សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ដល់​មូលដ្ឋាន​ស្រុក​សំបូរ ដើម្បី​ផ្សព្វផ្សាយ​ពី​ផល​ប៉ះ ពាល់​បញ្ហា​ចំណីរ អាហារ និង​ត្រួតពិនិត្យ​ការផលិត​ស្រាស​ឲ្យ​សមស្រប​តាម បទដ្ឋាន​បច្ចេកទេស​

អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ដល់​មូលដ្ឋាន​ស្រុក​សំបូរ ដើម្បី​ផ្សព្វផ្សាយ​ពី​ផល​ប៉ះ ពាល់​បញ្ហា​ចំណីរ អាហារ និង​ត្រួតពិនិត្យ​ការផលិត​ស្រាស​ឲ្យ​សមស្រប​តាម បទដ្ឋាន​បច្ចេកទេស​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ និង​សុខភាព ប្រជាពលរដ្ឋ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការបរិភោគ​ម្ហូបអាហារ ជាពិសេស ការផលិត​ស្រាស ។

​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​កាំកុងត្រូល ដឹកនាំ​ដោយ​ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ ប្រធាន​អគ្គនាយកដ្ឋាន និង​ឯកឧត្តម ស្រេង សុភាព អភិបាលរង​ខេត្ក្រ​ចេះ សហការ​ជា​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ផ្សព្វផ្សាយ​អំពី សុវត្ថិភាព​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ទំនិញ​នានាៗ​ជាច្រើន​ប្រភេទ ពិសេស ការផលិត​ស្រាស នៅតាម​មូលដ្ឋាន និង​នៅក្នុង​ផ្សារ ស្ថិត​ក្នុង​ទីរួមស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ មានប្រសាសន៍ថា ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ការផលិត​ស្រាសរ​បស់ សិប្បករ​ក្នុងស្រុក​សំបូរ ដោយ​កន្លងមក​ស្រុក​សំបូរ​ឧស្សាហ៍​កើត​បញ្ហា​ពុល​ស្រាស ស្លាប់​មនុស្ស​បន្ត បន្ទាប់​កាល​កន្លង​មក​។ ឯកឧត្តម បន្តទៀតថា ដោយ​កោត​ស​សើរ ដល់​សិប្បករ​ផលិត​ស្រាស ក្នុងស្រុក​សំបូរ​បន្ទាប់ពី ក្រុមការងារ​អគ្គ​នាយ ក​ដ្ឋា​ន​កាំកុងត្រូល ចុះ​ប្រមូល​ជាក់ស្តែង សំណាក​ស្រាស​តាម​ទីតាំង​ផលិត មក​ពិនិត្យ​ជាក់ស្តែង​ជាមួយនឹង​សម្ភារៈ បច្ចេកវិទ្យា​ចុងក្រោយ ដោយ​មន្ត្រី​ជំនាញ ឃើញថា​មិន​មាន​ផ្ទុក​សារធាតុ​ជាតិ មេ​តា​ណុល ក្នុង​ស្រាស​ទៀតឡើយ​។​

​ឯកឧត្តម បានបញ្ជាក់​ថា គោលបំណង់​នៃ​ការចុះ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​មុខទំនិញ​នេះ គឺ​ដើម្បី​ការពារ​សុខភាព និង​ផលប្រយោជន៍​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​នេះ​ជា​សមិទ្ធផល​ដែល​ថ្មី​នៃ​ការប្រឹងប្រែង​របស់​អាជ្ញា​ធរ សហការ​ជាមួយ​មន្ត្រី​ជំនាញ​អប់រំ​ផ្សព្វ ផ្សាយ ដល់​ពលរដ្ឋ សិ​ប្បករ យល់ច្បាស់​ពី​ផលប៉ះពាល់​នៃ​ការផលិត និង​ពិសារ​ស្រា​សរមាន ដែល​មាន​ជាតិពុល​អេតាណុល​ខ្ពស់​។

​ទោះជា​បែប​នេះ​ក្តី​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​សហការ​ជានិច្ច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួប និង​ជួយ​ការពារ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ “​មន្ត្រី គឺជា​អ្នក​បំរើ​រាស្ត្រ​” ហេតុនេះ​ពួកយើង និង​ប្រឹងប្រែង​ឲ្យអស់ លទ្ធភាព​សមត្ថភាព ការពារ​ពលរដ្ឋ អ្នក​ប្រើប្រាស់​គ្រប់​ពេលវេលា គ្រប់​កាលៈទេសៈ​។

​បន្ទាប់ពី​ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ពេញ​មួយ​ថ្ងៃ ជា​លទ្ធផល ទំនិញ បន្លែ ផ្លែឈើ និង​សំណាក​ស្រាស​ចំនួន ៤​ម្ចាស់ គឺ​ពុំ​មាន​រកឃើញ​នូវ​សារធាតុ​គីមី ឬ​សារធាតុ​បង្ក ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។

​ជាមួយគ្នា​នោះ ឯកឧត្តម ស្រេង សុភាព អភិបាលរង​ខេត្ត បាន​ថ្លែង​អំ​គុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ អគ្គនាយកដ្ឋាន​កាំកុងត្រូល ហើយ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​រីករាយ សហកា​ជារ​និច្ច ដើម្បី​សុខភាព និង​ដើម្បី​សេដ្ឋកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ ទាំងមូល​ផង​ដែរ ។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មុន​ជ្រើសរើស​យក​ផលិតផល ទំនិញ​អ្វីមួយ ត្រូវ​ពិនិត្យ​នូវ​លក្ខណៈ​វេច​ខ្ចប់ កាលបរិច្ឆេត ឲ្យបាន​ត្រឹមត្រូវ​មុន យក​ទៅ​ប្រើប្រាស់ ដើម្បី​ធានា​គុណភាព និង​មិន​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព និង​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​៕
​ដោយ កិះ​ខន​

Filed in: ព័ត៌មានជាតិ