សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្វេងយល់​ពី​១០​នាយករដ្ឋមន្ត្រី​ដែល ចេញពី​កង​ទព័ ក្នុង​រយៈ​៨៧​ឆ្នាំ​នៃ​របប ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​

ឈ្វេងយល់​ពី​១០​នាយករដ្ឋមន្ត្រី​ដែល ចេញពី​កង​ទព័ ក្នុង​រយៈ​៨៧​ឆ្នាំ​នៃ​របប ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​

​ថៃ​៖​គិត​ចាប់តាំងពី​ការផ្លាស់ប្ដូរ​ការគ្រប់គ្រង​រដ្ឋ ឈានទៅរក​របប​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ ១៩៧២ ប្រទេស​ថៃ​មាន​ការធ្វើ​រដ្ឋប្រហា​រ​ដណ្តើម​អំណាច​ដោយ​ពួកយោធា ទទួលបាន​ជោគជ័យ យ៉ាងតិច​១២​លើក​រួចមកហើយ​។

​តែ​ក្នុងនោះ​មេដឹកនាំ​ជា​ទាហាន ដែល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មាន ចំនួន​១០​នាក់​មក​ហើយ​ដែល ស្ទើតែ​ទាំ​អស់​បានមក​ពី​ការដណ្ដើ​ម​អំណាច ដោយ​មិន​គិត​រួម​ទាហាន​ដែល​មិនមែនជា មេដឹកនាំ​កង​ទព័ តែ​បាន​ទទួល​តំណែង​នាយករដ្ឋមន្ត្រី ដូចជា​៖​ឧត្តមសេនីយ៍ទោ ថាំ​រ៉ុង ណា​វ៉ា ស​វ៉ាត​ឌី នឹង​ឧត្តមសេនីយ៍ឯក ឆាតឆាយ ឈុន​ហាវ៉ាន់ ។​

​ចំពោះ​មេដឹកនាំ​ទាហាន​ដែល ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី មាន​ទាំង​ទទួលបាន​ជោគជ័យ នឹង​បរាជ័យ រួមមាន​៖ នៅ​ថ្ងៃ​ទី​៨​កុម្ភះ ឆ្នាំ​២០១៩ ឧត្តមសេនីយ៍ឯក ប្រា​យុទ្ធ ចាន់​អូ​ចារ្យ នាយករដ្ឋមន្ត្រី នឹង​ជា​ប្រធាន​គណះកម្មកា​ររដ្ឋប្រហា​រ ប្រកាស​ខ្លួន​សុំ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃ​ទី​២៤ មិនា ដោយ​គណ​លោក​មាន​ឈ្មោះ​ថា​បក្ស​កម្លាំង​ប្រជា​រដ្ឋ ។​គេ​មិន​ទាន់​ដឹងថា​តើ​លោក​ប្រា​យុទ្ធ​អាច​បន្ត​ក្តាប់​អំណាច​បាន​ទៀត​ដែរ​ឬ​អត់​នោះទេ​?​។​
​ដោយសារ​វា​ខ្ទាស់​និង​រដ្ឋធម្មនុញ្ញ នៅ​មិនទាន់មាន​អ្នក​ណា​ប្រាប់​បាន​ទេ​ថា​តើ ការចុះ​ក្នុង​បញ្ជី​ជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត ឆ្លង​តាម​ការចុះ​ឈ្មោះ ដោយ​បក្សនយោបាយ នឹង​អភិវឌ្ឍន៍​ទៅ​យ៉ាងណា​នៃ​អនាគត​?​។​សូមបញ្ជាក់​ថា​៖​ឧត្តមសេនីយ៍ឯក ប្រា​យុទ្ធ​ចាន​អូ​ចារ គឺ​ជា​មេដឹកនាំ​យោធា​ទី​១០ ដែល​មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។

