សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដី​ខេត្ត​ព្រះសីហនុ​កើនឡើង​ដល់​ជា​៤៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​តែ​រដ្ឋមន្ត្រី​ដែនដី​ឲ្យ​អនុសាសន៍​ប្រជាពលរដ្ឋ​ថា​កុំ​លក់គួ​ជួល​វិញ​

​ដី​ខេត្ត​ព្រះសីហនុ​កើនឡើង​ដល់​ជា​៤៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​តែ​រដ្ឋមន្ត្រី​ដែនដី​ឲ្យ​អនុសាសន៍​ប្រជាពលរដ្ឋ​ថា​កុំ​លក់គួ​ជួល​វិញ​

ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ប្រយត្ន័អ​ស់​ដី​អស់​លុយ​បើ​សម្រេចចិត្ត​លក់​។ នេះ​ជា​អនុសាសន៍​របស់​លោក​ជា​សុផារ៉ា​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​«​ខ្ញុំ​ក៏​មាន​ការអំពាវនាវ​ឲ្យ​អ្នក​នៅ​មន្ទី​ដើរ​ប្រាប់ កុំ​ឲ្យ​លក់​ដី ឲ្យ​ជួល​វិញ​។​

​ជួល​រយៈពេល​តែ​២០​ឆ្នាំ ហើយ​អ្នក​ដែល​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម ១៥​ឆ្នាំ គេ​ប្រគល់​ឲ្យ​យើង​ហើយ​។​យើង​បាន​ទាំង​សំណង់ ហើយ​សំណង់​នេះ នឹង​តដល់​ត្រកូល​យើង បើ​លក់​វា​ចប់​»​។​

​អនុសាសន៍​សាសន៍​របស់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ពេល​ថ្មីៗ​នេះ​។​ការលើកឡើង​របស់​ឯកឧត្តម​ឯកឧត្តម ជា សុផារ៉ា ក្នុង​គោលបំណង​កុំឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ​ខាតប្រយោជន៍​នាពេលអ​នាគត ដោយសារ​ការ​លក់​ដីធ្លី ខណៈ​ដែល​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការ​ហក់​ឡើង​យ៉ាង​ខ្លាំង​ដោយសារ​ការ​សម្រុកចូល​មក​រស់នៅ​រកស៊ី​ក្នុង​ខេត្ត​នេះ​ដោយ​ពួក​អ្នកមាន​លុយ​ជនជាតិ​ចិន​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ដែនដី បានឲ្យដឹង​ទៀតថា តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ជាង ១​ឆ្នាំមុន ក្នុង ១​ម៉ែត្រការ៉េ គឺ​ត្រឹមតែ ២៧​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន ដី​នៅ​កន្លែង​ដដែល បាន​កើន​ដល់ ៤៥០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ឯណោះ​៕

Filed in: ព័ត៌មានជាតិ