សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តមសេនីយ៍ សាន្ដ ប៊ុន​ថា​ន នាំ​យក​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់​គ្រួសារ​សព​អតី​ព្រែកប្រសព្វ​

លោក​ឧត្តមសេនីយ៍ សាន្ដ ប៊ុន​ថា​ន នាំ​យក​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់​គ្រួសារ​សព​អតី​ព្រែកប្រសព្វ​

ក្រចេះ​៖ លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​អនុប្រធាន​គណកម្មាធិកា​រ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​ក្រចេះ បាន​នាំ​យក​ប្រាក់​មរណៈ​សង្គ្រោះ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​គ្រួសារ​សព សមាជិក​អតីតយុទ្ធជន​កម្ពុជា នៅ​ស្រុក​ព្រែក​ប្រសព្វ ។​

​ពិធី​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​លោកឧ​ត្ត​ម​សេនី​យ៍ ហ៊​ន ពូច ស្នងការរង​នគរបាល​ខេត្ត និង​ជា​សមាជិក​គណកម្មាធិកា​រ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​សមាគមន​អតីតយុទ្ធជន​កម្ពុជា​ថ្នាក់​ខេត្ត នៅ​ភូមិ​ក្រហម​ក ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​

​អំណោយ​ដែល​យក​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​អតីតយុទ្ធជន​សព​នៅ​ព្រឹក​នោះ រួមមាន ថវិការ​ចំនួន ៤​លាន​រៀល ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​រួមមាន អ​ង្ក មី ត្រីខ ទឹកត្រី​ទឹកស៊ីអ៊ីវ ជាច្រើន​សំរាប់​ទៀត ប្រគល់ជូន​ដល់​គ្រួសារ​របស់​លោកស្រី ក្រៃ ខូ​យ អាយុ ៨៣​ឆ្នាំ ជា​សមាជិក​សមាគមន​អតីត​យុទ្ធ​កម្ពុជា និង​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា​កន្លងទៅ ដោយ​រោគ​គា​ពាធ​។​

​ក្នុង​ពិធី​ប្រគល់​ថវិការ​ជូន​គ្រួសារ​សព​ដល់​លំនៅឋាន​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ និង​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​អភិបាលខេត្ត ដល់​គ្រួសារ​សព​ផងដែរ​។ លោក បាន​បន្តថា ដោយ​មាន​ការ​ជម្រុញ និង​មាន​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ប្រធាន​សមាគមន​អតីតយុទ្ធជន​កម្ពុជា និង​ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​បន្ទាប់​ពី​ទទួលបាន​ពត៌មាន​ពី​អាជ្ញ​ធរ​មូលដ្ឋាន ក្រុមការងារ​សមាគម​ន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ក្រចេះ ក៏បាន​នាំ​យក​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់​ក្រុមគ្រួសារ​សព សមាគមន​អតីតយុទ្ធជន​កម្ពុជា ឲ្យបាន​ទាន់​ពេលវេលា​ផង​ដែរ​។​

​ទន្ទឹមនឹងនោះ លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន អនុប្រធាន​គណកម្មាធិកា​រ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​ក្រចេះ ក៏​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ឃុំ ប៉ុស្ដិ៍នគរបាល អាជ្ញាធរ​ស្រុក អធិការនគរបាល​ស្រុក និង​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក ត្រូវ​ជ្រោមជ្រែង​យកចិត្តទុកដាក់ ជួយ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន ក៏ដូចជា​សមាជិក​សមាគម​ន​អតីត​យុទ្ធជន នៅពេល​ដែល​ពួកគាត់​ជួបប្រទះ​នូវ​បញ្ហា​ការលំបាក​ផ្សេងៗ និង​ជួយ​ផ្ដល់​ពត៌មាន​ឲ្យ​សមាគមន​បានដឹង ដើម្បី​រួមគ្នា​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា ៕  ដោយ កិះ ខន​

 

IMG_5306 IMG_5302 IMG_5303

Filed in: ព័ត៌មានជាតិ