​សម្រាប់​រឿងរ៉ាវ​នៃ​អតីតកាល របស់​នាយក​រដ្ឋមន្ត្រី​ដែល​ចេញពី​យោធា​៩​នាក់​ទៀត​រួមមាន​៖
១/​ឧត្តមសេនីយ៍ឯក ព្រះ​យ៉ាភល ភល​ព្យុះ​សេនា ៖​ឈ្មោះ​ដើម​ថា ភុ​ច ភល​យោ​ធី​ន ដែល​ជា​មេ​បញ្ជារ​ការ​កង​ទព័ជើងគោក​ដំបូង ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី ក្រោយ​ពី​ការធ្វើ​រដ្ឋប្រហារ ដោយ​អំណាចរដ្ឋាភិបាល របស់​ព្រះ​យ៉ាមនោ​ប៉ះ​កន និទិ​ថាដា កាលពី​២០ ខែ​មិនា ឆ្នាំ​១៩៦៦​។ រដ្ឋាភិបាល​របស់ ព្រះ​យ៉ា ភ​ល ប្រឈម​ជា​មួយ​ការព្យាយាម ក្នុង​ការដណ្ដើម​អំណាច​២​លើក គឺ​នៅ​ខែតុលា ឆ្នាំ​១៩៨៦ នឹង​កាលពី​ខែ​សីហា ឆ្នាំ​១៩៨៨ នឹង​កម្លាំង​ជម្រុញ​របស់​រដ្ឋសភា រហូត​ព្រះ​យ៉ា ភ​ល ត្រូវ​លាលែង​២​លើក​។ *​លើក​ទី​១ ពេល​សភា​មិន​អនុ​មត្ត​សន្ធិសញ្ញា កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​១៩៨៨ ។​
*​លើក​ទី​២ ករណី​រឿង​លក់​ដី​ព្រះ​ខ្លង កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​១៩៨២ ទាំង​២​លើក ។

​ព្រះ​យ៉ា ភ​ល បាន​ទទួល​ការចុះហត្ថលេខា ត្រឡប់មក​ជា​នាយក​រដ្ឋមន្ត្រី​ជាថ្មី មុន​នឹង​រំលាយ​សភា នឹង​ផុតពី​តំណែង​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូរ ឆ្នាំ​១៩៨១ ដោយ​មាន​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម ឡើង​មក​ទទួល​តំណែង​ជុំនួស​។​

២/​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម ៖​មេ​បញ្ជារ​ការ​កង​ទព័​ជើងគោក ត​ពី​ព្រះ​យ៉ា ភ​ល បាន​ទទួល​តំណែង​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​១៩៨១ នឹង​ជា​នាយករដ្ឋមន្ត្រី​ដែល​យូរ​បំផុត​របស់​ថៃ គឺ​២​លើក សរុប​៥,៥០៣​ថ្ងៃ​។​

*​ការទទួល​ត​ណែ​ង​លើកដំបូង របស់​នាយ​ឧត្តមសេនីយ៍ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​១៩៧៥ ដោយសារ​សភាតំណាងរាស្ត្រ មិន​អនុ​មត្ត័​ពង្រាង​ព្រះរាជកំណត់ របៀប​មន្ត្រីរាជការ ដឹកនាំ​នគ​បាល​ខេត្ត ពេជ្រ បូណ៌ ឆ្នាំ​១៩៧៥ ធ្វើ​ឲ្យ​នាយ​ឧត្តមសេនីយ៍ ត្រូវ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី ។​
*​ការទទួល​តំណែង​លើក​ទី​២ តាំងពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​១៩៧១ ក្រោយ​ការ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ រហូត​ត្រូវ​នាយ​ឧត្តមសេនីយ៍ សះ​ស៊ុតឌិ ថា​នះ​រត្ន័ ដណ្ដើម​អំណាច កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ពុទ្ធ​សក្ក័រាជ​២៥០០​។​

​នាយ​ឧត្តមសេនីយ៍ភិ​មូល សង្គ្រាម ជា​នាយករដ្ឋមន្ត្រី​ទាំង​លេចធ្លោ នឹង​ធ្លាក់ ជា​មេដឹកនាំ​ដែល​មាន​គុណសម្បត្តិ​យ៉ាងច្រើន នឹង​អាច​កម្ចាត់​សត្រូវ ខាង​នយោបាយ​បាន​រហូត ដោយ​មាន​ហេតុការណ៍​ដែល​សំខាន់ ក្នុងការ​ទទួល​តំណែង​លើកដំបូង គឺ​ការ​ត្រូវ​លួច​សម្លាប់ កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៧១ នឹង​ការព្យាយាម​បង្ក​ក្បត់ នៅ​ខែ​មិនា ពុទ្ធ​សក្ក័រាជ​២៤៨២ ដែល​ហៅថា ក្បត់​ព្រះ​យ៉ា ទ្រង់​សុ​ដេត​។​

