សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ប្រកាស​ប្រគល់​ភារកិច្ច ដល់​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ នៃ​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​១

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ប្រកាស​ប្រគល់​ភារកិច្ច ដល់​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ នៃ​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​១

​រតនគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា​ឆ្នាំ​២០១៩​នេះ នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការ​រង​តំណាង​នាយ​ឧត្តមសេនីយ៍ស នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អញ្ជើញ​ប្រគល់​ភារកិច្ច​ដល់​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ នៃ​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​១​។​
​ចូលរួម​ក្នុង​អង្គពិធី​ខាងលើ​នេះ​ដែរ មាន​លោក​តំណាង​ប្រធាន​សាលាដំបូង​តំណាង​ព្រះរាជអាជ្ញា​តំណាង​មេបញ្ជាការ អ​.​ហ ខេត្ត​, លោក លោកស្រី​ស្នងការរង​, នាយការិយាល័យ​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០៣,៦២៣,​អធិការនគរបាល​ស្រុក​ក្រុង​ចំណុះឲ្យ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​។​

​យោងតាម​សេចក្តីសម្រេច​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ត្រូវបាន​ប្រគល់​ភារកិច្ច​ជូន​នាយ​នគរបាល​ជាតិ​ជា​មេបញ្ជាការរង​ទទួល​ដឹកនាំ​ការងារ​នៃ​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​១​ចំនួន​០២​រូប​រួមាន​៖
-​ទី​១៖ លោក​ឧត្តមសេនីយ៍ទោ ហេង រតនា អត្តលេខ​៥៥២១៨ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រំដែន ជា​មេបញ្ជាការរង​ទទួល​អចិន្ត្រៃយ៍​ឲ្យ​ប្រចាំការ​នៅ​ខេត្ត​រតនគិរី​
-​ទី​២៖ លោក​ឧត្តមសេនីយ៍ទោ នៃ​តារា​ញ៉ិល​អត្តលេខ​១២៩៥៣​អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ជា​មេបញ្ជាការរង​ឲ្យ​ប្រចាំការ​នៅ​ខេត្ត​មណ្ឌលគិរី​។​

​ដោយឡែក មន្ត្រីនគរបាល​ថ្នាក់​ឧត្តមសេនីយ៍ទោ​ម្នាក់​, ថ្នាក់​ឧត្តមសេនីយ៍ត្រី​ម្នាក់ ទទួល​ទិស​ភូមិភាគ​១ និង​ភូមិភាគ​២, តំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​៦២៣,២០៣​ចំនួន​០៣​នាក់​។​

​ថ្លែង​ក្នុង​អង្គពិធី​ខាងលើនេះ នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី បាន​ថ្លែងថា ការវិវត្តន៍​រីកចំរើន​របស់​កម្លាំង​នគរបាលជាតិ​, នាយ​នគរបាល​ដែល​មាន​វ័យ​កាន់តែ​ចាស់ ត្រូវ​ដាក់​កម្លាំង​ថ្មី​ចូល​ជំនួស (​ធនធានមនុស្ស​) ការកែសម្រួល​បំពេញបន្ថែម​។​

​នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី បន្តថា​ជាក់ស្តែង​ភូមិភាគ​១ លោក​ឧត្តមសេនីយ៍ទោ ហេង​រតនា​ជំនួស​ឧត្តមសេនីយ៍ទោ នៃ តារា​ញ៉ិល ឲ្យទៅ​ប្រចាំការ​នៅ​ខេត្ត​មណ្ឌលគិរី​។ ដូច្នេះ​ការប្រគល់​ភារកិច្ច តែងតាំង​តំឡើង​ឋានន្តរស័ក្តិ​នា​ពេល​នេះ សូមឲ្យ​យកចិត្តទុកដាក់​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង សហការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចៀសវាង​ឲ្យបាន​បង្ហោះព័​ត៌មាន​វ៉ៃប្រហារ​គ្នា​។​

​បន្ថែម​លើ​នេះ​ទៀត នាយ​ឧត្តមសេនីយ៍ ដាំ វុទ្ធី បាន​ជំរុញ​ឲ្យកម្លាំងន​គរ​បាល​ការពារ​ព្រំដែន ត្រូវ​រក្សា​កម្លាំង​ស្នូល​ប្រមូលផ្តុំ​ដើរល្បាត បើ​មាន​បាតុភាព​កើតឡើង​ត្រូវ​ពិនិត្យ​ដោះស្រាយ​នៅ​កន្លែង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន (​បទល្មើស​គ្រឿងញៀន​, បទល្មើស​ព្រៃឈើ​) ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​និង​យក​អស់​លទ្ធភាព​ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