

​តាម​ប្រភព​បាន​រាយការណ៍​ថា ករណី​នេះ​ត្រូវបាន​គេ​(​ក្រុម​សមត្ថកិច្ច និង​តុលាការ​) គ្រប​ទុក​ដែល​គេ​ជឿ​ថា​មាន​ការ​ស៊ុំគ្រលំ​គ្នា​ប្រព្រឹត្ត អំពើ​ពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​បិទបាំង​នៅ​ស្ងៀម ធ្វើ​មិន ដឹង​មិន​ឮ​ពី​សម្រែក​ទាមទារ​រក​យុត្តិធម៌​ពី​ក្រុមគ្រួសារ​ជន​រង គ្រោះ ។​

​ប៉ុន្តែ​នៅពេល​នេះ​រឿង​បែកធ្លាយ​បន្ទាប់ពី​លោក គីម រស្មី មេ PM ខេត្ត​រតនៈគីរី​អស់តំណែង ដែល​គេ​បានដាក់​ការសង្ស័យ​ខ្លាំង ថា​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ការពារ​ជនសង្ស័យ​ដៃដល់​ជា​ឃាតក សម្លាប់ លោក ហង្ស សេរី​ឧត្តម ទើបបាន​ជា​ជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី ដែល​ពលរដ្ឋ​នៅ​ខេត្តរតនគិរី​ទទួលស្គាល់​ថា​ជា​អ្នក​មាន ដ៏​ស្តុកស្តម្ភ និង​មាន​ឥទ្ធិពល​ខ្លាំង​ទើប​អាច​ចេញពី​គុក​បាន និង រស់​នៅ​មាន​សេរីភាព​យ៉ាង​រំភើយ បែបនេះ​។​

​ករណី​នៃ​ការប្រព្រឹត្ត​អំពើ ពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​ក្នុង​សំណុំរឿង ឃាតកម្ម ខាងលើនេះ គេហទំព័រ យើងខ្ញុំ នឹង​បន្ត​ភាគ​អោយបាន ពិស្តារ​នៅពេល​ក្រោយ​ទៀត ។​

​តែ​ឥលូវ​យើង​សូម​លើកយក ដំណើរ​រឿង​ឃាតកម្ម​នេះ​រំលឹក​ត្រួសៗ​ឡើងវិញ​បន្តិច​សិន ដែល​មាន​ដំណើររឿង​ដូចខាងក្រោម​នេះ​
​សមត្ថកិច្ច​បាន​រកឃើញ​សាកសព​ជនរងគ្រោះ លោក ហង្ស សេរី​ឧត្តម នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២​ដែល​ហើម​ស្អុយ​ក្នុង​គូ​ថឡាន ! បាន​កំណត់​មុខសញ្ញា​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ភស្តុតាង​មួយចំនួន​នៅ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ អ៊ាង​ប៊ុន ហេង ហៅ​(​អេង​)​និង​ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី រស់​ក្នុង​ភូមិ​ទេស​អន្លុង ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​ជា​បន្ត លោក អ៉ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​បាន​ចាត់ការ​បន្ត​ហៅ​មនុស្ស​ជា​សាក្សី​មួយ​ចំនួន​ទៀត រួមមាន : *1/​លោក សា​ធ សឿន ហៅ​(​សឿន​ផែនដី​) *2/​ឈ្មោះ ចង​លិ​បតែក មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​វ៉ឺ​ន​សៃ​*3/​ឈ្មោះ គឹ​ង ស៊ា​ង​ឡៃ​មន្ត្រី​អាវុធហត្ថ​ខេត្ត *4/​រស់ សំបូរ មន្ត្រី​នគរបាល​ស្រុក​វ៉ឺ​ន​សៃ *5/​សន​គឹម សែន *6/​តឹង ឌឹ​ក *7/​យ៉ាង ញឹង *8/​ឡេ ហុង​ស៉ឺង ជា​ប្រជាពលរដ្ឋ រួម​នឹង​សាច់ញាតិ​ជនរងគ្រោះ​ចំនួន​ពីរ​នាក់​ផងដែរ ។​

