សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្មករ​រោងចក្រ W&D និង​សហជីព​ដែល​តវ៉ា​បដិសេធ​សម្តី​សម្តេច​តេជោ​រឿង​បាតុក​ម្ម​ទា​លុយ​អតីតភាព​ការងារ​

កម្មករ​រោងចក្រ W&D និង​សហជីព​ដែល​តវ៉ា​បដិសេធ​សម្តី​សម្តេច​តេជោ​រឿង​បាតុក​ម្ម​ទា​លុយ​អតីតភាព​ការងារ​

ភ្នំពេញ ៖ ក្រុម​កម្មករ​រោងចក្រ W&D និង​សហជីព​បាន​បដិសេធ​សម្តី​សម្តេច​តេជោ​ហ៊ុន​សេននាយករដ្ឋមន្ត្រី ដែល​ថា​ពួកគេ​ញុះញង់​ឲ្យធ្វើ​បាតុកម្ម​ទា​លុយ​ទាមទារ​ប្រាក់​អតីតភាព​ក្រោយពេល​ដែល​សម្តេច​បាន​ជំរុញ​ទៅ​មេដឹកនាំ​សហជីព លោក អាត់ ធន់ ឲ្យ​បញ្ឈប់​ការដឹកនាំ​ក្រុមកម្មករ​តវ៉ា តទៅទៀត ។

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​មិនា​នេះ​សរុប​១,៧០៩​នាក់ សម្តេច​តេជោ​ហ៊ុន សែន បាន​ហៅ​ការទាមទារ​របស់​ក្រុមកម្មករ រោងចក្រ W&D​សុំ​បើកប្រាក់​អតីតភាព ថា ជា​ការតវ៉ា «​ខុសច្បាប់​» ហើយ​សម្តេច​ថា គ្មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​នោះ​ទេ​។​«​អីចឹង​ទេ ថៅកែ​រោងចក្រ​នឹង​ចេញ​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ព្រឹប​។ វា​ទៅ​រួច​ទេ​? វា​រលំ​រោងចក្រ​ទេ​? អីចឹង ខ្ញុំ​សុំ​អំពាវនាវ​ទៅ​លោក អាត់ ធន់ សុំ​កុំឱ្យ​សមាជិក​សមាជិកា​របស់​ខ្លួន​បន្ត​។ អា​នេះ តាម​ដឹង​ថា ជា​សហជីព​ជា​សមាជិក​របស់​លោក អាត់ ធន់​។ ខ្ញុំ​សុំ​ស្នើ​ឱ្យ​មាន​ការយោគយល់​អំពី​បញ្ហា​នេះ ហើយ​បន្ត​ទទួលយក​ទៅ​តាម​ច្បាប់​ដែល​បានកំណត់​។ យើង​កំពុង​ទាមទារ​ខុសច្បាប់​»​។​

​ថ្ងៃនេះ​ដែរ​ក្រុម​កម្មករ​រាប់រយ​នាក់​មកពី​រោងចក្រ W&D ដែល​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​គេហដ្ឋាន​របស់​លោក​នៅ​ម្ដុំ​វិមានឯករាជ្យ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ដែល​អូសបន្លាយ​ពេលវេលា​រយៈ​ពេល​ជិត ៣​ខែ​មក​ហើយ​នោះ​។​ក្រុម​កម្មករ​ទាំងនោះ អះអាង​ប្រាប់​កាសែត​ថា ការតវ៉ា​របស់​ពួកគេ មិនមែន​ទាមទារ​បើកប្រាក់​អតីតភាព​កា​ងារ​ជា​កញ្ចប់​នោះទេ ហើយ​ថា ការតវ៉ា​របស់​ពួកគេ​ក៏​ពុំ​មាន​សហជីព​ណា​ជា​អ្នកដឹកនាំ​ដែរ​។​តំណាង​កម្មករ​អ្នកស្រី ជា សុខា បានបញ្ជាក់ ថា ក្រុមកម្មករ​ជិត ១​ពាន់​នាក់ ទាមទារ​ចូលធ្វើ​ការងារ​វិញ​ទាំងអស់គ្នា​ដោយ​គ្មាន​ការរើសអើង​ពី​ថៅកែ​រោងចក្រ​នោះ​ឡើយ​។​

