សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការដោះស្រាយបញ្ហា ត្រូវធ្វើនៅលើតុចរចា ក្នុង សភា មិនអាចធ្វើតាមចិញ្ចើម ថ្នល់បានទេ

ការដោះស្រាយបញ្ហា ត្រូវធ្វើនៅលើតុចរចា ក្នុង សភា មិនអាចធ្វើតាមចិញ្ចើម ថ្នល់បានទេ

សម្តេចអគ្គ មហាសេនា​បតី តេជោហ៊ុន សែន​បានប្រកាស​ឱ្យដឹងថាៈ រាជរដ្ឋា​ភិបាល ពុំបាន​ស្នើឱ្យ​មាន​អាជ្ញា កណ្តាល ពីមន្ត្រីអង្គ​ការ​​សហប្រជាជាតិ សម្រាប់ការចរចា រវាងគណបក្សប្រជា ជនកម្ពុជា ជាមួយគណបក្សសង្គ្រោះ ជាតិនោះទេ និងបានប្រកាស​ជំហរ​ថាៈ ការដោះស្រាយបញ្ហានយោបាយ គឺលើ តុចរចាមិនមែនតាមចិញ្ចើមថ្នល់ទេ ។

នៅក្នុងពិធីសម្ភោធ ភូមិកុមារ SOS អន្តរជាតិក្នុងខេត្តក្រចេះ កាលពី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២១០៤ សម្តេចតេជោថ្លែងឱ្យ​ដឹង​ថាៈ ក្នុងជំនួប ជាងបីម៉ោងជាមួយខ្ញុំ លោក Surya Prassad Subedi បានលើកស្នើសុំធ្វើ ជាអាជ្ញាកណ្តាលពីរលើក ។ ប៉ុន្តែខ្ញុំ បាន​ឆ្លើយតបថាៈអត់ទេ កម្ពុជាចាស់ ទុំ ហើយមិនចាំបាច់បរទេសណាដឹក ដៃឱ្យជួបគ្នាទេ យើងមានលទ្ធភាពជួប គ្នាបានទេតើ ។

សម្តេចតេជាបានមាន ប្រសាសន៍ឱ្យដឹងថា ៈ លោកស៊ូប៊ែឌី បាននិយាយថាៈឱ្យគាត់ធ្វើអ្វី? ។ខ្ញុំបាន ប្រាប់ទៅលោក Surya Prassad Subedi ថាៈឱ្យប្រាប់គណបក្សសង្គ្រោះ ជាតិចូលសភាទៅ ខ្ញុំបានប្រាប់តែ ប៉ុណ្ណងឹទេតើ ខ្ញុំមិនបានស្នើឱ្យគាត់ធ្វើ អាជ្ញា​កណ្តាលឯណា ។ ទាក់ទងនឹង តួនាទីអាជ្ញាកណ្តាល សម្រាប់ដោះ ស្រាយបញ្ហានយោបាយ ក្នុងប្រទេស សម្តេចតេជោបានមានប្រ​សាសន៍ ពន្យល់ថាៈអាជ្ញាកណ្តាលបើត្រូវធ្វើ គឺ ព្រះរាជតួនាទីរបស់ព្រះករុណា ព្រះ មហាក្សត្រ ជាទីសក្ការៈរបស់យើង ប៉ុន្តែបើនៅ​គម្លាតគ្នាឆ្ងាយពេក កុំរំខាន ព្រះមហាក្សត្រនាំបរាជ័យ រង់ចាំគណ បក្សទាំងពីរស្រុះស្រួលគ្នា ជិតបញ្ចប់ បញ្ហា ហើយចាំទៅគាល់​ព្រះមហា ក្សត្រថ្វាយព្រះរាជតួនាទី ផ្សះផ្សាទៅ ព្រះមហាក្សត្រទៅ ។

សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មាន ប្រសាសន៍ថាៈ ខ្ញុំមិនបានស្នើសុំអ្នករាយ ការណ៍ពិសេសទេ បើសារព័ត៌មាន​ណា​ផ្សាយខុស សុំបញ្ជាក់សំដីខ្ញុំឡើងវិញ ព្រោះកម្ពុជា មិនទាន់ដល់ដំណាក់កាល ដែលត្រូវឱ្យបរទេសដឹកដៃទេ យើងនៅ និយាយ​គ្នាបានទេតើ ត្រូវគ្នាមិនត្រូវគ្នា និយាយគ្នាទៅ កុំប្រើហិង្សា ហើយ ហិង្សាកន្លងទៅ អ្នកណាទទួលខុសត្រូវ នូវអំពើហិង្សានោះ សូម​កុំមើលតែឈើ មួយដើមៗ ត្រូវមើលព្រៃទាំងមូល (បញ្ហា) ចាប់ផ្តើមពីអ្វីអ្នកណាបង្ក ហេតុ? ។

ទាក់ទងទៅនឹងការដំឡើង ប្រាក់បៀវត្សរ៍ជូនកម្មករ សម្តេចតេជោ បានមានប្រសាសន៍ថាៈ ចំណែករឿង បៀវត្សរ៍កម្មករត្រូវនៅដាច់​ដោយឡែក អត់មកឡូកឡំនយោបាយទេ ប៉ុន្តែមេ ដឹកនាំបក្សប្រឆាំងនាំគ្នា ទៅបំផុស តាមរោងចក្រ ចូលក្នុងរោងចក្រគេៗ មិន​ចេញ​មកគំរាមគេ វាយកម្ទេចទ្វារ រោងចក្រគេ អ្នកណាជាអ្នកទទួលខុស ត្រូវ? ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ខ្ញុំបាននិយាយ​ប្រាប់លោកស៊ូប៊ែឌីថា ៖ បើនិយាយឱ្យត្រឹមត្រូវតាមច្បាប់ ការ ចូលគាស់ទ្វារបំផុស​បំផុល ក្នុងរោងចក្រត្រូវចាប់ខ្លួនភ្លាម ព្រោះនេះជាបទ ល្មើសជាក់ស្តែង ប៉ុន្តែយើងទុកថ្លៃ សន្ទនាខាងនយោបាយ យើងមិនចាប់ ខ្លួន​ទេ ពេលចូលតុលាការក៏មិនបាន ចេញដីកាឃុំខ្លួនដែរ សុំឱ្យយល់ផង សុំទៅគិតទៅ ។

