សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង​ភាពអាម៉ាស​រឿង​ប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី​ខ្មែរ​ប្រជាជន​ជន​ជប៉ុន​រៃអង្គាសប្រាក់​ជួយ​គ្រួសារ​ជនរងគ្រោះ​!

សង​ភាពអាម៉ាស​រឿង​ប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី​ខ្មែរ​ប្រជាជន​ជន​ជប៉ុន​រៃអង្គាសប្រាក់​ជួយ​គ្រួសារ​ជនរងគ្រោះ​!

សៀមរាប ៖ ប្រទេស​និង​ប្រជាជន​ជប៉ុន​នា​ពេលកន្លងមក​ធ្លាប់តែ​បន្សល់​នូ​កេរ្តិ៍ឈ្មោះ​ល្អ​សម្រាប់​ប្រជាជន​និង​ប្រទេស​កម្ពុជា​ដូចជា​កសាង​សាល​រៀន​និង​ហេដ្ឋារចនាសម្ព័ន​ផ្សេងៗ​ពិសេស​គឺ​វត្តមាន​លោក​ស៊ូ​ស្ហី​អាកា​ស៊ីប្រមុខ​អ៊ុនតាក់​ដឹកនាំ​ការរៀបចំ​បោះឆ្នោត​សកល​លើក​ទី​១​ឆ្នាំ​១៩៩៣​នៅ​ស្រុក​ខ្មែរ​។

​តែ​ថ្មីៗ​នេះ​តាមរយៈ​ការប្រព្រឹត្ត​ឧក្រឹដ្ឋ​កម្ម​បង្កឡើង​ដោយ​ជនជាតិ​ជប៉ុន​៣​នាក់​ចាប់​បាន​២​នាក់​ដោយ​ចាក់​និង​អា​រករ​សម្លាប់​អ្នក​បើក​ឡាន​តាក់ស៊ី​ដើម្បី​បន្លន់​ឡាន​នៅលើ​កំណាត់​ផ្លូវជាតិលេខ​៦ ត្រង់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ស្ថិត​ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បាន​បង្កក្តី​អាម៉ាស​បង្កភាព​តក់ស្លុ​តដល់​ជនជាតិ​ខ្មែរក៏​ដូចជ​ប៉ុន​ផ្សេងទៀត​ដែល​ស្រលាញ់​តែ​អំពើ​ល្អ​នៅ​ស្រុក​ខ្មែរ​។​

​ដើម្បី​ជួយ​លុបលាង​ក្តី​អាមាស ចំពោះ​កំហុសឆ្គង​ធ្ងន់ធ្ងរ​របស់​បុគ្គល​ពីរ​នាក់​ជា​ជនរួមជាតិ​ជប៉ុន​នៅ​ស្រុក​ខ្មែរ​នេះ​ថ្មីៗ​នេះ​គឺ​បានឃើញ ជនជាតិ​ជប៉ុន​ផ្សេងទៀត​បាន​ចេញ​សុំទោស និង​ខ្លះទៀត​បាន​រៃ​អង្គាស​ប្រាក់​បរិច្ចាក​..!​ដល់​ការស្លាប់​របស់​បុរស​អ្នក​រត់​តាក់ស៊ី​ដែល បាន​បន្សល់ទុក​នូវ​ភរិយា និង កូនៗ​ចំនួន ៤ នាក់​ឲ្យ​កំព្រា​ឪពុក​។​

​ដើម្បី​ជួយ​ដល់​គ្រួសារ​បុរស​អ្នករត់​តាក់ស៊ី​នេះដែរ ការ​រៃអង្គាស​មួយ​បាន​ធ្វើឡើង​តាមរយៈ​វិបសាយ​មួយ​ឈ្មោះ​ហ្គោ​ហ្វា​ន់​មី​( GoFundMe )​ដែល​ផ្ដួចផ្ដើម​ដោយ​គណនី​មួយ​ឈ្មោះថា Michael Hartzsch​។​

​គោលដៅ​នៃ​ការ​រៃអង្គាស​គឺ​គេ​បាន​កំណត់​ត្រឹម ២ ពាន់​ដុល្លារ ដែល​បច្ចុប្បន្ន​នេះ​គឺ​មាន​អ្នក​បរិច្ចាគ​បាន​ចំនួន ១ ៥៤០ ដុល្លារ​ហើយ ដោយ​ទទួលបាន​ពី​អ្នក​បរិច្ចាគ​ចំនួន ៤២ នាក់​។ ក្នុង​ចំណោម​អ្នក​ដែល​បាន​បរិច្ចាគ គេ​សង្កេតឃើញថា​មាន​ភាព​ច្រើន​គឺជា​ជនជាតិ​ជប៉ុន​ផ្ទាល់​តែម្ដង រួម​នឹង​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ផង​ដែរ​។​

​ដោយឡែក​ជនជាតិ​ជប៉ុន​នៅ​ស្រុក​ខ្មែរ​លោក កុ​អ៊ិ​ជិ តា​គូ​ម៉ា បាន​ឲ្យ​កាសែតដឹងថា ក្នុងនាម​ជនជាតិ​ជប៉ុន លោក​សូម​ចូលរួម​រំលែក​ទុក្ខ​នៃ​ក្រុម​គ្រួសារ​ជនរងគ្រោះ ។​លោក កុ​អ៊ិ​ជិ តា​គូ​ម៉ា បន្ដថា «​ខ្ញុំ​មាន​សេចក្ដី​រន្ធត់ និង​ឈឺចាប់​បំផុត​ចំពោះ​ហេតុការណ៍​នេះ​។ ខ្ញុំ​មាន​សេចក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​ក្រុម​មួយ​ក្ដាប់​តូច ដែល​ជា​ជនជាតិ​ជប៉ុន ដូច​ពួកយើង​ដឹង​នេះ ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ជំនឿ​ចិត្ត និង​មិត្តភាព​ដ៏​រឹងមាំ​អស្ចារ្យ​របស់​ប្រទេស​ជប៉ុន និង​កម្ពុជា​។ អ្វីៗ​ដែល​យើងខ្ញុំ​ទាំងអស់​គ្នា​អាច​ធ្វើបាន​នាពេលនេះ គឺ​ការឧបត្ថម្ភ​ជា​ថវិកា​មួយចំនួន​ដល់​ការសិក្សា​របស់​កូនៗ​នៃ​ជនរងគ្រោះ ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ការសិក្សា និង​កសាង​អនាគត​ដ៏​ភ្លឺស្វាង​របស់​ពួកគេ​»​។​

​ដោយហេតុនេះ ប្រជាជន​ជប៉ុន កំពុង​រស់​នៅ​កម្ពុជា ក៏​បាន​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ ដោយ​ចាប់ផ្ដើម​ប្រមូល​ថវិកា​ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​។ តែ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា​នេះ មាន​ប្រជាជន​ជប៉ុន​ប្រមាណ​ជាង ១៥០​នាក់​ហើយ បាន​ចូលរួម​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន ហើយ​គេ​រំពឹងថា នឹង​មាន​ប្រជាជន​ជប៉ុន​ជា​ច្រើន​ទៀត នឹងចូលរួម​មូលនិធិ​នេះ មុន​ថ្ងៃ​យកទៅ​ប្រគល់ជូន​គ្រួសារ​ជនរងគ្រោះ នា​ខែ​មេសា​ខាង​មុខ​។​

Filed in: ព័ត៌មានជាតិ