សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រោមលេស​ស​អភិវឌ្ឍន៍​ផែ​ទូក​ផ្កាយ​ពីរ​កូប្រ​សារលោក​ទៀ​វិញ​មេ​ទព័​ជើងទឹក​ចាក់រំលោភ​ដី​សមុទ្រ​ជិត​២​ហិកតា​រក​ចំណូល​បាន​ជិត​១០០​លាន​ដុល្លារ​អាមេរិក​!​មិនដឹងថា​តើ​ចៅហ្វាយខេត្ត​បាន​ម៉ាន​?

​ក្រោមលេស​ស​អភិវឌ្ឍន៍​ផែ​ទូក​ផ្កាយ​ពីរ​កូប្រ​សារលោក​ទៀ​វិញ​មេ​ទព័​ជើងទឹក​ចាក់រំលោភ​ដី​សមុទ្រ​ជិត​២​ហិកតា​រក​ចំណូល​បាន​ជិត​១០០​លាន​ដុល្លារ​អាមេរិក​!​មិនដឹងថា​តើ​ចៅហ្វាយខេត្ត​បាន​ម៉ាន​?

ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរ​ថ្នាក់​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ស្រុក​ស្ទឹងហាវ បាននិងកំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ​ដែល​មាន​ទឹកប្រាក់​វា​ល់លា​ន​ដុល្លារ និង​មាន​អំណាច​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ផង​នោះ ធ្វើ​សកម្មភាព​ចាក់ដី​លុប​សមុទ្រ​ពង្រីក​ទីតាំង​ផែ​អ៊ូ​ទូក​ចាស់ (​ផែ​ដីដុះ​) ដើម្បី​សាងសង់​សណ្ឋា ឬ​យក​ដី​នៅលើ​ទីតាំង​នេះ សម្រាប់​លក់​បន្ត​ឱ្យ​ឈ្មួញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​។

​ទីតាំង​ដែល​គេ​កំពុងតែ​ចាក់ដី​លុប​សមុទ្រ​នៅ​ផែ​អ៊ូ​ទូក​ចាស់​នេះ ស្ថិតក្នុង​ភូមិ​៤ ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ (​គេ​ហៅថា អ៊ូ​ទូក​ផែ​ដីដុះ​)​។ ប្រជាពលរដ្ឋ​ឱ្យដឹងថា ម្ចាស់​ទីតាំង​អ៊ូ​ទូក​ដែល​កំពុង​ចាក់ដី​លុប​សមុទ្រ​នេះ ឈ្មោះ លោក យុទ្ធ ជា​មន្ត្រី​យោធា មាន​ឋានៈ​ផ្កាយ​២ និង​ត្រូវ​ជា​កូនប្រសា​របស់​នាយ​ឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។​

​សកម្មភាព​ចាក់​ដី​លុប​សមុទ្រ​ដើម្បី​ពង្រីក​ទំហំ​ដី ក៏​ដូចជា​ការពង្រីក​ទីតាំង​នេះ គឺ​ធ្វើ​សកម្មភាព​ប្រហែល​៣​ខែ​ហើយ គិត​តាំងពី​ចុង​ឆ្នាំ​២០១៨ រហូតដល់ ខែ​មីនា ឆ្នាំ​២០១៩ នេះ ក៏​នៅតែ​ចាក់​ពង្រីក​ផ្ទៃដី​នៅឡើយ​ដោយ​មិនឃើញ​មាន​សមត្តកិច្ច​បរិស្ថានឬ​ក្រសួង​ដែនដី​ដែ​នមានរដ្ឋមន្ត្រី​ជើងខ្លាំង​ចេញមុ​ខហាម​ឃាត់​ឬ​ពន្យល់​អ្វី​ឡើយ​?

​មន្ត្រី​មូលដ្ឋាន​និយាយថា ចាប់តាំងពី​សម្ទុះ​នៃ​ការជួញដូរ​ដីធ្លី​-​អចលនទ្រព្យ មានការ​កក្រើក​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្រាប់តែ​គេ​ឃើញ លោក យុទ្ធ ដែល​ជា​មន្ត្រី​យោធា​ផ្កាយ​២ ឃុបឃិត​ស៊ុមគ្រលុំ​ជាមួយ​មន្ត្រី​អាជ្ញាធរ​តាម​លំដាប់ តាម​ជំនាញ បំបិទ​មាត់ ចាក់ដី​លុប​សមុទ្រ​ដើម្បី​ពង្រីក​ផ្ទៃ​របស់ខ្លួន ប្រយោជន៍​ផ្ទាល់ខ្លួន ប្រយោជន៍​បុគ្គល​ខ្លួន ដោយ​ប្រើ​លេស​ថា អភិវឌ្ឍន៍​អ៊ូ​ទូក​ចាស់​ឡើងវិញ ឬថា ពង្រីក​អ៊ូ​ទូក​ចាស់ ឱ្យ​វា​ធំ​ជាង​មុន ដើម្បី​ឱ្យ​ទូក (​ទូក​ម៉ា​ស៊ី​ធំៗ​) ចូល​មក​ជួសជុល​បាន​ច្រើន​គ្រឿង​?(​ស៊ិក​)​។​

