សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដើម្បី​លាភ​ស​ក្ការៈ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​

​ដើម្បី​លាភ​ស​ក្ការៈ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​

​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩​ខែ​មីនា ឆ្នាំ​២០១៩​នេះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ដែល​ឡើង​ជា​ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ផ្តល់​នីតិសម្បទា​នយោបាយ​ដល់ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​រូប​ដែល​ធ្វើឲ្យ​ចំនួន​នៃ​ការលើកលែង​ទោស​កើ​ន​ដល់​៩​នាក់​ហើយ ។

​អតីត​ថ្នាក់ដឹកនាំ អតីត CNRP ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ រួមមាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី និង​ទី​៤៖ លោក រៀល ខេមរិន្ទ ដែល​ជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩៖ លោក ច័ន្ទ សិលា​។​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ជាប់​បម្រាម​ធ្វើ​នយោបាយ​បាន​ថ្លែង​ប្រាប់​កាសែត​ថា មាន​មន្ត្រី​ចំនួន ៤៧ នាក់​កំពុង​រៀបចំ​ធ្វើ​សំណើ​សុំ​ស្តារនីតិសម្បទា ប៉ុន្តែ​ពួកគេ​អាច​ស្នើសុំ​ក្នុងពេល​ផ្សេងៗ​គ្នា​។​

​កន្លងមក​លោក​លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា អ្នក​ដែល​ស្នើសុំ​សម្បទា​នយោបាយ​គឺ «​ក្បត់​គណបក្ស និង​ឆន្ទៈ​របស់​ប្រជាជន​»​។​ប៉ុន្តែ​បើ​ចឹង​ហេតុ​អ្វី​ពួក​គេ​នៅតែ​ចចេស​ធ្វើ​?​ព្រោះ​បើ​ធ្វើ​ចឹង​អ្នក​ដែល​ទទួល​ផលប្រ​យោ​ជន៍​ធ​ម​គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​តើ​។​

​ជាក់ស្តែង​លោក​សុខ​ឥ​សាន្ត​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បាន​ហៅ​សកម្មភាព​ដាក់​ពាក្យសុំ​ធ្វើ​នយោបាយ​របស់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​សេរីភាព​និង​ការគោរព​សិទ្ថមនុស្ស​។​ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​សេរីភាព​និង​ប្រជាធិបតេយ្យ​តើ​ហេតុ​អី​សហគមន៍​អឺរ៉ុប​ក៏ដូចជា​អាមេរិក​ត្រូវ​ដក​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​?​។​

​នេះ​សម្រាប់​រាជរដ្ឋាភិបាល​ចុះ​សម្រាប់​អតីមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​
​ដាកក់​ពាក្យសុំ​នីតិសម្បទា​នយោបាយ​វិ​ញ​ទ​ទូល​បាន​ស្អី​ព្រោះ​ខ្លួន​ជាប់​ឈ្មោះ​ក្បត់​បាត់ទៅហើយ​។​ក្រៅពី​លោក​គង់​គាំ​ដែល​បាន​ក្លាយជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មាន​កូនប្រុស​ពៅ​ឈ្មោះ​គង​មុនី​កា​ជា​ប្រធាន​នោះ​

​លោក​រៀល​ខេ​មរិ​ន្ទ្រ​(​ដែល​ជា​អតីតំណាងរាស្ត្រ​ធ្លាប់​ត្រូវបានហ្វេ​សប៊ុក​សីហា​ទម្លាយរឿង​អាស្រូវ​ស្រី​ញី​ជេរ​បញ្ចោរ​គ្នា​ជាមួយ​លោកស្រី​យ៉ោម​បុប្ផា )​បាន​ប្រាប់​ពី​មូលហេតុ​ថា​ការ ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​គឺ​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២២-២០២៣ នាពេលខាងមុខ ។​

