សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកស្រុក​ពីរ​គ្រួសារ​រស់នៅ​១៧​ឆ្នាំ​ហើយ​ត្រូវ អាជ្ញាធ​បង្ខំ​ឲ្យ​វ៉ៃ​របង​ចោល​មិន​សង​ចំណង !

​អ្នកស្រុក​ពីរ​គ្រួសារ​រស់នៅ​១៧​ឆ្នាំ​ហើយ​ត្រូវ អាជ្ញាធ​បង្ខំ​ឲ្យ​វ៉ៃ​របង​ចោល​មិន​សង​ចំណង !

សៀមរាប ​៖ ​​អ្នកស្រី​ស៊ូ​ទា​ង អាយុ​៥១ ប្ដី​ឈ្មោះ​លី​គឹម​សាន្ដ លោកគ្រៀ​ហ៊ា​អាយុ​៦៤​ប្រពន្ធ​ឈ្មោះ ប៉ូ រស់នៅ​ភូមិ​តាវៀន​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប អោយដឹងថា ពួកគាត់​មក​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​២០០២ នាំគ្នា​ធ្វើ​របង​ថ្ម​អស់ប្រាក់​ម៉ាគ​គោក​។

​នៅ​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០០៨ មន្ត្រី​សុរិយោដី​បាន​ចេញ​វិញ្ញាប័ត្រ​សំគាល់​ម្ចាស់​អចលនៈវត្ថុ​អោយ ។ ស្រាប់តែ​នៅ​ក្នុង​ឆ្នាំ​២០១៨ ម្ចាស់​ដី​ឡូត៍​ខាងក្រោយ​បាន​ប្ដឹង​ពួកគាត់​បី​គ្រួសារ​ទៅ​សង្កាត់​សាលា​កំរើក សុំ​បើកផ្លូវ​អោយបាន​ធំ គឺ​ចូល​ក្នុង​ដី​របស់​ពួកគាត់​០៨​តឹក ។ ដោយ​មាន​ការយោគយល់​គ្នា​ពួកគាត់​ក៍​សុខចិត្ត អោយ​វ៉ៃ​របង​ចោល ចំណែក​ម្ចាស់​ដី​ឡូ​សុខចិត្ត ធ្វើ​របង​ថ្ម​អោយ​វិញ ហើយ​បូក​ស៊ីម៉ង់​អោយ​ទៀត​។ ខាង​ខ្ញុំ​ម្ចាស់​ដី​សន្យាថា ចាំ​ខែ​ប្រាំ ឆ្នាំ​២០១៩​រងចាំ​ចាប់​ក្រពើ​អោយអស់​សិន​ចាំ​វ៉ៃ​របង តែ​ការនិយាយ​នេះ​ត្រូវ​បរាជ័យ ដោយសារ​អាជ្ញាធ​និង​ម្ចាស់​ដឺ​ឡូ​បំពាន លើ​ការសន្យា ។​

​នៅ​ថ្ងៃ​ទី​១១​ខែ​មិនា​និង ថ្ងៃទី​១៤​ខែ​មិនា​ថ្មីៗ​នេះ លោក​ខេង​ឫទ្ធី​អ្នកដោះស្រាយ​ទំនាស់​ដីធ្លី​សង្កាត់​សាលា​កំរើក លោក​គឺ​មន​ន់​មន្ត្រី​សាលាក្រុង​សៀមរាប​ខាង​ដោះស្រាយ​ទំនាស់​ដី​បាន ហៅ​ពួកគាត់​ទៅ​ប្រាប់​ថា ៖ មិនបាន​ធ្វើ​របង​សង​វិញ​ទេ​ដោយ​បន្ទោស​ថា ពួក​បង​ឯង​ទាមទា​ល័ក្ខណ្ឌ​ច្រើនពេក ដូច្នេះ​ត្រូវតែ​វ៉ៃ​របង​ចោល​ខ្លួនឯង​។ បើ​មិន​ធ្វើ​តាម​ទេ គេ​ចាត់ការ​តាមច្បាប់ នេះ​ជា​ការ​កំរាម ។

​ម្ចាស់​ដី​ទាំង​ពីរ​គ្រួសារ​បញ្ជាក់ថា បើ​មិន​ធ្វើ​របង​អោយ​ទេ​ពួកគាត់​មិន​វ៉ៃ​របង​ចោល​ឡើយ ដោយ​ពួកគាត់​សង្កត់ធ្ងន់​ថា របង​ពួកគាត់​ធ្វើ​មុន មន្ត្រី​សុរិយោដី​ចេញ​ប័ណ្ណកម្មសិទ្ធិ​អោយ​ទៅ​ទៀត ។ លោក​រ៉ា​មេ​ភូមិ​តាវៀន​អោយដឹង​តាម​ទូ​ស័ព្ទ​ថា​៖ គាត់​មិនសូវ​ដឹង​ទេ​អោយ​សួរ​សង្កាត់​។​

​ចំណែក​លោក​ខេង​ឫទ្ធី​មិន​អោយ​សម្ភាសន៍​ទេ​តែ​លោក​ប្រាប់​ថា រឿន​នេះ​ផុតដៃ​សង្កាត់​ហើយ អោយ​សួរ​លោក​គឹម​ន​ន់ ។ លោក​គឹម​ន​ន់​ពេល​សួរ​តាម​ទូរស័ព្ទ​ថា អ្នកស្រុក​ពី​គ្រួសារ សុខចិត្ត​ចូលរួម ហើយ​ម្ចាស់​ដី​ឡូត៍​សុខចិត្ត​ធ្វើ​របង់​សង​ពួកគាត់ តែ​ថ្មីៗ​ឭ​ថា​មិន​ធ្វើ​របង​សង​ទេ រឿងនេះ​វា​យ៉ាងណា​? លោ​កន​ន់​ឆ្លើយថា សាលាក្រុង​អនុវត្តន៍​តែ​កិច្ចការ​សារ​ធា​រណៈ​មិន​អាយ​បំរើ​ផលប្រយោជន៏​បុគ្គលបាន​ឡើយ ។​

​លោ​កន​ន់​បន្តថា​ក្នុងចំណោម​បីនា់ក តែ​ពីរ​នាក់​ទាមទា​ល័ក្ខណ្ឌ​រ​ញ៉េញ៉ៃ ដូច្នេះ​សាលាក្រុង​ធ្វើតាម​សុរិយោដី​កំណត់ ហើយ​ម្នាក់​ដី​មួយ​ទៀត​មិន​ចូលរួម​ទេ ដោយ​សំអាង​ថា​មាន​ច្បាប់​ការពារ ដូច្នេះ​ត្រូវ​បរាជ័យ​។​

​សូមបញ្ជាក់​ថា ម្ចាស់​ដី​ឈ្មោះ​តោ​គឹម​សុខ ធ្វើ​របង​ថ្ម​កំពស់​បី​បួន​ម៉ែត្រ​ប្រាំ​ឆ្នាំ​ហើយក៍​តំរូវអោយ​វ៉ៃ​ចោល​ដែរ តែ​អាជ្ញាធ​មិនសូវ​បង្ខំ​ទេ មក​រឹតតែ​អា​អ្នកខ្សោយ​អ្នកក្រ​ឫ​ល្ងង់​នេះ​។​

 

Filed in: ព័ត៌មានជាតិ