​ប៉ុន្តែ​បញ្ហា​នយោបាយ​ថៃ នៅក្នុង​រង្វង់​សង្គ្រាមលោកលើកទី​២ ក៏​បង្ខំ​ឲ្យ​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម លាលែង តែ​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម ក៏​នៅ​ពីក្រោយ​ការធ្វើ​រដ្ឋប្រហារ ពុទ្ធ​សក្ក័រាជ​២៤៩០ ដែល​បណ្ដាលឲ្យ​បានក្លាយ ជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត នៅ​ពុទ្ធ​សក្ក័រាជ​២៤៩១ ដែល​ការទទួល​តំណែង ជា​នាយក​រដ្ឋមន្ត្រី​លើក​ទី​២​នេះ ត្រូវ​ប្រឈម​នឹង​ការព្យាយាម ក្នុង​ការដណ្ដើម​អំណាច​ជាច្រើនលើក​។​

*​ក្បត់​សេនាធិការ ខែតុលា ពុទ្ធ​សក្ក័រាជ ២៤៩១​។​*​ក្បត់​វាំង​ហ្លួង ខែ​កញ្ញា ពុទ្ធ​សក្ក័រាជ​២៤៩២ ។​*​ក្បត់​មែន ហាត់​តាន់ ពុទ្ធ​សក្ក័រាជ​២៤៩៤ ដោយ​ឃុំខ្លួន​ចុះ​កប៉ាល់​ហ្លួង សិរី​អយុធ្យា ធ្បើ​ឲ្យ​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម ត្រូវ​ច្បាមអំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​ខ្លួនឯង នី​ខែវិច្ឆិកា ពុទ្ធ​សក្ក័រាជ​២៤៩៤ តែ​ទី​ចុង​បំផុត លោក​ក៏​ត្រូវ​កូនចៅ​ស្និទ្ធ ដូច​ជា​នាយ​ឧត្តមសេនីយ៍ សះធុ​ឌិ ឋានះ​រត្ន័ ដណ្ដើម​អំណាច រហូត​ត្រូវ​និរទេស​ខ្លួន​ទៅ​ប្រទេស​ជប៉ុន​។​

៣/​នាយ​ឧត្តមសេនីយ៍ ថ្ន​ម គិតទិ ខះ​ច​ន ៖​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​២​លើក សរុប​១០​ឆ្នាំ ៦​ខែ ២៩​ថ្ងៃ គឺ​៖
*​លើកដំបូង ក្រោយ​ពី​នាយ​ឧត្តមសេនីយ៍ សះធុ​ឌិ ឋានះ​រត្ត័ ធ្វើ​រដ្ឋប្រហារ ថ្ងៃទី​១៦ ខែ​កញ្ញា ពុទ្ធ​សក្ក័រាជ​២៥០០​នោះ គាត់​មិន​បាន​លុបចោល​រដ្ឋធម្មនុញ្ញ នឹង​រំលាយ​រដ្ឋសភា តែ​ឲ្យ​លោក ភុត សា​រះ​ស៊ីន បំពេញ​តួនាទី​ជា​នាយករដ្ឋមន្ត្រី ដើម្បី​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​ឡើង​ជា​ថ្មី លទ្ធផល​នៃ​ការបោះឆ្នោត​ប្រាកដ​ច្បាស់​ថា បក្ស​របស់​នាយ​ឧត្តមសេនីយ៍ សះធុ​ឌិ គឺ​បក្ស​ជាតិ សង្គម​ឈ្នះ តែ​នាយ​ឧត្តមសេនីយ៍ សះ ធុ​ឌិ ឲ្យ​នាយ​ឧត្តមសេនីយ៍ ថ្ន​ម ធ្វើ​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២០ ខែតុលា ពុទ្ធ​សក្ក័រាជ ២៥៥១ នឹង​នៅ​ថ្ងៃ​ដ៏​ដែល​នោះ​ដែរ នាយ​ឧត្តមសេនីយ៍ សះ ធុ​ឌិ ដណ្ដើម​អំណាច​ម្ដងទៀត ដោយ​មាន​ឧត្តមសេនីយ៍ទោ ថ្ន​ម ទទួល​តំណែង​អនុប្រធាន​គណះកម្មការ​បដិវត្ត ត​មក​នាយ​ឧត្តមសេនីយ៍ សះ ធុ​ឌិ បាន​ឡើង​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយ​ខ្លួនឯង ឲ្យ​ឧត្តមសេនីយ៍ទោ ថ្ន​ម ជា​ឧបនាយករដ្ឋមន្ត្រី នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