​កាលនោះ ដំណើរការ​រឿង​ឃាតកម្ម​មក​លើ​អ្នក កាសែត​មួយ​រូប​នេះ​ក៏​ស្ថិត​នៅក្រោម​ការស៊ើបអង្កេត​បន្ថែម​ពី លោក សួស ឡា ប្រធាន​តុលាការ​ខេត្ត​រតនៈគីរី​ផងដែរ​តែ​បានអូសបន្លាយ​យ៉ាងយូរ ។ រហូត​ថ្ងៃទី​២ ខែ​សីហា​ឆ្នាំ​២០១៣ តុលាការ​បាន​ជំនុំជម្រះ​ម្តង តែ​មិន​បាន​ប្រកាស​សាលក្រម​ឡើយ ! ។​

​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣​តុលាការ​បាន​ជំនំជម្រះ​ម្តងទៀត​ដោយ​ទំលាក់​លើកលែង​ការចោទប្រកាន់​?!​។ ប៉ុន្តែ​ជនសង្ស័យ​ទាំងពី​នាក់​ប្តី​ប្រពន្ធ​នោះ​ត្រូវ​ជាប់ឃុំ​បណ្តោះអាសន្ន​សិន ដោយ​រងចាំ​ស្តាប់​ខាង​អយ្យការ​សិន ។​

​គួរ​រំលឹក​ផងដែរ​ថា : គ្រា​នោះ​គឺ​ស្រប​ពេល​ប្រទេស​ជាតិ​ទើប​រវល់​មមារ​ញ៉ឹក​កិច្ច​ការងារ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី​ព្រោះ​ទើប​បោះ​ឆ្នោត​រួច​ផង ? ហើយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​ការខ្វះខាត​ទាំង​ជំនួយ​ផ្នែក​ច្បាប់ និង​ទីទាល់ក្រ រួម​ទាំង​ការភ័យខ្លាច​ផង ! ជា​លទ្ធផល​ជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុន​អេង និង​ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី ត្រូវ​តុលាការ​ដោះលែង​អោយ​មាន​សេរីភាព​រហូតដល់​បច្ចុប្បន្ន ។​

​ជុំវិញ​រឿង​អំពើ​មនុស្សឃាត​សម្លាប់​អ្នកកាសែត (​វរៈជន​ខ្មែរ​) លោក ហង្ស សេរី​ឧត្តម​ត្រូវបាន មជ្ឈដ្ឋាន មហាជន​សម្លឹង​មើល​ឃើញ​ថា វា​ជា​រឿង​អយុត្តិធម៌ ! រីឯ លោកស្រី អ៊ឹម ច​ន្នី​ប្រពន្ធ​ជនរងគ្រោះ នឹង​ក្រុម​គ្រួសារ ដែល​ត្រូវ​ឃាតករ​សម្លាប់​បាន​ត្រឹមតែ​ស្រែក​ទ្រហោយំ ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា : លោក ហង្ស សេរី​ឧត្តម អ្នកកាសែត​(​វរជន​ខ្មែរ​)​បាន​ស្លាប់ ហើយ​រក​ឃើញ​សព​នៅ​ថ្ងៃទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១២ រហូតដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​ជាង​៧​ឆ្នាំ​ហើយ​។ តែ​ឃាតករ នៅតែ​មាន​សេរីភាព មិន​អាច​រកឃើញ !!? ក្នុងនាម​ខ្ញុំ​ជា​អ្នកសារព័ត៌មាន​មួយរូប​បំរើ​ការងារ​នៅក្នុង​ខេត្ត​រតនគិរី ! សូម​បួងសួង​ឧទ្ទិស​ដល់ ទេព្តា អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី លោក តា ខាំ​ឡែន លោក តា​ជួង រួម​នឹង​ព្រលឹង លោក ហង្ស សេរី​ឧត្តម មេត្តា​ប្តឹង​យមបាល​និង​យមរាជ អោយ​ឆាប់​រកឃើញ​ឃាតករ​ដ៏​សាហាវឃោឃៅ​ដែល​សម្លាប់​អ្នកកាសែត​ផង ៕ សូម​ប្រិយមិត្ត​រង់ចាំ​តាម​បន្ត​ភាគ នៃ​សំណុំ រឿង ដ៏​អាថ៌កំបាំង​១​នេះ ៕

 

Filed in: ព័ត៌មានជាតិ