សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ពី​សាកលវិទ្យាល័យ​គ្រើក (Krirk University)

​សម្តេច​តេជោ ហ៊ុន សែន ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ពី​សាកលវិទ្យាល័យ​គ្រើក (Krirk University)

ភ្នំពេញ ​៖ ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី Krirk University នៅ​ប្រទេស​ថៃ​។

​នៅក្នុង​ពិធី​ឧត្តុង្គឧត្តម​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​បុត្រាបុត្រី​ក្រុម​គ្រួសារ​ផង​ដែរ​។​

​សាកលវិទ្យាល័យ​គ្រើក (Krirk University)​គឺជា​សាកលវិទ្យាល័យ​ល្បី​មួយ នៅក្នុង​ប្រទេស​ថៃ​ដែល​មាន​អាយុកាល ៦៧​ឆ្នាំ​មកហើយ​។ លោក​សាស្ដ្រាចារ្យ ក្រា​ស៊ែ ឆា​ណា​វង្ស (Krasae Chanawongse) ប្រធាន​សាកលវិទ្យាល័យ​គ្រើក បាន​លើកឡើង​អំពី​លក្ខណៈសម្បត្តិ​ពិសេស​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​មេ​ដឹក​បរទេស​ទី​១ ដែល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី សាកលវិទ្យាល័យ​គ្រើក​នៅថ្ងៃនេះ​។​

​លោក​សាស្ដ្រាចារ្យ បានបញ្ជាក់​ច្បាស់​ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺ​ជា​មេ​ដឹក​ដែល​ពោរពេញ​ទៅដោយ​ចំនេះដឹង បទពិសោធន៍ និង​សមត្ថភាព ដែល​បាន​ប្រើប្រាស់​ជំនាញ​ផ្នែក​ទំនាក់​នយោបាយ ធ្វើអោយ​កម្ពុជា​បាន​បង្រួបបង្រួម មាន​សុខសន្តិភាព និង​រីកចម្រើន​ជាមួយ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​មក​ទល់​សព្វថ្ងៃ​។​

​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ទទួល​មេដាយ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិ​យ​ជាច្រើន​មក​ហើយ ពី​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ចិន​, កូរ៉េ​, វៀតណាម​, រុស្សី​, អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមប្រឹក្សា​សកល​វិទ្យាល័យ ពិសេស លោក​សាស្ដ្រាចារ្យ Krasae Chanawongse ប្រធាន​សកល​វិទ្យាល័យ​គ្រើក គណៈ​គ្រប់គ្រង សាស្ដ្រាចារ្យ និង​តំណាង​និស្សិត​នៃ​សកល​វិទ្យាល័យ​គ្រើក ដែល​មាន​វត្តមាន​នៅ​កម្ពុជា​ថ្ងៃ​នេះ ដែល​បាន សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ការតស៊ូ​រំដោះជាតិ និង​ប្រជាជន ព្រម​ទាំង​សមិទ្ធផល​ជាច្រើន​ដែល សម្តេច​តេជោ សម្រេចបាន​ដោយ​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ ជាពិសេស​ការដាក់ចេញ​នូវ នយោបាយ «​ឈ្នាះ​- ឈ្នះ​» ដែល​បាន​បញ្ចប់​សង្គ្រាម​រាំ​រ៉ែ​ទាំងស្រុង ដែល​ធ្វើឱ្យ​កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃ ដែល​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់ ទី ៦ លើ​ពិភពលោក​ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជាង ៧% ក្នុង​មួយ​ឆ្នាំ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​សម្តេច​ទទួល​បាន​ថ្ងៃនេះ គឺជា​មោទនភាព​សំរាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បងប្អូន​បាន​ចូលរួម​នៅក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយ​ដែល​តែងតែ​គាំទ្រ និង​ជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមនេះ កិត្តិយស​ដែល​ដែល សម្តេច​តេជោ ទទួលបាន​ថ្ងៃនេះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ​រវាង​ប្រជាជន និង​ប្រទេស​យើង​ទាំង​ពីរ តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​កំពុង​រីក​ធំធាត់​ទៅ​មុខជា​លំដាប់ ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ការអភិវឌ្ឍន៍​នៃ​ធនធានមនុស្ស​។​

 

Filed in: ព័ត៌មានជាតិ