*​លើក​ទី​២ ថ្ងៃក្រោយ​ទទួលអនិច្ចកម្ម របស់​នាយ​ឧត្តមសេនីយ៍ សះ ធុ​ឌិ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូរ ឆ្នាំ​១៩៧២ នាយ​ឧត្តមសេនីយ៍ ថ្ន​ម ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជុំនួស រហូត​ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ ១៩៧៣ គាត់​ដឹកនាំ​ប្រទេស រហូត​មាន​ការប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៦៨ នឹង​ចាត់ឲ្យមានការ​បោះឆ្នោត នៅ​ពុទ្ធ​សក្ក័រាជ​២៥១២ ដែល​បក្ស​របស់​នាយ​ឧត្តមសេនីយ៍ ថ្ន​ម គឺ​សហ ប្រជា​ថៃ បាន​ក្លាយជា​អ្នក​រៀបចំ​រដ្ឋាភិបាល​។ តែ​ក្រោយមក​បាន​ប្រឈម​នឹង​ភាពស្មុកស្មាញ ក្នុង​ការដឹកនាំ ដែល​បណ្ដាល​ឲ្យ នាយ​ឧត្តមសេនីយ៍ ថ្ន​ម ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំ​ណា​ច​ខ្លួនឯង កាលពី​ខែ​វិច្ឆិកា ពុទ្ធ​សក្ក័រាជ​២៥១៤ ក្រោយមក​មាន​ការធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​រដ្ឋធម្មនុញ្ញ រហូត​នាំទៅដល់​ហេតុការណ៍​១៤​តុលា ពុទ្ធ​សក្ក័រាជ​២៥១៦ ហើយ នាយ​ឧត្តមសេនីយ៍ ថ្ន​ម ត្រូវ​លាលែង​ពី​តំណែង ហើយ​នី​រទេស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​ទៅ​។​

៤/​នាយ​ឧត្តមសេនីយ៍ សះធុ​ឌិ ឋានះ​រត្ន័ ៖​អតីត​នាយ​ឧត្តមសេនីយ៍​ជិតស្និត ជាមួយ​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម រួម​ជាមួយ​មេ ផ្ដួលរំលំ​រដ្ឋាភិបាល​ផ្សេង​ជាច្រើនលើក បាន​ដណ្ដើម​អំណាច​រដ្ឋាភិបាល របស់​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ពុទ្ធ​សក្ក័រាជ​២៥០០ ក្រោយ​ការធ្វើ​បាតុកម្ម របស់​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​ទាមទារ​ឲ្យ​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម លាលែង​ពី​តំណែង​ប​ដោយសារ​តែ​ការបោះឆ្នោត ដែល​មាន​ការ​លួច​សន្លឹកឆ្នោត​គ្រប់​រូបភាព បណ្ដាល​ឲ្យ​បក្ស សៀម ណាំ​ង ខះ​ស៊ិឡា របស់​នាយ​ឧត្តមសេនីយ៍ ភិ​មូល សង្គ្រាម ទទួលបាន​សម្លេង​ភាគច្រើន ចាត់តាំង​រដ្ឋាភិបាល​បាន​។​នាយ​ឧត្តមសេនីយ៍ សះ ធិ​ឌិ ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១១ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភះ ពុទ្ធ​សក្ក័រាជ​២៥០២ ដោយ​រួម​ដៃ​ជាមួយ ឧត្តមសេនីយ៍ទោ ថ្ន​ម គិតទិ ខះ​ច​ន ដណ្ដើម​អំណាច​របស់​រដ្ឋាភិបាល ឧត្តមសេនីយ៍ទោ ថ្ន​ម​។​នាយ​ឧត្តមសេនីយ៍ សះ ធុ​ឌិ ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី រហូតដល់​ចាស់​ទទួលអនិច្ចកម្ម នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូរ ពុទ្ធ​សក្ក័រាជ​២៥០៦ នៅ​មន្ទីរពេទ្យ ព្រះ​ម្កុដ​ក្លៅ ក្នុង​ជន្មាយុ​៥៥​ឆ្នាំ នឹង​ជា​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​គត់ ដែល​ស្លាប់​ក្នុង​តំណែង រយះពេល​៤​ឆ្នាំ ៩​ខែ ២៨​ថ្ងៃ​។​

