សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រុក​ខ្មែរ​ថា​នៈ​ត្រឹមមេ​នគរបាល​ច្រក​ផ្កាយ​មួយ​ចឹង​បានឬ​កម៉ា​បាវ​រឿង​កាង​បទល្មើស​ព្រៃឈើ​ចេញ​ទៅ​ស្រុក​យួន​

ស្រុក​ខ្មែរ​ថា​នៈ​ត្រឹមមេ​នគរបាល​ច្រក​ផ្កាយ​មួយ​ចឹង​បានឬ​កម៉ា​បាវ​រឿង​កាង​បទល្មើស​ព្រៃឈើ​ចេញ​ទៅ​ស្រុក​យួន​

ខេត្ត​រតនគិរី​: មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា ទោះបី​មាន​ការផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ក៏ដោយ ក៏​ក្រុម​ឈ្មួញ​នៅ​តែ​អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដដែល​។

​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា រហូតមកដល់​ពេល​នេះ​ក្រុម​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​នៅតែ​បន្ត​សហការ​គ្នា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​រតនគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​ដដែល ។ ក្នុង​នោះ​ប្រការ​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​គឺថា​ឋានៈ​ត្រឹម​មេ​នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ លោក អ៊ី ចំរើន​ពាក់​រហូត​ផ្កាយ​មួយ គឺជា​អ្នក​មាន​អំណាច​ធំ​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

​ដោយសារ​បទ​ល្មើ​ឈើប្រណិត​នៅតែមាន​គេ​សម្គាល់ថា ករណី​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​ករណី​ក្នុងស្រុក​វ៉ើន​សៃ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ គឺ​បាន​ត្រឹមតែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ​ព្រោះ​គ្មាន​ឈ្មួញ​ម្ចាស់​ឈើ​នៅ​ណា​ម្នាក់​ត្រុវបាន​ចាប់​យក​មក​ផ្តន្ទាទោស​នោះ​ឡើយ​។​ចឹង​ហើយ​បានជា​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដែល​គេ​ជឿ​ថា​អាច​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ញញើត​ក្នុង​ការបន្ត​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នោះទេ​។​

​ដល់​ចឹង​ប្រជាពលរដ្ឋ​មើលឃើញ​ថា​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ខេត្ត​រតនគិរី អតរ់​ប្រយោជន៍​ទៅ​ស៊ីបាយ​អស់អង្ករ​តែប៉ុណ្ណោះ​។ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូរយ៉ាដាវ ក៏​បានឲ្យ​ដឹង​ដែរថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អូរយ៉ាដាវ កំពុង​ត្រូវ​ក្រុម​ឈ្មួញ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ឡុំ យ៉ាង​រាលដាល​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​ទាល់តែ សោះ​។​

​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី ព្រមទាំង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុម​ឈ្មួញ​នៅតែ​បន្ត​សកម្មភាព​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ឯ​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ កំពុង​បង្ហាញ​ពី​ឥទ្ធិពល​ខ្លាំងក្លា​របស់​ខ្លួន​ក្នុង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន គ្មាន​ញញើត​អ្វី​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