សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​១​គ្រឿង​ដឹក​ដំឡូង​មី បង្កប់​ឈើ​ប្រណិត​ពីក្រោម​ឆ្លងកាត់​សមត្តកិច្ច​ច្រើន​កន្លែង​តែ​នៅ​ជាប់​ដៃ​ប៉ូលី​សសេដ្ឋកិច្ច​កំពង់ឆ្នាំង​

រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​១​គ្រឿង​ដឹក​ដំឡូង​មី បង្កប់​ឈើ​ប្រណិត​ពីក្រោម​ឆ្លងកាត់​សមត្តកិច្ច​ច្រើន​កន្លែង​តែ​នៅ​ជាប់​ដៃ​ប៉ូលី​សសេដ្ឋកិច្ច​កំពង់ឆ្នាំង​

កំពង់ឆ្នាំង​ ៖​ កាលពី រសៀល​ថ្ងៃ​ទី ១៦​ខែ មិនា​ឆ្នាំ​២០១៩​ប៉ូ​លី​សេដ្ឋកិច្ច​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឃាត់​ចាប់រ​ថយ​ន្ម៉ា​ក់​ហ៊ីយ៉ាន់ដាយ​(HYUNDRI) ១​គ្រឿង​ដែល​បាន​លួច​បង្កប់​ឈើ​នៅ​បាត​រថយន្ត​ហើយ​បាន​ផ្ទុក​ដំឡូង​មី​ពី​លើ​ដើម្បី​បំភាន់​ភ្នែក​។

​សមត្ថកិច្ច​ឲ្យដឹងថា​រថយន្ត​នោះបា​ន​ចេញដំនើរ​ពី​រ​ភូមិ​អន្លង់​រាប ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ។​ប៉ុន្តែ​ចៃដន្យ​បាន​បែកធ្លាយ​រឿង​ដល់​លោក​ព្រះរាជអាជ្ញារង ឡុង​ស៊ីថា​បាន​បញ្ជារ​ឱ្យ​កំលាំង​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ការឃាត់​រថយន្ត​នោះ​នៅ​ចំណុច​មុខ​វត្ត តា​កុល​ភូមិ​តា​កុល ឃុំ​ពានី​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​។​អ្នកបើកបរ​រថយន្ត​មានឈ្មោះ​គង លី ដា មាន​ទីលំនៅ​ភូមិ​ឃុំ​ខេត្ត​ស្រុក​ខាងលើ​។​

​សមត្តកិច្ច​បាន​បញ្ជូន​រថយន្ត​នោះ​មក​រក្សាទុក​នៅ​ផ្នែក​ដ្ឋ​បាល​ព្រៃឈើ​ស្រុក​កំពង់ត្រឡាច លុះដល់​ថ្ងៃ​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១៨​ដោយ​មាន​លោក​ងិន ហុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក​/​ឆ​និង​លោក​ព្រះរាជអាជ្ញារង ឡុង ស៊ី ថា លោក អែម វិចិត្រ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លោក ជាតិ នាយរង​ផ្នែក លោក ជន ដា​រ៉ា នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចូលរួម​នឹង​ត្រួតពិនិត្យ​ធ្វើការ​វាស់វែង​ឈើ​ទាំងអស់នោះ​មាន​៥​សន្លឹក​ជា​ប្រភេត​ឈើ​ម្រះព្រៅ​
១​សន្លឹក​នឹង​ឈើ​រាជ​ថ្កុល​មានចំនួន​២២៧,៣២៥ ម​គូប​។​

​យោង​ទៅ​តាម​ប្រភព​ពត័មាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​អ្នកយក​ព័ត៌មាន​អោយដឹងថា​÷​ជា​រៀងរាល់​យប់​គេ​បាន​សង្កេតឃើញ​ឈ្មោះ នូ សុខ​ឃៀង នាយរង​ផ្នែក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក​/​ឆ បាន​បើកបរ​រថយន្ត​ម៉ាក់​លុច​ស៊ី​ស​តាម​ប្រម៉ា​ញ់​រថយន្ត​ដឹកឈើ​ប្រណឹត​ណា​ដែល​មិន​បង់លុយ​អោយ​រូបគេ​នោះ​គឺ​មិន​អោយ​រួច​ខ្លួច​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​មុន​ពេល​ចាប់​រថយន្ត​ខាងលើ​នេះ​មាន​ប៉ូលីស​សេដ្ឋកិច្ច​ដែល​មិន​ស្គាល់​ឈ្មោះ​បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ដំឡូង​មី​ដាក់​ឈើ​ពីក្រោម​នោះ​បាន​ទា​យក​លុយ​ចំនួន​៧០០​ដុល្លា​ម្ដង​រួច​ម្ដង​ហើយ ។​

​ករណី​ខាងលើ​នេះ​ត្រូវបាន​គេ​សង្ស័យ​ថា​ដណ្ដើម​បាន​ចំណី ពីរ​សត្វ​ក្អែក​យក​មក​បែងចែក​អោយ​សត្វ​តា​វ៉ៅ​ផង​ទើប​បាន​សុខ បើ​ពុំ​ដូច​ច្នោះ​ទេ​ច្បាស់​បែក​រឿង​ធំ​ហើយ ដូច​ករណី​រដ្ឋ​យន្ត​ខាងលើ​នេះ​ជាដើម​ស្រាប់​។​អំពើរ​ពុករលួយ​ចឹង​សង្ឃឹមថា​ម្ចាស់​រថយន្ត​ដឹកឈើ​ក្លាហាន​ហ៊ាន​ប្តឹង​អង្គភាព​ប្រឆាំង​ពុករលួយ​ទើប​អាច​ចាត់ការ​បាន​៕

 

Filed in: ព័ត៌មានជាតិ