សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយខេត្ត​សៀម​រាម​រាប គ្រោង​ជូ​ប​ជុំ​បាយ​សាមគ្គី​ជាមួយ​អ្នកកាសែត​នៅក្នុង​ខេត្ត​សៀមរាប បន្ទាប់​ពី​ដៀល អ្នក កាសែត​មួយចំនួន​ថា​ជា​កាសែត​ជជុះ​

​ចៅហ្វាយខេត្ត​សៀម​រាម​រាប គ្រោង​ជូ​ប​ជុំ​បាយ​សាមគ្គី​ជាមួយ​អ្នកកាសែត​នៅក្នុង​ខេត្ត​សៀមរាប បន្ទាប់​ពី​ដៀល អ្នក កាសែត​មួយចំនួន​ថា​ជា​កាសែត​ជជុះ​

សៀមរាប ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​អ្នកកាសែត​ប្រចាំ​នៅ​ខេត្ត​សៀម រាបបាន​អោយដឹងថា តាមរយ​: លោក លីវ សុខុន ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​ថា លោ​ក​រំពឺង​យ៉ាងមុត មាំ​ថា លោក​អភិបាលខេត្ត​សៀមរាប នឹង​ឈប់​ហៅថា អ្នក កាសែត​ជជុះ​ទៀតហើយ ក្រោយពេល​រូប​លោក​រៀបចំ​កម្មវិធី ជួប​ជាមួយ​អ្នកកាសែត បើក​សិក្ខាសាលា​មួយ​សម្រាប់​អ្នក កាសែត នៅ ក្នុង​ខេត្ត​សៀមរាប​នា​ចុង​ខែ​មីនា​ខាងមុខនេះ ។​

​លោក លីវ សុខុន បានបញ្ជាក់​ថា អ្នកកាសែត​ទាំងអស់​ត្រូវ​ប្រកាន់​ជំហរ គោរព​ក្រមសីលធម៌ វិជ្ជាជីវ​: ។ ត្រូវ​ស្វែងរក​ប្រភព​អោយ​បាន ច្បាស់លាស់​មុនពេល​ចេញ​ផ្សាយ ចៀសវាង​ការវាយប្រហារ ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ ។ ការ​ចេញ​មុខ​មក​បញ្ជាក់រប​ស់លោក លីវ សុខុន ឝឺ​បន្ទាប់ពីលោក ទៀ សីហា អភិបាល ខេត្តសៀមរាប​បាន​ប្រកាស​ដោយ​ចំហរ​ថា លោក​នៅតែ​និយាយ​ពាក្យ​ថា អ្នកកាសែត​មួយចំនួន​ជា​កាសែត​ជជុះ ។​

​ការលើកឡើង​របស់​លោក ទៀ សីហា បែបនេះ​គឺ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ភាព​ក្នុង​ការបើក​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​សំរាប់​អនុត្ត​ឆ្នាំ​២០១៩ របស់ រដ្ឋបាល​ខេត្ត​សៀមរាប​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ។ ជាមួយគ្នា​នេះ​ផង​ដែរ​លោក អភិបាលខេត្ត​សៀមរាប​ក៏បាន អរគុណ​ចំពោះ​អ្នកកាសែត​ដែល​បាន​វាយប្រហារ​មកលើ​រូប លោក ។ តែ​លោក​បញ្ជាក់ថា​មិនមែន​ទាំងអស់​នោះ​ទេ ។​

​បន្ទាប់មក​ក៏​កើតមាន​ប្រតិកម្ម​ពី​អ្នកកាសែត និង​បណ្តាញ សង្គម facebook បាន​វាយប្រហារ​ធ្ងន់ៗ​លើ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​ទើប​ចូលកាន់​តំណែង ថ្មីៗ ។​

​ចំពោះ​ការរំពឹងទុក​របស់​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​ថ្លែងប្រាប់ អ្នកកាសែត​នៅ​ក្នុង​ខេត្ត​សៀមរាប​ថា​លោក អភិបាលខេត្ត​សៀមរាប​គ្រោង​រៀបចំ​កម្មវិធី​ជួបជុំ​ជាមួយ​អ្នកកាសែត​នៅ​ចុង ខែ​មីនា​នេះ​។ ការិយាល័យ​និពន្ធ យើងខ្ញុំ​មិនអាច​សុំ ការបំភ្លឺ​ពី​លោក លីវ សុខុន ដើម្បី​បញ្ជាក់​អំពី​កាលបរិច្ឆេទ នៃ​ការជួបជុំ​អ្នកកាសែត​នេះ បានទេ ព្រោះ​ទូរស័ព្ទ​របស់​លោក ឆ្លើយថា មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ ។​

​ឯ​ខាង​រដ្ឋ បាល​សាលាខេត្ត​សៀមរាប ការិយាល័យ​និពន្ធ​យើង​ពី​មាន លេខ​ទូរស័ព្ទ​របស់​លោក​អភិបាលខេត្ត ឬ អ្នកនាំពាក្យ​សាលា ខេត្តសៀមរាប ដើម្បី​សុំ​ការបញ្ជាក់​អំពី​ការអះអាង​របស់​លោក ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ទេ ៕

 

Filed in: ព័ត៌មានជាតិ