​សួរថា​តើ​លោក​រៀល​ខេមរិន្ទ​មាន​លុយ​ប៉ុន្មាន​សម្រាប់​ចំណាយ​បើក​គណបក្ស​នយោបាយ​បើ​ពេល​នៅ​ក្រៅ​ប្រទេស​មាន​សេចក្តីរាយការណ៍​ថា​លោក​រៀល​ខេមរិន្ទ​ដាច់យ៉ៃ​សឹង​អី​ហ្នឹង​?​។​ចឹង​ចង់ឬ​មិន​ចង់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដាក់​ពាក្យ​សុំ​ធ្វើ​នយោបាយ​ដោយ​សុខចិត្ត​ក្បត់​ឧត្តមគតិ​អតីតគណ​បក្ស​ដែល​ធ្លាប់​ជួយ​ខ្លួន​ឲ្យមាន​កេរ្ត៍​ឈ្មោះ​នោះ​គឺ​ដើម្បី​រក​បាយ​ហូប​ក្រោមលេស​ជួយ​ជាតិ​ទេ​តើ​។​

​ប្រសិនបើ​ដូចជា​ពាក្យ​មន្ត្រី​ដែល​ដាក់​ពាក្យ​បង្ហើប​ថា​៖​មាន​រហូត​ដល់​៤៧​នាក់​នោះ​មែន​វា​ជា​កម្លាំង​និង​ជា​ទម្ងន់​សម្រាប់​រាជរដ្ឋាភិបាល​តថ្លៃ​ជា​មួ​សហ​គន៍​អន្តរជាតិ​។​ការពិត​បើ​ពិនិត្យឲ្យ​ដល់​កម្លាំង​ជម្រុញ​ឲ្យ​ពួក​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្ក្រោះ​ជា​តិដាក់​ពាក្យសុំ​នីតិសម្បទា​នយោបាយ​ឡើង​វិញ​មាន​ជាអាទិ៍​ការប្រកាស​ដាក់​ឱ​សានុវាទ​របស់​នាយក​រដ្ឋមន្ត្រី​សម្តេច​តេជោ​ហ៊ុន​សែន​ត្រឹម​មុន​ចូលឆ្នាំ​ខ្មែរ​ខែ​មេសា​និង​សាលដីការ​ចេញ​ឲ្យ​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​រួមទាំង​លោក​សម​រង្ស៊ី​ដោយ​លោក​កុយ​សៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានី​ភ្នំពេញ​ផងដែរ​។​ជាមួយ​នេះ​គឺ​ការ​បង្កលក្ខណៈ​ងាយស្រួល​និង​មធ្យោបាយ​ស្រួល​សម្រាប់​អ្នក​ដែល​បាន​ដាក់ពាក្យ​ពី​រាជរដ្ឋាភិបាល​ផងដែរ​។​

​ការ​ដាក់​ពាក្យសុំ​ស្តារនីតិសម្បទា​នយោបាយ​នេះ​បាន​ធ្វើឲ្យ​តម្លៃ​នៃ​ការតថ្លៃ​របស់​លោក​សម​រង្ស៊ី​ដែល​សុំ​ឲ្យ​ដោះស្រាយ​ជា​កញ្ចប់​គឺ​លែង​លោក​កឹម​សុខា​ស្តា​នីតិសម្បទា​គណបក្ស​សង្គ្រោះ​ជាតិ​និង​មន្ត្រី​ជាប់​បំរាម​ចំនួន​១១៨​នាក់​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​៥​ពាន់​នាក់​ឡើង​វិញ​ចុះថោក​តែម្តង​។​

​លោក គិន ភា អគ្គនាយក​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៅ​រាជបណ្ឌិត្យសភា បាន​ប្រាប់​កាសែត​ថា អ្នក​ដែល​ស្នើសុំ​ការ​ស្តារនីតិសម្បទា​នយោបាយ ប្រហែល​ជា​លែង​ស្តាប់​លោក សម រង្ស៊ី ទៀតហើយ​។ «​នេះ​មានន័យ​ថា ឥទ្ធិពល​របស់​លោក សម រង្ស៊ី ទៅលើ​សមាជិក​គណបក្ស​របស់​លោក​កំពុង​សាបរលាប​»​។ លោក​បាន​បន្តថា​៖ «​តាម​ដែល​ខ្ញុំ​យល់ មាន​បន្ទាត់​មួយ​ត្រូវបាន​គូស​សម្រាប់​លោក សម រង្ស៊ី​។ [​គាត់​] នឹង​មិន​ត្រូវបាន​បញ្ចូល​ក្នុង​កញ្ចប់​នយោបាយ​លុះត្រាតែ​រាជរដ្ឋាភិបាល​កម្ពុជា​ស្ថិតនៅ​ក្រោម​សម្ពាធ​ដ៏​ខ្លាំង​»​។​