​ប្រជាពលរដ្ឋ និង​ក្រុមមន្ត្រី​ស្មោះត្រង់​ស្រលាញ់​ជាតិ បាន​បង្ហើប​ប្រាប់ថា ក្រុម​លោក យុទ្ធ ផ្កាយ​២​នេះ គ្រាន់​តែ​ប្រើ​លេស​អភិវឌ្ឍន៍​អ៊ូ​ទូក​ចាស់​ប៉ុណ្ណោះ ធាតុ​ពិត​គឺ​ជា​ល្បិច​ថ្ពិន​ភ្នែក គឺ​គេ​ចាក់ដី​លុប​សមុទ្រ​ទាំង​បំពាន ដើម្បី​ឱ្យ​បាន​ផ្ទៃដី​ធំ ងាយស្រួល​លក់​ឱ្យ​ឈ្មួញ ឬ​សាងសង់​អ្វី​ផ្សេង​ជា​ប្រយោជន៍​បុគ្គល និង​បក្ខពួក … ជាពិសេស​ឮថា សាងសង់​សណ្ឋាគារ​មាត់សមុទ្រ​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាក់​ដី​លុប​សមុទ្រ​នេះ លោក​មេ​ភូម​៤ និង​លោក​មេការ​នៃ​អ៊ូ​ទូក​នេះ បាន​បកស្រាយ​ថា មិនមែន​ការ​ជា​ចាក់ដី​លុប​សមុទ្រ​ដោយ​ឯកចិត្ត​នោះទេ គឺ​អាជ្ញាធរ​បាន​ដឹងឮ … លោក យន្ដ មីន អភិបាលខេត្ត​ព្រះសីហនុ ទើបតែ​ចុះមក​មើល ហើយ​គាត់​អនុញ្ញាតឱ្យ​ធ្វើ​ចុះ​! ការចាក់ដី​នេះ គឺ​យើង​អភិវឌ្ឍន៍​ផែ​អ៊ូ​ទូក​ចាស់​សម្រាប់​បម្រើ​បងប្អូន​ប្រជា​នេសាទ ព្រោះ​នៅ​ស្រុក​ស្ទឹង​ហាវ​នេះ តាំងពី​ដើម​ឡើយ​មក ប្រជាជន​ដែល​មក​រស់នៅ​ទី​នេះ ភាគច្រើន​ប្រកប​របរ​នរ​សាទ រកស៊ី​គ្រឿង​នេសាទ , កាលនោះ ទូក​មាន​តែ​ប្រមាណ​១០០​គ្រឿង​ប៉ុណ្ណោះ តែ​មកដល់​ឆ្នាំ​២០១៩​នេះ ប្រជា​នេសាទ​អ្នកប្រើប្រាស់​ទូក​ធំៗ មាន​រហូត​ដល់​រាប់ពាន់​គ្រឿង , ដូច្នេះ​បើ​មិន​ពង្រីក​ផ្ទៃដី​លើ​ទីតាំង​ផែ​អ៊ូ​ទូក​ចាស់​នេះ​ទេ គឺ​មិន​អាច​ទទួល​ទូក​ដែល​គោក (​ជួសជុល​) បាន​ច្រើន​គ្រឿង​ឡើយ​។​

​ដោយឡែក​ក្រុម​មន្ត្រី​លើក​វិញ​ឡើង​ថា ទោះ​ការសាងសង់​ផែ​អ៊ូ​ទូក​នេះ ដើម្បី​អភិវឌ្ឍន៍​ក៏ដោយ ក៏​ត្រូវ​ពិនិត្យមើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នៃ​ផល​ប៉ះពាល់​ដែរ , ទីតាំង​ផែ​អ៊ូ​ទូក​ចាស់​នេះ មាន​ផ្ទៃដី​មិន​ដល់​កន្លះ​ហិកតា​ផង តែ​ឥឡូវ​គេ​ចាក់​ដី​លុប​សមុទ្រ​ពង្រីក​ផ្ទៃ​ដី​រហូតដល់​ទៅ​ប្រហែល​២​ហិកតា​ទៅ​ហើយ … អា​ហ្នឹងហើយ គេ​ហៅថា ល្បែង​ថ្ពិន​ភ្នែក​ស៊ី​ពីលើ​រដ្ឋ ! សូមបញ្ជាក់​ថា​ដី​នៅ​ខេត្ត​ព្រះសីហនុ​ជាប់​មាត់​សមុទ្រចឹង​មាន​តម្លៃជាង​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រការ៉េ​។​

​ចឹង​បើ​ចាក់​ដី​បាន​២​ហិកតា​លោក​ផ្កាយ​ពីរ​អាច​រក​បាន​លុយ​៩០​លាន​ដុល្លារ​យ៉ាង​ធូ​!​ពុករលួយ​ចឹងបាន​គេមាន​!!៕

Filed in: ព័ត៌មានជាតិ