សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប​ក្លឹប​អេស​ស៊ី​(SC)​សៀមរាប​ត្រូវ​មាន​បញ្ជារ​តាំង​ពី​ឧបនាយរដ្ឋមន្ត្រី​អគ្គ​ស្នងការ​នគរបាល​ជាតិ​ផង​ចៅហ្វាយខេត្ត​ផង​ទើប​ធើ​បាន​!

​បង្ក្រាប​ក្លឹប​អេស​ស៊ី​(SC)​សៀមរាប​ត្រូវ​មាន​បញ្ជារ​តាំង​ពី​ឧបនាយរដ្ឋមន្ត្រី​អគ្គ​ស្នងការ​នគរបាល​ជាតិ​ផង​ចៅហ្វាយខេត្ត​ផង​ទើប​ធើ​បាន​!

ខេត្តសៀមរាប ៖ នៅក្នុង​អាណាចក្រ​ខេត្ត​សៀមរាប​មាន​ក្លឹប​ខារ៉ាអូខេ​មួយ​ឈ្មោះ​អេស​ស៊ី «SC» ដែល​ជាប់​សង្ស័យ​ថា​ជា​កន្លែង​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ពង្វក់​យុវជន​ខ្មែរ​។

​ទោះបី​យ៉ាងណា​ការបង្ក្រាប​ក្លឹប​មួយ​នេះ​គឺ​ទុក​រហូត​ដល់​យប់​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ​២០១៩​ទើប​មាន​ការបើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន ក្នុង​ទីតាំង​ក្លឹប ខារ៉ាអូខេ​មួយ​កន្លែង យីហោ​អេស​ស៊ី «SC»​ដែល​មាន​ទីតាំង ស្ថិតនៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ឃាត់​បាន​មនុស្ស ៣០​នាក់ ។​

​មូលហេតុ​ត្រុវបាន លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​កាសែត​ឲ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ និង​នាយ​ឧត្តម សេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តម​សេ នី​យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ។​

​បន្ថែម​លើ​នេះ​ទៀត​ក្នុង​ការអនុវត្ត​ជាក់ស្តែង​ជាក់​ត្រូវ​មាន​ការបញ្ជាពី​លោ​ក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​, លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ស្ថិត​ក្រោម​ការសម្របសម្រួល​ពី លោក ថេង សំណាង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ថែមទៀត ។​

​មាន ន័យ​ថា​ការបង្ក្រាប​បទល្មើស​មួយ​គឺ​ត្រូវមាន​ភ្លើង​ខឿវ​ពី​មេ​ជាន់ខ្ពស់​ទើប​ហ៊ាន​បង្ក្រាប​បោះ​ទោះបី​ច្បាប់​បើក​ច្រក​ឲ្យធ្វើ​ក៏​ដោយ​ព្រោះ​វា​ខ្លាច​ដូច​សម្តេច​ក្រឡាហោម​សខេង​ថា​មាន​សមត្តកិច្ច​ចូល​ដៃ​ជាមួយ​ក្លឹប​រ៉ុ​ក​។​

​ការបង្ក្រាប​ទីតាំង​ខារ៉ាអូខេ SC ដែល​សង្ស័យ​ថា​ប្រើប្រាស​គ្រឿងញៀន​នេះ​កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន​មនុស្ស​៣០​នាក់ (​ស្រី​០៧​នាក់​) ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន ២១​កញ្ចប់​, ថ្នាំញៀន អិច​ស្តា​ស៊ី​៩​គ្រាប់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

Filed in: សន្តិសុខសង្គម