«​ពួក​ខ្ញុំ​សុំ​បញ្ជាក់​តាម​រយៈ​សារព័ត៌មាន​មួយ​នេះ​ថា ពួក​ខ្ញុំ​មិនមែន​ទាមទារ​ឲ្យ​ថៅកែ​បង់​ផ្តាច់​ប្រាក់​អតីតភាព​ឆ្នាំ​ចាស់​ទាំង​អស់​នោះ​ទេ គឺ​ពួក​ខ្ញុំ​សុំ​ចូល​បម្រើ​ការងារ​វិញ​ទាំងអស់គ្នា​ដោយ​គ្មាន​ការរើសអើង ហើយ​មួយទៀត ពួក​ខ្ញុំ​សុំ​បដិសេធ​ដែលថា ខាង​ពូ អាត់ ធន់ ខាង ស៊ីខា​វឌូ ជា​អ្នក​ញុះញង់​នៅ​ពីក្រោយ​ខ្នង​។ ខ្ញុំ​សូមបញ្ជាក់ថា មាន​ខាង​ស៊ីខា​វឌូ​ចូលមក គឺ​ពួក​ខ្ញុំ​ទៅ​យំ​អង្វរ​គេ​ជួយ​ជំនួយ​ខាង​ផ្លូវច្បាប់ ព្រោះ​ពួក​ខ្ញុំ​គេ​បញ្ឈប់​អត់​មាន​មូលហេតុ​។ ពួក​ខ្ញុំ​ឈប់​ទាមទារ​ប្រាក់​អតីតភាព​ទៀតហើយ​»​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ក៏បាន​ច្រាន​ចោល​ការលើក​របស់លោក​នាយករដ្ឋមន្ត្រី​នេះដែរ ដោយ​លោក​ថា លោក ហ៊ុន សែន ទទួលបាន​ព័ត៌មាន​ខុស​ពី​មន្ត្រី​ក្រោម​ឱវាទ​។​លោក អាត់ ធន់ ឲ្យដឹងថា ក្រុម​កម្មករ​ឲ្យ​សហជីព​របស់លោក​ជួយ គឺ​ករណី​ថៅកែ​បញ្ឈប់​កម្មករ​ក្នុង​ចំនួន​ច្រើន​ដោយ​មូល​គ្មាន​មូលហេតុ​តែប៉ុណ្ណោះ​។​«​គាត់​លើកឡើង​នេះ គឺ​មាន​ការភាន់ច្រឡំ ប្រហែល​ជា​អ្នក​ចុះ​ទៅ​ធ្វើការ​ហ្នឹង​រាយការណ៍​ទៅ​រដ្ឋមន្ត្រី​ខុស ហើយ​រដ្ឋមន្ត្រី​អាច​រាយការណ៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ខុស ដោយសារ​តែ​តាមពិត​ទៅ កម្មករ​បាន​ឈប់​ទាមទារ​លុយ​អតីតភាព​ការងារ​ហ្នឹង​យូរ​ហើយ​តាំងពី​ទី​ថ្ងៃទី​៨ ខែ​មួយ ឆ្នាំ​២០១៩​ម្ល៉េះ ហើយ​ខាង​ស៊ីខា​វឌូ​ហ្នឹង មិន​ដែល​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ជូន​ពួកគាត់​ទេ គឺ​យើង​ឲ្យ​គាត់​ហ្នឹង​ដោះស្រាយ​អតីតភាព​តាមច្បាប់ ហើយ​កម្មករ​ក៏​ឯកភាព​តាម​យើង​ដែរ​។ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ​ថៅកែ​បញ្ឈប់​គាត់​មិនឲ្យ​ចូលធ្វើ​ការងារ​វិញ​ទេ​។ នេះ​ជា​រឿង​សំខាន់​»​។​

​លោក អាត់ ធន់ បញ្ជាក់ថា “​ខ្ញុំ​មិន​បាន​នៅ​ពីក្រោយ​ខ្នង នៃ​ក្រុម​កម្មករ​ធ្វើបាតុកម្ម​នោះ​ទេ (​ទាមទារ​ប្រាក់​អតីតភាព​ការងារ​សរុប​) សូម្បី​តែ​កម្មករ​ក៏​លែង​ទាមទារ​ប្រាក់ អតីតភាព​ការងារ​ដែរ​។ ពី​ដំបូង​ដែល​សហជីព​ដឹកនាំ​នោះ គឺ​លែង​ហើយ ។ ចឹង​គ្មាន​ហេតុផល​អី​ទៅ​ទាមទារ គឺ​សូម​តែ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត ឲ្យ​ពួកគាត់​ចូលធ្វើការ​វិញ​”​។​លោក​ថា ករណី​ប្រាក់​អតីតភាព​ការងារ ក្រុមកម្មករ ព្រម​ទទួលយក​ការបើកឲ្យ​៦​ខែ​ម្តង​ហើយ​។​

​អគ្គលេខាធិការរង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុ​ខ​សញ្ញា នៃ​ក្រសួង​ការងារ លោក ហែម ហឿន ប្រាប់​អ្នកសារព័ត៌មាន​កន្លែង​កម្មករ​តវ៉ា​ថា ករណី​វិវាទ​ការងារ​នៅ​រោងចក្រ W&D នេះ គឺ​ក្រសួង​មាន​សិទ្ធ​ត្រឹមតែ​ជួយ​សម្របសម្រួល​ប៉ុណ្ណោះ ហើយ​ថា​រឿង​នេះ​បាន​ដល់​ដៃ​តុលាការ​ទៅហើយ​។​

​សូមបញ្ជាក់​ថា​៖​វិវាទ​រវាង​ក្រុម​កម្មករ និង​ថៅកែ​រោងចក្រ W&D ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខ័ណ្ឌ​មានជ័យ បាន​ផ្ទុះឡើង​តាំងពី​ចុង​ឆ្នាំ​២០១៨​មកម្ល៉េះ បន្ទាប់ពី​ក្រុម​កម្មករ​ដល់​ទៅជិត ២​ពាន់​នាក់ បានទាមទារ​ទៅ​ថៅកែ​រោងចក្រ​នេះ​ឲ្យ​បើកប្រាក់​អតីតភាព​ការងារ​ជា​កម្ចប់ ដល់​ពួកគេ​នៅ​មុន​ឆ្នាំ​២០១៩​។​
​វិវាទ​នេះ​កាន់តែ​ស្មុគស្មាញ​ថែម​ទៀត បន្ទាប់​ពី​កម្មករ​ជាង ១​ពាន់​នាក់ ត្រូវបាន​ថៅកែ​រោងចក្រ​នេះ សម្រេច​បញ្ឈប់​ពី​ការងារ និង​ចោទ​ថា មិន​គោរព​តាម​សេចក្ដីសម្រេច​រក្សា​ការពារ​របស់​តុលាការ​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