សម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែន ក៏បានមានប្រសាសន៍ រំលឹកពីលទ្ធផល នៃការចរចា រវាង សម្តេច ជាមួយមេដឹកនាំ​គណ​បក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែ កញ្ញាឆ្នាំ២០១៣ផងដែរ តែមេដឹកនាំ គណបក្សសង្គ្រោះជាតិ បានប្រែក្រ ឡាស់ ។​សម្តេចតេជោបានលើកឡើង ថាៈ បើចាំបាច់(លទ្ធផលនៃការចរចា នោះ) ត្រូវបង្ហោះគ្រប់វេបសាយទាំង អស់ ដែលគេបានទទួល​រួច​ហើយ នូវ បីចំណុច ទី១-គឺឈប់ទាមទារបង្កើត គណៈកិម្មការឯករាជ្យ ស្វែងរកការពិត នៃភាពមិនប្រក្រតី នៃការបោះឆ្នោត ទី២-គឺទទួលស្គាល់លទ្ធផល៦៨ និង ៥៥ និងទី៣-គាំទ្រសម្តេចហ៊ុនសែន ធ្វើជា នាយករដ្ឋមន្ត្រី ។ សម្តេចតេជោនាយក រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍បញ្ជាក់ថា ៈ នេះជាចំណុចច្បាស់ណាស់ ក្នុងកំណត់ ហេតុត្រឹមត្រូវ នៃការចរចារវាងគណ បក្សប្រជាជនកម្ពុជា និង​គណបក្ស សង្គ្រោះជាតិ ប៉ុន្តែពេលចេញពីកិច្ច ប្រជុំ មេបក្សសង្គ្រោះជាតិបែរជាទាម ទារឱ្យខ្ញុំចុះចេញពីតំណែង ឱ្យបោះ ឆ្នោតឡើង​វិញ គេទៅនិយាយចំពោះ អ្នកគាំទ្រផ្សេង មកនិយាយជាមួយ យើងផ្សឹង ហើយបើសុំវិញ គឺសុំធ្វើ ប្រធានសភា ។ ខ្ញុំបានប្រាប់ថា វាមិន ដែលមាននៅលើពិភពលោក បក្ស ប្រឆាំងសំឡេងភាគតិច ធ្វើប្រធាន សភា ហើយសមាជិកគណៈអចិន្ត្រៃយ៍ សភាស្មើគ្នា វានឹងធ្វើឱ្យគាំងរាជរដ្ឋា ភិបាល ។ ការទាមទារនៅទីនេះគឺចង់ ធ្វើប្រធានសភា និងសមាជិកគណៈ អចិន្ត្រៃយ៍សភាស្មើគ្នា មិនមែន ទាមទារ ភាពមិនប្រក្រតី នៃការបោះឆ្នោតនោះ ទេ ។ឥឡូវសួរថាៈការចរចាទៅមុខ បានទៀតប្ញុអត់? បានបើបើកន្លងមក ដើរបាន ទៅមុខទៀត គង់តែទៅបាន ទេ កុំឆ្ងល់ពេក ហើយធ្វើឱ្យត្រឹមត្រូវ តាមច្បាប់ ធ្វើខុសច្បាប់គឺមានរឿង។ ទាក់ទងនឹងពេលបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៥ នៃរដ្ឋសភា នាពេលកន្លងមក សម្តេចតេជោបាន លើកឡើងថាៈ គេចោទកម្លាំងប្រដាប់ អាវុធ ជាអ្នកលួចសន្លឹកឆ្នោត ក្នុងពេល ជាមួយគ្នា គេប្រកាសថាៈកម្លាំងប្រ ដាប់អាវុធ៧០% បោះឆ្នោតឱ្យខ្លួន ។  ម្តេចក៏ឆ្កួតឡប់អញ្ចឹង? ហើយថា ៖ គណបក្សប្រជាជន លួចសន្លឹកឆ្នោត វាមិនត្រឹមត្រូវទេ ព្រោះមិនដែលលួច តាំងពី៩០អាសនៈ មកនៅ៦៨អាសនៈ ទេ បើលួចបានគេលួចឱ្យច្រើនជាង៩០ អាសនៈ ។

សម្តេចតេជោនាយករដ្ឋ មន្ត្រី បានមានប្រសាសន៍ឱ្យដឹងផងដែរ អំពីយុទ្ធសាស្ត្រ របស់គណបក្សប្រឆាំង ដែលប្រើប្រាស់កម្លាំងប្រ ជាជន ធ្វើ បាតុកម្ម ដើម្បីដាក់សម្ពាធទៅលើតុ ចរចា ការជួបចរចាជាមួយមេដឹកនាំ គណបក្សសង្គ្រោះជាតិថាៈ ថ្ងៃចរចា ខ្ញុំប្រាប់ថា យកបាតុកម្មសង្កត់តុចរចា វាខុសហើយ កុំថា១ម៉ឺនប្ញុពីរម៉ឺន សូម្បី តែ១០ម៉ឺនក៏វានៅតែតិចដែរ ប្រៀប ធៀបទៅនឹងប្រជាជន ១៤ លាននាក់ ។ ម៉្យាងទៀត ប្រជាជនបានបញ្ចោញមតិ និងឆន្ទៈហើយ តាមរយៈការបោះឆ្នោត ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។