​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយតម្លៃ​ថា​លោក​សម​រង្ស៊ី​នឹង​ឯកោ​(​មានន័យ​ថា​សល់​តែ​ប្រដាប់​បី​តែប៉ុណ្ណោះ​?)​។​បើ​ដូចចឹង​មែន​នោះ​លោក​កឹម​សុខា​ទាល់តែ​យូ​ហើយ​យាបាន​ដោះលែង​!​។​

​តែ​មិន​ទាន់​ចប់​ទេ​រឿង​បង្កើត​ទីលាន​ល្បែង​នយោបាយ​មួយ​នេះ​។​អាឡុវ​ចាំ​អ៊ុត​មើល​ថា​តើ​ក្រៅពី​មន្ត្រី​ចំនួន​៩​នាក់​ខាងលើ​តើ​មាន​ប៉ុន្មាន​នាក់​ទៀត​ដែល​ដាក់​ពាក្យសុំ​លាភសក្ការៈ​?​។​ព្រោះ​នៅ​ចុង​ខែ​មិនា​និង​ខែមេសា​ឆ្នាំ​២០១៩​នេះ​លោកស្រី​រ៉ូ​ណាល់​ស្មីត​អ្នករាយការណ៍​ពិសេ​សសិទ្ធមនុស្ស​អង្គកា​រ​សហប្រជាជាតិ​និង​មក​ពិនិត្យ​ស្ថានការណ៍​ហើយ​ពួក​ប្រតិភូ​សហគមន៍​អឺរ៉ុប​ក៏​នឹង​មក​ដើម្បី​ចរចារ​ចុងក្រោយ​ជាមួយ​រាជរដ្ឋាភិបាល​រឿង​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា​(EBA)​។​

​ចឹង​មិន​អាច​យូបាន​ទេ​ព្រោះ​ប្រសិនបើ​អ្នកដាក់ពាក្យ​កាន់តែច្រើន​មានន័យ​ថា​ជីវិត​នយោបាយ​លោក​សម​រង្ស៊ី​និង​កឹម​សុខា​កាន់តែ​ជិត​ដល់​ទីបញ្ចប់​។​បើ​ទោះ​យ៉ាង​បើ​តឹងតែង​អាច​មាន​ការសម្រួល​ក៏​សម្រួល​ឲ្យតែ​ក្រុម​លោក​កឹម​សុខា​ដែរ​តែ​ត្រូវ​ធ្វើ​នយោបាយ​ក្នុង​តារាង​ថ្មី​(​បង្កើត​បក្ស​នយោបាយ​ថ្មិ​)​។​ព្រោះ​ក្រុម​លោក​សម​រង្ស៊ី​តុលាការ​ចេញដិ​ការចាប់ខ្លួនអ​ស់​ហើយ​។​

​ចឹង​ទេ​គេ​ត្រូវចាំ​អ៊ុត​មើល​សន្លឹក​បៀរ​ចុងក្រោយ​គឺ​ការវិល​ចូល​ស្រុក​វិញ​របស់​លោក​សម​រង្ស៊ី​ដែល​ជា​សន្លឹក​បៀរ​អាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​តើ​មាន​ការគាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ជា​កម្លាំងចិត្ត​ដែរឬទេ​?​ព្រោះ​ថ្មីៗ​នេះ​សភាពការណ៍​ប្រែប្រួល​បាន​តម្រូវ​ឲ្យ​លោក​សម​រង្ស៊ី​ប្តូរ​កម្មវិធី​មក​ស្រុ​ខ្មែរ​ឆ្នាំ​២០១៩​ទៅហើយ​។​

​សូមបញ្ជាក់​ថា ការ​ដាក់​លិខិត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​បន្តបន្ទាប់​របស់ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បាន​ធ្វើឡើង​បន្ទាប់​ពី​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៩​។ ច្បាប់​នេះ បាន​បើកផ្លូវ​ឱ្យ​ជន​ទាំងឡាយណា ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​បិទផ្លូវ​តវ៉ា​នោះ មាន​ច្រក​ដើម្បី​សុំ​និតិ​សម្បទា​នយោបាយ​ឡើងវិញ តាមរយៈ​នាយករដ្ឋមន្ត្រី​៕

Filed in: ព័ត៌មានជាតិ