៥/​ឧត្តមសេនីយ៍ឯក គ្រៀង​សាក់​ឌិ ឆះ​ម៉ាក់​ម៉ាន់​ថន​៖​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី ខ​ណះ​ជា​អគ្គ​មេ​បញ្ជារ​ការ​កង​ទព័ នឹង​ជា​លេខាធិកា​រគ​ណះ​រដ្ឋប្រហារ នឹង​ពេល​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ ពុទ្ធ​សក្ក័រាជ​២៥២១ ហើយ​មាន​ការបោះឆ្នោត​ទូទៅ រដ្ឋធម្មនុញ្ញ​ដែល​ឲ្យ​សមាជិក​ព្រឹទ្ធសភា មានទួនាទី​ក្នុង​ការជ្រើសរើ​សនាយ​ករដ្ឋមន្ត្រី ធ្វើឲ្យ​ឧត្តមសេនីយឯក គ្រៀង សាក់​ឌិ ក្លាយជា​នាយក​រដ្ឋមន្ត្រី​តទៅ​។ តែ​ចុងក្រោយ ឧត្តមសេនីយ៍ឯក គ្រៀង សាក់​ឌិ ក៏​ត្រូវ​ប្រកាស​លាលែង​នៅមុខ​សភា នៅ​ខែ​មិនា ពុទ្ធ​សក្ក័រាជ ២៥២៣ ដោយសា​រវិ​ប​ត្ត​ប្រេង ធ្វើ​ឲ្យ​ព្រឹទ្ធ​សមាជិក ត្រឡប់​ទៅ​ដាក់​ហ៊ុន​ជាមួយ ឧត្តមសេនីយ៍ឯក ប្រេម ទិន​ស៊ូ​ឡា​ណុន​វិញ​។ ក្រោយ​ពី​នោះ​មក ឧត្តមសេនីយ៍ឯក គ្រៀង សាក់​ឌិ ទៅ​បង្កើត​បក្ស ជាតិ​ថៃ ប្រជាធិបតេយ្យ តែ​ក៏​មិន​ទទួល​ជោគជ័យ​។​

៦/​ឧត្តមសេនីយ៍ឯក ប្រេម ទិន​ស៊ូ​ឡា​ណុន ៖​ជា​នាយករដ្ឋមន្ត្រី​ទី​១៦ ជា​នាយករដ្ឋមន្ត្រី ដែល​មិន​មាន​បក្ស​នយោបាយ​របស់​ខ្លួនឯង បើ​គ្រាន់តែ​ប្រើ​ជា​មនុស្ស​កណ្ដាល ដែល​អាច​ទំនាក់ទំនង​អំណាច រវាង​អ្នកនយោបាយ ក្រុម​នាយទុន កង​ទព័ ចូល​ជាមួយ​គ្នា រហូត​ជា​នាយករដ្ឋមន្ត្រី រហូត​ជិត​៨​ឆ្នាំ​កន្លះ គឺ​ពី​ពុទ្ធ​សក្ក័រាជ​២៥២៣-២៥៣១​។​

