សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​បរិស្ថាន​នៅ​ព្រៃ​ឡង់​ម្នាក់​ត្រូវ​ឧក្រឹដ្ឋជន​ព្រៃឈើ​កាប់​៥​ផ្គាក់​

​មន្ត្រី​បរិស្ថាន​នៅ​ព្រៃ​ឡង់​ម្នាក់​ត្រូវ​ឧក្រឹដ្ឋជន​ព្រៃឈើ​កាប់​៥​ផ្គាក់​

ខេត្ត​កំពង់ធំ​៖ មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំកា​រ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន ឈ្មោះ ចក់ សុជាតិ អាយុ ៣០ ឆ្នាំ ត្រូវ​ជនល្មើស​កាប់​ត្រូវ​ចំនួន​០៥​កាំបិតផ្គាក់ ត្រូវ​ចំ​ក្បាល កញ្ចឹងក និង​កដៃ បង្ក​ឱ្យមាន​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ ២០១៩ នេះ​វេលា​ម៉ោង ១០​និង ៤០ នាទី​នៅ​តំបន់​ផ្លូវ​ស ភូមិសាស្ត្រ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

​លោក នេត្រ ភ​ក្រ័ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។ លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ ២០១៩ កម្លាំង​មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំកា​រ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន​ចំនួន​០៥​នាក់​បាន​ចុះ​ល្បាត​នៅ​តំបន់​អូរ​ដើមថ្កូវ ក្នុង​ភូមិសាស្ត្រ ឃុំ​ក្រយា ស្រុក​សន្ធុក ខេត្ត​កំពង់ធំ បាន​ជួបប្រទះ​ជនល្មើស​ចំនួន​០២​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ចម្ការ ពេល​នោះ​មន្ត្រី​ឧទ្យានុ​រ​ក្ស​បាន​ដេញ​ចាប់​ជនល្មើស តែ​បាន​ទាក់​ជើង​ដួល​ហើយ​ត្រូវ​ជនល្មើស​តដៃ ដោយ​បាន​កាប់​ត្រូវ​កម្លាំង​មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​ឈ្មោះ ចក់ សុជាតិ ត្រូវ​ចំនួន ០៥​កាំបិតផ្គាក់ ត្រូវ​ចំ​ក្បាល កញ្ចឹងក​និង​កដៃ បណ្តាលអោយ​រងរបួស​ធ្ងន់​។ ចំណែក​មន្ត្រី​ឧទ្យានុ​រក្ស ៤ នាក់​ផ្សេង​ទៀត​មិន​មាន​រងរបួស​អ្វី​ឡើយ​។ ចំណែក​ជនល្មើស​បាន​រត់គេច ខ្លួន​បាត់​។​

​វា​ដូច​ករណី​ជនល្មើស​បាញ់​កូនចៅ​នៅ​មណ្ឌល​គី​រី​ចឹងដែរ​លោក​រដ្ឋលេខា​ធិ​ការ​បាន​ត្រឹមតែ​ឱ្យ​ដឹងថា មន្ត្រី​សមត្ថកិច្ច​បាន​និង​កំពុង​ស៊ើបអង្កេត ធ្វើ​កំណត់ហេតុ និង​ដាក់​ពាក្យ​បញ្ជូន​រឿង​ទៅកាន់​តុលាការ​ដើម្បី​វែកមុខ​រក​ជនល្មើស​មក​ផ្តន្ទាទោស​។​

​លោក ចក់ សុជាតិ គឺជា​មន្ត្រី​ឧទ្យា​នុរ​ក្សទី​២ ដែល​ត្រូវ​បាន​រងរបួស​ដោយ​ការ​តដៃ​របស់​ជនល្មើស ក្នុង​បទល្មើស​ធនធានធម្មជាតិ ក្នុង​រយៈពេល ២ ខែ​ចុងក្រោយ​នេះ​។ កាលពី​ចុង​ខែ​មករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យាន​ម្នាក់​ឈ្មោះ ចេង ចាន់​ធី ត្រូវបាន​ក្រុម​ព្រានព្រៃ​ប្រកបដោយ​កាំភ្លើង​បាញ់ប្រហារ​មកលើ ធ្វើឱ្យ​របួស ចំ​ភ្លៅ អំឡុងពេល​នៃ​ការចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ក្នុង​ភូមសាស្ត្រ​នៃ​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​ក្នុង ខេត្ត​មណ្ឌលគិរី​។​តែ​សមត្តកិច្ច​រក​មុខ​មិនឃើញឡើយ​។​

​លោក នេត្រ ភ​ក្ត្រា បាន​ប្រាប់ថា បច្ចុប្បន្ននេះ ក្រសួង​បរិស្ថាន​មាន​មន្ត្រី​ឧទ្យានុ​រក្សចំនួន ១២២១​នាក់​ដែល​កំពុងតែ​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​ជិត ៦០ ដែល​មាន​ទំហំ​ប្រមាណ ៧,៥​លាន​ហិកតា​។​

Filed in: ព័ត៌មានជាតិ