សម្តេច តេជោបានមានប្រសាសន៍ពន្យល់ថា ៈ គេលើកឡើងថាៈឆន្ទៈប្រជាជនៗ ប៉ុន្តែ មិនគិតពីឆន្ទៈ អ្នកគាំទ្រគណបក្ស កាន់ អំណាចទេប្ញុ? ឱ្យវាគិតដល់គេ ឯងផង។ បើអ្នកគាំទ្រគណបក្សប្រជា ជនបញ្ចោញឆន្ទៈម្តង តាមរយៈបាតុកម្ម ដែរ បើមិនរត់ប្រាស អាយុ តែខ្ញុំមិនឱ្យធ្វើ ទេ តែបើសិនជាចង់ធ្វើនេះក៏ជាសិទ្ធិ របស់ប្រជាពលរដ្ឋដែរ តែខ្ញុំគ្រាន់តែ អង្វរករយកល្អ គឺកុំដល់តែឃើញគេកុំ ឯងនេះវាឡើងចាងអញ្ចឹង ឃើញខ្លា ក្រាបកុំថាខ្លាសំពះ ឃើញដេកគងថ្ងាស់ កុំថាគេដេកទ្រមក់ មិនមែនទេគ្រាន់ តែថាគេទុកពេល ប៉ុណេ្ណាះ ។ ទាក់ទង នឹងការធ្វើបាតុកម្ម និងសំណើផ្សេងៗ ដើម្បីឱ្យសម្តេចចុះចេញពីតួនាទី ជា នាយករដ្ឋមន្ត្រីស្របច្បាប់ ដែល ផ្ទុយ  រដ្ឋធម្មនុញ្ញ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន បានមានប្រសាសន៍ បញ្ជាក់ថាៈ ព្រះរាជាណាចក្រកម្ពុជា មានរដ្ឋធម្ម នុញ្ញ ហើយការធ្វើខុសរដ្ឋ ធម្មនុញ្ញ គឺស្មើនឹងធ្វើរដ្ឋប្រហារដែល មិនអាចអត់អោនឱ្យបាននោះទេ ។

សម្តេចតេជោ មានប្រសាសន៍ថាៈ“ ប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញ មិន អាចធ្វើខុសរដ្ឋធម្មនុញ្ញបានទេ ធ្វើខុស ពីរដ្ឋធម្មនុញ្ញស្មើនឹង​ធ្វើរដ្ឋប្រហារ” ។ បញ្ហាសំខាន់របសយើង គឺត្រូវធ្វើ យ៉ាងណា ឱ្យសេដ្ឋកិច្ចរបស់គ្រួសារ របស់សហគមន៍ និងរបស់ជាតិទាំង មូល សាលារៀន នៅបន្តបង្រៀន មន្ទីរពេទ្យនៅដំនើរការ ចរាចរនៅដំ ណើរការធម្មតា ពន្ធដារត្រូវបង់ ប្រាក់ ខែត្រូវបើក ដែលវាជារឿង​ធម្មតារបស់ ប្រទេស ។ សម្តេចតេជោហ៊ុន សែន បានលើកជាឧទហរណ៍មកពន្យល់ថា ៈ ការលើកយោបល់ឱ្យព្រះករុណា ព្រះ មហាក្សត្រ ដាក់រាជ្យដើម្បីមកធ្វើជា នាយករដ្ឋមន្ត្រី ការផ្តល់យោបល់ឱ្យ បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន គឺជា ទង្វើផ្ទុយនឹងរដ្ឋ ធម្មនុញ្ញ ទាំងអស់ ដែល មានតម្លៃ ស្មើនឹងរដ្ឋប្រហារមិនអាច ទទួលយកបានទេ។ ខ្ញុំសូមបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រ របស់យើង ព្រះអង្គ មិនលុះទៅដោយការញុះញង់ ណាមួយទេ ទោះបីជាមានមតិលើក ឡើងថា ត្រូវបង្កើតរដ្ឋាភិបាលបណ្តោះ អាសន្នមួយ ហើយយាងព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ដាក់រាជ្យមកធ្វើ ជានាយករដ្ឋមន្ត្រីក្តី ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សំ ដៅទៅលើអ្នកគាំទ្រគណបក្ស ប្រជា ជនកម្ពុជា និងប្រជាពលរដ្ឋទូទៅថា “បងប្អូន អ្នកបោះឆ្នោតឱ្យ គណ បក្ស ប្រជាជនកម្ពុជាទាំងឡាយ ហើយបង ប្អូនទាំងឡាយ ដែលមើលឃើញអំពី សកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ត្រូវ ត្រៀមខ្លួន ដើម្បីប្រឆាំងតបជាមួយ ទង្វើទាំងឡាយ ដែលខ្វះការទទួលខុស ត្រូវ និងមានចរឹតជារដ្ឋប្រហារ មាន ចរឹតផ្តួលរំលំ ដែលមិនអាច ទទួលយក បានទេ” ។