​ឧត្តមសេនីយ៍ឯក ប្រេម គឺជា​បុគ្គល​គំរូ ដែល​ឧត្តមសេនីយ៍ឯក ប្រា​យុទ្ធ ចាន់​អូ​ចារ្យ ថ្លែង​កោត​ស​សើ​រថា គឺជា​គំរូ​ក្នុង​ការប្រើ​ជីវិត នឹង​ការងារ អ្នកវិភាគ​នយោបាយ​មួយ​ចំនួន មើលឃើញថា “​ប្រជាធិបតេយ្យ​ពាក់កណ្ដាល​”​។​សម័យ​រដ្ឋាភិបាល ប្រេម ក្នុង​ទស្ស​វត្ត​១៩៨០ ដែល​ជា​នាយករដ្ឋមន្ត្រី មក​ពី​ការតែងតាំង បញ្ជារ​អ្នកនយោបាយ ដែល​មក​ពី​ការបោះឆ្នោត គឺជា​ផ្លូវ​ដែល​ឧត្តមសេនីយ៍ ប្រា យុទ្ធ មានបំណង​ប្រើ សាង​អនាគត​ប្រទេស​ថៃ នៃ​សត្ត​វត្ត​ទី​២១ ដែល​សារព័ត៍មាន​ថៃ​មួយ​ចំនួន ហៅថា​”​របប​”​ប្រែ​មក​ធិបតេយ្យ “​។​

​ខ្លួន​លោក​ប្រេម​ត្រូវ​ប្រឈម​ជា​មួយ​ការព្យាយាម ក្នុងការ​ធ្វើ​រដ្ឋប្រហារ ពី​អតីត​នាយទាហាន​រហូត​២​លើក គឺ​ក្នុង​ពុទ្ធ​សក្ក័រាជ​២៥២៤ នឹង​២៥២៨ រហូត​ត្រូវ​មេដឹកនាំ​កង​ទព័​ជុំនាន់​ក្រោយ ដូចជា ឧត្តមសេនីយ៍ឯក​អាធី​ត កម្លាំង​ឯក រុញច្រាន នៅ​ពុទ្ធ​សក្ក័រាជ​២៥២៧ តែ​ក៏​អាច​ឆ្លង​វិបត្ត​ផ្សេងៗ​មក​បាន ព្រម​ជាមួយ​ការ​ចុះចេញ​ពី​តំណែង យ៉ាង​ត្រចះត្រចង់ ។​

​ក្រោយ​ហេតុការណ៍​ដណ្ដើម​អំណាច ថ្ងៃទី​២២ ខែវិច្ឆិកា ពុទ្ធ​សក្ក័រាជ ២៥៥៧ ដោយ​លោក​ប្រា​យុទ្ធ​ចាន​អូ​ចារ​មក​លោក​ឧត្តមសេនីយ៍ឯក ប្រេម​បាន ថ្លែង​លើក​ស​សើរ ឧត្តមសេនីយ៍ឯក ប្រា​យុទ្ធ ចាន់​អូ​ចារ្យ ខ​ណះនាំ​គណះរដ្ឋមន្ត្រី ជូនពរ​ឆ្នាំ​ថ្មី កាលពី​ពាក់កណ្ដាល​ពុទ្ធ​សក្ក័រាជ​២៥៥៧ ថា​៖ “​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា គឺ​ជា​ទង្វើ​ដ៏​អស្ចារ្យ គឺជា​ការ​តបស្នង បុណ្យ​គុណ​ស្រុកទេស សម្ដែង​ពី​ភក្ដីភាព​ធំធេង​ណាស់ គិតថា ជនជាតិ​ថៃ​ភាគច្រើន គាត់​នឹង​យល់ស្រប នឹង​ពេញចិត្ត នៃ​ទង្វើ​របស់​នាយក​រដ្ឋមន្ត្រី ។​

*​អាយុ​៩៧​ឆ្នាំ ប្រេម ទិន​ស៊ូ​ឡា​ណុន ពី​នាយក​រដ្ឋមន្ត្រី ឈាន​ឆ្ពោះ​ទៅ​ជា​”​អ្នក​មាន​បារមី​ក្រៅ​រដ្ឋធម្មនុញ្ញ​”​។​*​ប្រេម ជឿជាក់​ទៅលើ​នាយករដ្ឋមន្ត្រី នាំ​សេចក្ដីសុខ​ឲ្យមក​ជនជាតិ​ថៃ​។

៧/​ឧត្តមសេនីយ៍ឯក សុ​ចិន្ដា ក្រា​ប្រះ​យូ​ន​៖​គឺ​ជា​មេដឹកនាំ​យោធា​ទី​៧ ដែល​បរាជ័យ​មិន​មាន​សំណាង ដោយ​ជា​នាយករដ្ឋមន្ត្រី បានត្រឹមតែ​៤៧​ថ្ងៃ​។ ឧត្តមសេនីយ៍ឯក សុ​ចិន្ដា ត្រា​ប្រះ​យូ​ន ទាំង​ជា​មេ​បញ្ជារ​ការ​កង​ទព័​ជើងគោក នឹង​ជា​អគ្គ​មេ​បញ្ជារ​ការ​កង​ទព័​ពីមុន ប្រែ​មក​ស្វាមីភ័ក្រ ក្រុម​ដែល​ទាហាន​គាំទ្រ បាន​ក្លាយជា​មេដឹកនាំ ក្នុង​ការចាត់តាំង​រដ្ឋាភិបាល​។ ប៉ុន្តែ​ការ​ប្រឈម​ជា​មួយ មនុស្ស​ស្រទាប់​កណ្ដាល នៅ​ទីក្រុង​ដែល​ចេញមក​ប្រឆាំង នឹង​ការ​បន្តអំណាច បណ្ដាល​ឲ្យ​ឧត្តមសេនីយ៍ឯក សុ​ចិន្ដា ត្រា​ប្រះ​យូ​ន ត្រូវ​លាលែង រួមជាមួយ​នឹង​ការ​បន្សល់ទុក​ស្នាមរបួស​(​ស្លាប់​មនុស្ស​យ៉ាង​ច្រើន​) របស់​ហេតុការណ៍​ខែ​ឧសភា ជាមួយ​សង្គម​ថៃ​។​

៨/​ឧត្តមសេនីយ៍ឯក ឆ​វលី​ត យុង​ចៃ​យុទ្ធ​៖​ចុះចេញ​ពី​តំណែង មេ​បញ្ជារ​ការ​កង​ទព័​ជើងគោក នឹង​ជា​អគ្គ​មេ​បញ្ជា​រការ នៅ​ថ្ងៃ​ទី​២៧ ខែ​មិនា ពុទ្ធ​សក្ក័រាជ​២៥៣៣ ព្រោះ​ធ្លាប់​ប្រកាសថា នឹង​លាលែង​មុន​អាយុ​រាជា​ការ​។​លោក​បាន ចេញ​មក​តស៊ូ​ក្នុង​សមរភូមិ​នយោបាយ ក្នុង​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ របស់​រដ្ឋា​ភិល ឧត្តមសេនីយ៍ឯក ឆាតឆាយ ឈុន​ហះ​វ៉ាន់ តែ​ដោយសារ​មិន​មាន​ឋានះ ខាង​បក្សនយោបាយ នឹង​កើតមាន​វិវាទ​ជា​មួយ​អ្នកនយោបាយ នៃ​រដ្ឋាភិបាល ឧត្តមសេនីយ៍ឯក ឆះ វលី​ត ទើប​លាលែង​តំណែង​ទាំង​២ នៅ​ថ្ងៃ​ទី​១១ ខែ​មិនា ពុទ្ធ​សក្ក័រាជ ២៥៣៣ ហើយ​មក​បង្កើត​បក្ស សង្ឃឹម ជា​ថ្មី​ឡើង នៅ​ពុទ្ធ​សក្ក័រាជ​២៥៣៥ នឹង​បាន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី នៅ​ពុទ្ធ​សក្ក័រាជ​២៥៤០​។​ប៉ុន្តែ​នៅពេល​កើត​វិបត្តិ​សេដ្ឋកិច្ច នៅ​ពុទ្ធ​សក្ក័រាជ​២៥៤០ ក៏​ធ្វើឲ្យ​ឧត្តមសេនីយ៍ឯក ឆះ វលី​ត ត្រូវ​ចុះ​ចេញពី​តំណែង ដោយ​អស់​ភាព​ត្រចះត្រចង់ រហូត​ចុងក្រោយ​បំផុត ត្រូវ​រំលាយ​បក្ស សង្ឃឹម ជាថ្មី ចុង​ក្រោយ​ចូលរួម​ជាមួយ​បក្ស​ថៃ រ៉ាក់​ថៃ ។

៩/​ឧត្តមសេនីយ៍ឯក សុរ​យុទ្ធ ជុ​ឡា​ណុន​៖​អតីត​មេ​បញ្ជារ​ការ​កង​ទព័​ជើងគោក លាលែង​ពី​តំណែង​អង្គមន្ត្រី មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្រោយ​ពី​ការដណ្ដើម​អំណាច របស់​គ​ណះ​កែទម្រង់​ការគ្រប់គ្រង នៃ​របប​ប្រជាធិបតេយ្យ ដែល​មាន​ព្រះមហាក្សត្រ​ទ្រង់​ជា​ប្រមុខ នៅ​ពុទ្ធ​សក្ក័រាជ​២៥៤៩​។ លោក​សុរ​យុទ្ធ ជុ​ឡា​ណុន​ទទួល​តំណែង​រហូតដល់ ថ្ងៃទី​២៩ ខែ​មករា ពុទ្ធ​សក្ក័រាជ ២៥៥៦ រួម​រយះពេល​នៃ​ការទទួល​តំណែង​១​ឆ្នាំ ៤​ខែ ។​

​ក្រោយ​ព្រះ​បរម​រាជ​ឪ​កាស ប្រកាស​តែងតាំង​ឧត្តមសេនីយ៍ឯក សុ រៈ​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​។ ឧត្តមសេនីយ៍ឯក ប្រេម ប្រកាស​ទទួលស្គាល់​ឧត្តមសេនី​យ៍​ឯក សុ រ​យុទ្ធ ថា “​ជា​បុគ្គល​ដែល​ល្អ​បំផុត​ហើយ​”​។​គណះរដ្ឋមន្ត្រី របស់​ឧត្តមសេនីយ៍ឯកសុ រ​យុទ្ធ បាន​ទទួលស្គាល់​ពី​អ្នក​សារព័ត៍មាន​ថា​ជា​”​រដ្ឋាភិបាល​ចាស់ទំ​”​ដោយសារ​តែ​រដ្ឋមន្ត្រី​ដែល ចូលរួម​គណះរដ្ឋមន្ត្រី​នោះ សុទ្ធតែ​មាន​អាយុ​ច្រើន​ទាំង​អស់ ។

​ដោយសារ​មាន​ការចោទប្រកាន់ ពាក់​ពន្ធ័​ការគ្រប់គ្រង​កម្មសិទ្ធ​ដីធ្លី នៅ​បរិវេណ ភ្នំ យាយ ធៀង លោក​សុរៈ​យុទ្ធបាន​លាលលែង​។​ក្រៅពីនេះ លោក ថិ​រ​យុ​ថន បុណ្យ​មី អតីត​សាស្ត្រាចារ្យ ប្រចាំ​មហាវិទ្យាល័យ​ធម្ម​សាស្ត្រ បានដាក់​រហ័ស​នាម​ឲ្យ​រដ្ឋាភិបា​លឈុត​នេះ​ថា “​ស្វាមី ចិញ្ចឹម​អណ្ដើក​”​ដោយសារ​រដ្ឋាភិបាលរ​បស់​លោក មាន​លក្ខណះ​ជា​មនុស្ស​ល្អ មាន​សិលធម៌ តែ​រដ្ឋមន្ត្រី​ដែល​រួម​ក្នុង​គណះរដ្ឋមន្ត្រី មាន​លក្ខណះ​ការធ្វើការ ដូច​អណ្ដើក​ក្នុង​ស្នូក ។​ថយ​ក្រោយ​ការ​ផុត​ពី​តំណែង ឧត្តមសេនីយ៍ឯក សុ រ​យុទ្ធ បាន​ត្រឡប់​ទៅ​ទទួល​តំណែង ជា​អង្គមន្ត្រី ។ មានកា​រកត​សម្គាល់​ថា​បើ​ទោះបីជា​មាន​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​ពួកយោធា​ក៏ដោយ​ក៏​ពួក​នេះ​មិនបាន​កែប្រែ​របប​រាជនិយម​មា​ន​ស្តេច​សោយរាជ្យ​នោះឡើយ​៕
​ប្រភព​គេហ​ទំ​ពរ័​ក្នុង​ស្រុក​ថៃ​(​ថៃ​ប៉ុស្ត៍​)

Filed in: អន្តរជាតិ