សម្តេចតេជោបានមាន ប្រសាសន៍បញ្ជាក់ ពីដំណោះស្រាយ ថាៈ ការដោះស្រាយបញ្ហាត្រូវធ្វើនៅ លើតុចរចានៅក្នុងសភា មិនអាច ធ្វើ តាមចិញ្ចើមថ្នល់បានទេ ហើយបញ្ហា សំខាន់នៅទីនេះរបស់យើង គឺជីវភាព នយោបាយ សង្គមដំណើរការជាធម្មតា ។ នៅទីនេះ មិនមែនអេហ្សីប មិនមែន លីប៊ីប្ញុក៏ទុយនេស៊ីដែរ ហើយនៅគ្រប់ ទីកន្លែង អ្នកដែលមិនគាំទ្រទង្វើអាក្រក់ ចាប់ប្រទេសធ្វើជាចំណាប់ ខ្មាំងនេះ សូមងើបឈរឡើងត្រៀមខ្លួន បើគេ ហ៊ានប្រថុយ យើងនឹងដោះស្រាយ ។ សម្តេចតេជោ បានព្រមានថាៈសកម្ម ភាពណា ដែលហួសហេតុ រាជរដ្ឋាភិ បាលនឹងចាត់វិធានការ ហើយមិនមែន ជាការគំរាមទេ តែនេះគឺជាការអនុវត្ត ច្បាប់ ការអនុវត្តការពារ រដ្ឋ ធម្មនុញ្ញ ។ រាជរដ្ឋាភិបាល បានបណ្តោយប៉ុន្មានខែ ហើយ ល្មមហើយ បានហើយ ការចូល សភា ប្ញុមិនចូលជារឿងរបស់គណបក្ស សង្គ្រោះជាតិ ។ សម្តេចតេជោនាយក រដ្ឋមន្ត្រី បានប្រដូចការមិនចូលសភា ដោយ អ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ទៅ នឹងសិស្សមួយថ្នាក់ ចុះឈ្មោះចូលរៀន មានចំនួន១២៣នាក់ ហើយថ្ងៃចូលរៀន កូនសិស្សចូលរៀន ៦៨នាក់៥៥នាក់មិនបានចូល រៀន មិន បានលុបឈ្មោះទេ ប៉ុន្តែបើគាត់សុំលុប ឈ្មោះខ្លួនឯង ជារឿងមួយផ្សេងទៀត ហើយ តែគាត់មិនបានលុបឈ្មោះ ដូច្នេះ កូនសិស្សនៅតែ១២៣នាក់ដដែល ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកឡើងវិញ ផងដែរ អំពីបំណងរបស់សម្តេចសម្រាប់ ការផ្សះ​ផ្សារជាតិ ដោយបានធ្វើការចុះ ហត្ថលេខាស្នើទៅព្រះមហាក្សត្រ ដើម្បី លើកលែង​ទោស​លោក សម រង្ស៊ី កាល ពីថ្ងៃទី១២​ខែ​កក្កដា ឆ្នាំ២០១៣ ទាំង ទឹកភ្នែក នៅពេលដែលបិតារបស់ សម្តេចបានទទួលមរណភាព ដើម្បី​ឱ្យ លោក សម រង្ស៊ី ចូលរួមការបោះ​ឆ្នោត ដែលធ្វើនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ប៉ុន្តែពេលនេះលោក សម រង្ស៊ី មិនដែលនិយាយ យោងដល់ការ បង្រួបបង្រួម​ជាតិទេ ហើយចង់ផ្តួលរំលំ រដ្ឋាភិបាលទៅវិញ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី